សភាធ្វើសិក្ខាសាលា ប្រមូលតែ NGO ដែលស្និតនឹងរដ្ឋាភិបាល?
រដ្ឋសភាពកម្ពុជា នៅតែរងការចោទប្រកាន់ ថាជារដ្ឋសភាដែមានភាពលំអៀង ទៅរកក្រុមបក្សពួកតែម្ខាង។ បើសូម្បីអ្នកតំណាងរាស្ត្រ ក៏មានការបែកចែកសិទ្ធិ នៃការនិយាយស្ដីរនោះ តែសម្រាប់សិក្ខាសាលាថ្នាក់ជាតិ ដើម្បីជជែកពិភាក្សាពីច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល រៀបចំដោយរដ្ឋសភាវិញ ក៏ស្ថាប័នជាតិមួយនេះ បានរងនូវការរិះគន់ដូចគ្នាដែរថា បានរើសអើងយកតែ ក្រុមអង្គការសមាគម ដែលមាននិន្នាការលំអៀង ទៅបក្សកាន់អំណាច ឬជាអង្គការសមាគម ដែលបង្កើតឡើង ដោយរដ្ឋាភិបាលតែប៉ុណ្ណោះ។
លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកសិទ្ធិមនុស្ស និងមេធាវីតំបន់ របស់សមាគមការពារសិទ្ធិមនុស្សអាដហុក បានថ្លែងត្អូញត្អែរ ពីការរឹតត្បិតរបស់រដ្ឋសភា ដែលជាស្ថាប័នរបស់ជាតិ ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថាអង្គការសង្គមស៊ីវិល ដែលបានចូលរួមក្នុងសិក្ខាសាលា រៀបចំឡើងដោយរដ្ឋសភា កាលពិថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ ម្សិលម៉ិញនេះ ភាគច្រើនជាអង្គការសង្គមស៊ីវិល [...]