ហ៊ុន ម៉ាណែត លើកពីទស្សនៈ«ទឹកកន្លះកែវ»
ប្រសិនបើលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍របស់កម្ពុជា ពូកែវោហា និយាយនៅជាប់នឹងមេក្រូ អាចរហូតបានដល់ទៅ៥ម៉ោង តែម្នាក់ឯងនោះ មើលទៅលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់លោក ក៏ពូកែវោហា មិនចាញ់ឪពុករបស់លោកដែរ។ ជាពិសេស ទស្សនៈដែលលោកលើកឡើង ទាក់ទងនឹង«ទឹកកន្លះកែវ» នៅក្នុងកិច្ចសម្ភាសមួយ ទៅឲ្យកម្មវិធីមួយ របស់ទូរទស្សន៍អូស្ត្រាលី «ABC» កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥កន្លងមក។
តបនឹងសំនួរ របស់អ្នកសារព័ត៌មាន អ្នកស្រី «Beverley O’Connor» ដែលសួរថា «ឪពុករបស់លោកដឹកនាំប្រទេស អស់រយៈពេល៣០ឆ្នាំ បានរងការរិះគន់ថា មានការជិះជាន់ អំពើពុករលួយ និងបក្សពួកនិយម តើលោកគិតថា គួរមានទស្សនៈផ្សេង ពីឪពុកលោក ឬយ៉ាងណា?»នោះ លោក ហ៊ុន ម៉ាណែត ដំបូងឡើយ បានជ្រើសរើសយក ការពង្វាងសំនួរ ដោយលើកយកឧទាហរណ៍ ទាក់ទងនឹង«វិទ្យាសាស្ត្រពិត»មួយមកនិយាយ។
លោកបានឆ្លើយនូវឃ្លាដំបូងថា៖ «គ្មានផ្លូវណា [...]