កិច្ចព្រមព្រៀងបក្សទាំងពីរ គ្រាន់តែជា«តុល្យភាពនយោបាយ»
កិច្ចព្រមព្រៀង ដែលបានកើតមាន ក្រោយការជាប់គាំង ផ្នែកនយោបាយ ជិតមួយឆ្នាំមកនេះ ត្រូវបានលោក ញឹក ប៊ុនឆៃ មើលឃើញថា គ្រាន់តែជាការធ្វើឡើង ដើម្បីឲ្យមាន«តុល្យភាព» ផ្នៃកនយោបាយរវាងបក្សធំៗ ដែលមានអសនក្នុងរដ្ឋសភាប៉ុណ្ណោះ។ វាមិនមែនជាការស្វែងរកលិទ្ធិប្រជាធិបតេយ្យ ឬនីតិរដ្ឋសម្រាប់កម្ពុជានោះទេ។
លោក ញឹក ប៊ុនឆៃ ក្នុងជំនួបជាមួយអង្គការសង្គមស៊ីវិល និងតំណាងគណបក្សនយោបាយ មួយចំនួនទៀតនៅសណ្ឋាគារអ៊ីមភើរៀលថា លោកមិនចង់ឲ្យគណបក្សសង្គ្រោះជាតិមានវាសនា ដូចគណបក្សលោកទេ ប៉ុន្តែលោកបានបង្ហាញនូវការមិនជឿទុកចិត្ត ចំពោះកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរឡើយ។ យោងតាមបទពិសោធន៍ របស់គណបក្សលោកតាំងពីឆ្នាំ១៩៩៨មក ទាំងការសម្រេចនៅថ្នាក់រដ្ឋសភាក្តី នៅស្ថាប័ន គ.ជ.ប ក្តី ឃើញថាមានសមាសភាពខ្ពស់ជាង គណបក្សសង្គ្រោះជាតិសព្វថ្ងៃនេះ។ ដូចជាគណបក្សហ្វុនស៊ីនប៉ិចទទួលបានតំណែងជាប្រធានរដ្ឋសភា និងអគ្គលេខាធិការ គ.ជ.ប ដែរ។ ឯសង្គ្រោះជាតិ [...]

