Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

រដ្ឋាភិបាល​កម្ពុជា ព្រមាន​ដក​អាជ្ញាប័ណ្ណ​កាស៊ីណូ

រដ្ឋាភិបាល​កម្ពុជា ព្រមាន​ដក​អាជ្ញាប័ណ្ណ​កាស៊ីណូ

រដ្ឋាភិបាលកម្ពុជា បានព្រមានដកអាជ្ញាប័ណ្ត ពីកាស៊ីណូទាំងឡាយណា ដែលបន្តបំពានបញ្ជារដ្ឋាភិបាល ដែល​មិន​អនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជា ចូលលេងល្បែងស៊ីសងក្នុងកាស៊ីណូ។


សណ្ឋាគារ មជ្ឈមណ្ឌលកំសាន្ដ កាស៊ីណូ ណាហ្គាវើល នៅមាត់ទន្លេនៃរាជធានីភ្នំពេញ ក្នុងពេលរាត្រី។

កាស៊ីណូ - លោក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងលោក ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋាន​ឧស្សាហកម្ម និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកិច្ចប្រជុំ នៅអគ្គស្នងការនគបាលជាតិ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤ នេះ បានលើកឡើងថា រហូតមកដល់ពេលនេះ នៅតែមានកាស៊ីណូ អនុញ្ញាតឲ្យពលរដ្ឋខ្មែរ និងអនិតិជន ចូលលេងល្បែងស៊ីសង។

ចំពោះមុខអ្នកតំណាងកាស៊ីណូ [...]

ការងារ​នៅ​ថៃ នៅ​តែ​ជា​ជម្រើស​«ឈានមុខ» សម្រាប់​ពលករ​ខ្មែរ

ការងារ​នៅ​ថៃ នៅ​តែ​ជា​ជម្រើស​«ឈានមុខ» សម្រាប់​ពលករ​ខ្មែរ

នៅតាម​ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ដើមខែកក្កដានេះ មានពលករខ្មែរជាច្រើន ដែលរដ្ឋាភិបាល​យោធាថៃ ​ទើបបញ្ជូន​ត្រឡប់មកស្រុកថ្មីៗនេះ មកតម្រង់ជួរ ដើម្បីសម្រុកចេញទៅធ្វើការនៅប្រទេសថៃយ៉ាងសន្ធិកសន្ធាប់។ នេះបង្ហាញឲ្យ​ឃើញថា រដ្ឋាភិបាលកម្ពុជា ទំនងជានៅតែបរាជ័យ លើការផ្តល់ការងារសម្រាប់ពលករខ្មែរ ធ្វើការក្នុងស្រុក។


ក្រុមពលករ-កម្មករខ្មែរ ដែលត្រូវបានអាជ្ញាធរបញ្ជូនត្រឡប់មកវិញ។ (រូបថត MONOROOM.info/ S. Tith)

ពលករកម្ពុជា - កាលពីថ្ងៃទី០១ ខែកក្កដាម្សិលម៉ិញនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចបញ្ចុះ​តម្លៃចំណាយសម្រាប់ពលករ ក្នុងការបំពេញបែបបទ ទៅធ្វើការនៅប្រទេសថៃដោយស្របច្បាប់ ពី៤៩ ដុល្លាមក​ត្រឹមតែ២០ដុល្លា។ [...]

សកម្មជន​អាវ​លឿង​ថៃ វីរ៉ា ស៊ុមខ្វាមឃីត នឹង​ចាក​ចេញ​ពី​កម្ពុជា​ថ្ងៃ​នេះ

សកម្មជន​អាវ​លឿង​ថៃ វីរ៉ា ស៊ុមខ្វាមឃីត នឹង​ចាក​ចេញ​ពី​កម្ពុជា​ថ្ងៃ​នេះ

សិទ្ធិ - អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា លោក សម ប្រជាមានិត ឲ្យដឹងថាកាលពីល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤​នេះ លោក វីរ៉ា ស៊ុមខ្វាមឃីត សកម្មជនអាវលឿងថៃ ត្រូវបានតំណាងស្ថានទូតថៃ​ប្រចាំ​ប្រទេសកម្ពុជា ទៅទទួលនៅពន្ធនាគារព្រៃសរ។

លោក សម ប្រជាមានិត បានពន្យល់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤ នេះថា បន្ទាប់​ពីបានអនុវត្តទោស បានជាង៤ឆ្នាំមក លោក វីរ៉ា ស៊ុមខ្វាមឃីត  ត្រូវបាន​ព្រះមហាក្សត្រ​កម្ពុជា នរោត្តម សីហមុនី តាមសំណើរបស់លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា បានឡាយព្រះហត្ថលេខា លើ​ព្រះរាជក្រិត្យលើកលែងទោស ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤ ឲ្យសកម្មជនអាវលឿងថៃមានសេរីភាព។

[...]

កម្ពុជា​ប្តេជ្ញា មិន​ជ្រៀត​ជ្រែក​នយោបាយ​ថៃ

កម្ពុជា​ប្តេជ្ញា មិន​ជ្រៀត​ជ្រែក​នយោបាយ​ថៃ

រដ្ឋាភិបាលប្រទេសកម្ពុជា បានធានាអះអាង ចំពោះរដ្ឋាភិបាលយោធា នៃប្រទេសថៃថា កម្ពុជានឹងមិនជ្រៀតជ្រែក ចូលទៅក្នុងបញ្ហានយោបាយផ្ទៃក្នុងរបស់ថៃ ដែលប្រទេសជិតខាងទេ។


អ្នកមានស្វាមីភ័ក្រ នឹងព្រះចៅ ភូវិបុល អាឌុលយ៉ាដេត បង្ហាញរូបរបស់ទ្រង់។ (រូបថត Xinhua)

ការបរទេស - រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោកហោ ណាំហុង បានបញ្ជាក់ប្រាប់លោក ស៊ីថាសាក់ ផុងកេតកែន (Sitasak Phuangketkeon) រដ្ឋមន្ត្រីស្តីទីក្រសួងការបទេស នៃរបបយោធាថៃនៅថ្ងៃទី០១ ខែកក្កដា នេះ ថា រដ្ឋាភិបាលកម្ពុជាយល់ពីបញ្ហានយោបាយប្រទេសថៃ។

យោងលើគោលជំហរ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគោលការណ៍អាស៊ាន លោក ហោ ណាំហុង  បាន អះអាង ចំពោះមុខលោក ស៊ីថាសាក់ [...]

ពលរដ្ឋ​សេសាន​ក្រោម​២៖ រដ្ឋាភិបាល​ធ្វើ​មិន​ដឹង​មិន​ឮ ពី​បញ្ហា​ពួក​ខ្លួន

ពលរដ្ឋ​សេសាន​ក្រោម​២៖ រដ្ឋាភិបាល​ធ្វើ​មិន​ដឹង​មិន​ឮ ពី​បញ្ហា​ពួក​ខ្លួន

ពលរដ្ឋភាគឦសាន - តំណាងប្រជាពលរដ្ឋប្រាំមួយភូមិ ដែលរងផលប៉ះពាល់ខ្លាំងបំផុត ពីសំណង់ទំនប់វារីអគ្គិសនី សេសានក្រោមពីរ បានលើកឡើងថា មកទល់នឹងពេលនេះទាំងតំណាងក្រុមហ៊ុន ទាំងតំណាងរដ្ឋាភិបាល ឬមន្រ្តី​ពាក់ព័ន្ធនានា បានបង្ហាញនូវសកម្មភាពយ៉ាង«ស្ងៀមស្ងាត់» ចំពោះការដោះស្រាយបញ្ហាជាមួយពលរដ្ឋ តែលេច​ធ្លោ​នៅសកម្មភាពឈូសឆាយ និងកាប់រានទន្រានដីព្រៃ ព្រៃឈើយ៉ាងច្រើនសស្រាក់ស្រាំ រហូតលើសពីអ្វីដែលត្រូវធ្វើ ក្នុងហេតុផលស្តារបាតអាងសាងសង់ទំនប់។

ការលើកឡើងទាំងនេះ បានធ្វើឡើងនៅក្នុងសន្និសិទសារព័ត៌មានមួយ នៅទីស្នាក់ការ វេទិកា​នៃអង្គការមិនមែន​រដ្ឋាភិបាល​ស្ដីពីកម្ពុជា (NGO Forum) រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃថ្ងៃទី១ ខែកក្កដា ដោយរួម​សហការជាមួយ​អង្គការ​សង្គមស៊ីវិល ដែលពាក់ព័ន្ធមួយចំនួនទៀត។

លោក ស្រី លីបិ មកពីសហគមស្រែពក បានលើកឡើងថា ប្រជាពលរដ្ឋភាគច្រើនរស់អាស្រ័យផល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...