ពលរដ្ឋចោទ កង ហ៊ាង យកដីស្រែឲ្យក្រុមហ៊ុន គ្មានដំណោះស្រាយ
ប្រជាពលរដ្ឋចំនួន២៥០គ្រួសារ រស់នៅក្នុងភូមិចំនួនបី ស្ថិតនៅក្នុងឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ជាមួយក្រុមហ៊ុន ម៉ាស្ទ័រអ៊ិនធឺណាសិនណល ខបភើរេសិនគ្រូប ដែលជាសាច់ញាតិអតីតអភិបាលខេត្ត បានដាក់ពាក្យស្វែងរកការអន្តរាគមន៍ អំពីសំណាក់អង្គការក្រៅរដ្ឋាភិបាល ឲ្យជួយស្វែងរកដំណោះស្រាយ បន្ទាប់ពីអាជ្ញាធររបស់រដ្ឋាភិបាល បានបដិសេធពុំដោះស្រាយ។

រូបបង្ហាញពីទេសភាពរបស់ស្រុកស្រែរបស់ប្រទេសកម្ពុជា នាពេលរសៀល។ (រូបភាពឯកសារ)
ដីធ្លី - អ្នកស្រី សៅ ពុំ តំណាងប្រជាពលរដ្ឋ រស់នៅក្នុងភូមិតាំងសំរោងបានថ្លែងឲ្យដឹងថា ពលរដ្ឋចំនួនបីភូមិដូចជាភូមិតាំងសំរោង ភូមិក្រាំងបឹង និងភូមិខ្នងក្រាំង ដែលមានចំនួន ២៥០ [...]



