ពលរដ្ឋត្អូញថា ត្រីប្រហុកឆ្នាំនេះឡើងថ្លៃជាងឆ្នាំមុន ក្នុងបរិមាណដូចគ្នា
ក្រុមអាជីវករ និងប្រជាពលរដ្ឋរកទិញត្រី សម្រាប់ធ្វើប្រហុក ឬផ្អក ទុកទទួលទានប្រចាំឆ្នាំ និងលក់ដូរខ្លះ បានត្អូញត្អែរពីទិន្នផលត្រីថយចុះ និងមានតម្លៃថ្លៃជាងរាល់ឆ្នាំ។ ពលរដ្ឋទាំងនោះ បានអះអាងថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងមន្ត្រីជលផល បានបញ្ជាក់ផ្ទុយពីការពិត ដែលថាតម្លៃត្រីប្រហុកថោក គឺប្រហែល ១ពាន់រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែតម្លៃត្រីលក់ជាក់ស្ដែងពី ១៧០០រៀល ទៅដល់ ៦០០០ពាន់រៀលក្នុងមួយគីឡូក្រាម ឯណោះ។
ពលរដ្ឋម្នាក់កំពុងដើរទិញត្រីនៅ ឡូត៍នេសាទគីឡូលេខ៩ ភូមិច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានថ្លែងប្រតិកម្ម ចំពោះមន្ត្រីជលផលថ្នាក់លើថា ត្រីឆ្នាំនេះមិនបានធ្លាក់ថ្លៃនោះទេ តែវាមានតែកើនឡើង ជាងឆ្នាំមុន។ ពលរដ្ឋដែលទៅដល់ឡូត៍នេសាទទាំងអស់ គាត់មានបំណងទិញត្រីក្នុងម្នាក់ [...]