Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

នៅហុងកុង «ចំអិន​ឪ​ម៉ែ​ខ្លួន​ឯង គុក​មួយ​ជីវិត» (vdo)

ក្នុងសំនុំរឿងឧក្រិដ្ឋកម្ម ទៅលើឪពុកម្ដាយខ្លួនឯង ដែលឪពុកអាយុ៦៥ឆ្នាំ និងម្ដាយអាយុ៦២ឆ្នាំនេះ បុរស ហង់រី ឆូ ហ័យលឿង (Henry Chau Hoi-Leung) អាយុ៣១ឆ្នាំ ត្រូវបានរកឃើញពីទោសកំហុស នៅក្នុងសវនាការ កាលពីថ្ងៃ​សុក្រ​សប្ដាហ៍​មុន ពីទង្វើ ដ៏​សាហាវ​ព្រៃផ្សៃ របស់ខ្លួន ដែលបានប្រព្រឹត្តិ កាលពីឆ្នាំ២០១៣កន្លងមក។

នៅក្នុងសវនាការ ចៅក្រមបានដឹងថា ពីវិធីសាស្ត្រដ៏ហួសចិត្ត ដែលជនជាប់ចោទ បានកាប់ឪពុកម្ដាយរបស់ខ្លួន ជា​កំណាត់ៗ រួចយកទៅចំអិន ក្នុងពេលបន្ទាប់មក។ ក្រោយពីចំអិនរួច បុរសនេះបានសាច់ចំអិនរួចទាំងនោះ មកខ្ចប់ជា​ប្រអប់ៗ ដាក់លាយជាមួយបាយ ដែលមានលក្ខណៈ ដូចទៅនឹង «បាយសាច់ជ្រូកអាំង» យ៉ាងដូច្នោះ។ សវនាការ​បាន​ដឹង​ទៀត​ដែរថា បុរសម្នាក់នេះ បានរៀបគម្រោងសម្លាប់ឪពុកម្ដាយរបស់ខ្លួន ក្នុងរយៈពេល៦ខែ។

[...]
ពេទ្យ​ថា​ស្លាប់ តែ​ពេល​យក​ទៅ​បញ្ចុះ ស្រាប់​តែ​បើក​ភ្នែក...

ពេទ្យ​ថា​ស្លាប់ តែ​ពេល​យក​ទៅ​បញ្ចុះ ស្រាប់​តែ​បើក​ភ្នែក...

នេះសម្រាប់ខ្មែរយើង គេអាចហៅថា ភ្លឹក ឬបើតាមជំនឿ គេនិយាយថា មិនទាន់អស់អាយុ មច្ចុរាជបានព្រលែង ព្រលឹង​ឲ្យមករក ខ្លួនប្រាណវិញ។ កាលពីថ្ងៃអាទិត្យកន្លងមកនេះ ដូនចាស់ចំណាស់ជាង៩០ឆ្នាំ ដែលរស់នៅក្នុងក្រុង ហ្សែល​សេន​គីឆេន (Gelsenkirchen) ប្រទេសអាល្លឺម៉ង់ ត្រូវបានប្រកាសជាផ្លូវការ ថាបានស្លាប់ហើយ ដោយក្រុមគ្រូពេទ្យ នៃមណ្ឌលសម្រាប់ជនចូលនិវត្តន៍មួយកន្លែង។ ប៉ុន្តែនៅពេលដែលគេនាំ សាកសពលោកយាយ មកដល់ទីបញ្ចុះសព ស្រាប់តែដូនចាស់ បានភ្ញាក់ដឹកខ្លួនមកវិញ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នេះបើតាមការផ្សាយឲ្យដឹង ពី​សារព័ត៌មាន​ក្នុងស្រុក ជាច្រើន។

«ខ្ញុំនៅទីណាអញ្ចេះ?» នេះជាសម្លេងរបស់ដូនចាស់ អាយុ៩២ឆ្នាំរូបនេះ ដែលបានព្យាយាម បើកគម្របមឈូស ជាមួយ​គ្រាប់ភ្នែក បើកឡើងសម្ដែងចំងល់។ យើងពិបាកនឹងស្រម័យណាស់ ប្រសិនណា ជាមឈូសរបស់លោកយាយ ត្រូវ​បាន​បញ្ចុះរួចរាល់... នៅពេលនោះ បើទោះលោកយាយ ដឹងខ្លួនមកវិញ ក៏ពិបាកនឹងគាស់ [...]

អ្វី​ជា​បញ្ហា​នៅ​ក្រោយ​ជម្លោះ​រវាង សម រង្សី និង គង់ គាំ?

អ្វី​ជា​បញ្ហា​នៅ​ក្រោយ​ជម្លោះ​រវាង សម រង្សី និង គង់ គាំ?

កាលពីថ្ងៃទី២៤ ខែមីនាម្សិលម៉ិញនេះ លិខិតមួយច្បាប់ របស់គណបក្ស សម រង្ស៊ី ដែលមានលោក គង់ គាំ ជាប្រធាន បានបែកធ្លាយ ផ្សាយចេញជាសាធារណៈ។ ក្នុងលិខិតនោះ ជាសេចក្តីសម្រេច នៃកិច្ចប្រជុំគណៈកម្មការ អចិន្ត្រៃយ៍ គណបក្ស សម រង្ស៊ី កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះកន្លងទៅ។

សេចក្តីសម្រេចនៃកិច្ចប្រជុំ គណៈកម្មការអចិន្ត្រៃយ៍ នៃគណបក្ស សម រង្ស៊ី ដែលគ្មានវត្តមាន របស់លោក គង់ គាំ ជា​ប្រធាន និងមានលោក ទាវ វណ្ណុល ជាតំណាងនោះ បានសម្រេចរក្សាឈ្មោះ អ្នកស្រី ឡាក់ ឡានី ជាសមាជិកព្រឹទ្ធសភា​ដដែល។ តាមសេចក្តីសម្រេច លើចំណុចរក្សាឈ្មោះ អ្នកស្រី ឡាក់ ឡានី នេះ ទំនងជាមិនមានការពេញចិត្ត ពីលោក គង់ គាំ ឡើយ។ ទើបក្នុងថ្ងៃទី២៤ ខែមីនានេះ លោក គង់ គាំ ដែលជាប្រធានគណបក្ស សម រង្ស៊ី បានចារលើសេចក្តី​សម្រេចនោះ ថា៖ «លោកប្រធាន សម រង្ស៊ី បានក្រឡះសំដី កាលពីនៅប៉ារីស អំពីករណីលោកស្រី ឡាក់ ឡានី។ បើ​ប្រកាន់សច្ចះ [...]

ក្រសួងរ៉ែ និង​ថាមពល ប្រើ​យុទ្ធសាស្រ្ត​ថ្មី លើ​អាជីវកម្ម​«បូម​ខ្សាច់»

ក្រសួងរ៉ែ និង​ថាមពល ប្រើ​យុទ្ធសាស្រ្ត​ថ្មី លើ​អាជីវកម្ម​«បូម​ខ្សាច់»

ក្រសួងរ៉ែ និងថាមពល បានសម្រេចផ្អាក ជាបណ្តោះអាសន្ន នូវការអាជ្ញាប័ណ្ឌថ្មី ទៅលើអាជីវកម្មបូមខ្សាច់ និងធ្វើការ​ពិនិត្យ និងវាយតម្លៃឡើងវិញ នូវក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណស្រាប់ និងសកម្មភាពអនាធិបតេយ្យ ជីកយករ៉ែ​ទាំង​ឡាយ នៅប្រទេសកម្ពុជា។ ក្រសួងបានបង្កើតក្រុមការងារ អធិការកិច្ច៣ក្រុម ដែលមានតួនាទី ត្រូវដោះស្រាយជាបន្ទាន់ គឺការចេញអាជ្ញាប័ណ្ណខ្សាច់ ឱ្យធ្វើអាជីវកម្មបានទាន់ពេលវេលា និងការដោះស្រាយភាពមិនប្រក្រតី នៃការធ្វើ​អាជីវកម្ម​រ៉ែ​ផ្សេងទៀត ដោយអនាធិបតេយ្យ និងមិនត្រឹមត្រូវ តាមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន និងក្រសួង។

ថ្លែងនៅក្នុងសន្និសីទកាសែត នៅថ្ងៃទី២៥ មីនា ២០១៥នេះ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បាន​ឱ្យ​ដឹងថា ក្រសួងនឹងធ្វើការសិក្សា ពីទីតាំង នៅតាមដងស្ទឹង ទន្លេ ដើម្បីកំណាត់ថាកន្លែងណាអាចបូមខ្សាច់បាន ដើម្បី​បង្ក​ងាយស្រួល ក្នុងការផ្តល់អាជ្ញាប័ណ្ណដល់អាជីវករ ដែលធ្វើអាជីវកម្មបូមខ្សាច់។

[...]
កម្មករ​រោងចក្រ អ៊ីហ្គាមេន ដាស់​រឿង អាត់ ធន់ កេង​ប្រាក់​ជាង ១០ម៉ឺនដុល្លា

កម្មករ​រោងចក្រ អ៊ីហ្គាមេន ដាស់​រឿង អាត់ ធន់ កេង​ប្រាក់​ជាង ១០ម៉ឺនដុល្លា

សំនុំរឿងក្ដីក្ដាំង ករណីកឹបកេងប្រាក់រំលឹក រវាងកម្មកររោងចក្រ អ៊ីហ្គាមេន និងលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅ ស៊ីខាវដូ (C.CAWDU) ដូចជាបានកម្រើកខ្លួន មកវិញ នៅក្នុងប៉ុន្មានថ្ងៃនេះ។ សំណុំ​រឿងនេះ ស្ថិតនៅក្នុងដៃចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ និងមិនទាន់ដឹងថា តើ​តុលាការ​នឹងចាត់ការ យ៉ាងដូចម្ដេចនៅឡើយ។

រីឯក្រុមកម្មករ ដែលជាដើមបណ្ដឹងវិញ បានដាក់លិខិត១ច្បាប់ ដាក់ជូន ទៅប្រធានសាលាដំបូងរាជធានីភ្នំពេញ កាល​ពីថ្ងៃ ទី ១៧ ខែមីនាកន្លងមក ដើម្បីស្នើសុំឲ្យចាត់ការ តាមនិតិវិធី លើសំណុំរឿងរបស់ពួកគេ។ មិនត្រឹមតែប៉ុណ្ណឹង នៅ​ព្រឹក​​ថ្ងៃ​ទី២៥ ខែមីនា ឆ្នាំ២០១៥នេះ ក្រុមកម្មករជាង ២០នាក់ ទាំងនោះ បានប្រមូលគ្នា ទៅកាន់ទូរទស្សន៍​ប៉ុស្តិ៍​ហង្សមាស ដើម្បី​សុំ​ឲ្យ​ជួយ ផ្សព្វផ្សាយព័ត៌មាននេះ ទៅសាធារណៈជនបានដឹងបន្ថែមទៀត។

ពាក្យបណ្ដឹង របស់ក្រុមកម្មករទាំងនោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...