Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ត្រាំ៖ បញ្ជា​​ទ័ព​​ទី១​ឲ្យ​វាយ​អាល់កៃដា ប្រែ​​ក្លាយ​ជា​«វិនាសកម្ម»

ត្រាំ៖ បញ្ជា​​ទ័ព​​ទី១​ឲ្យ​វាយ​អាល់កៃដា ប្រែ​​ក្លាយ​ជា​«វិនាសកម្ម»

ការវាយប្រហារនេះ ត្រូវបានរៀបចំឡើង តាំងពីច្រើនខែមកហើយ តែប្រធានាធិបតីផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា (Barack Obama) មិនបានបើកភ្លើងខៀវ ដើម្បីផ្ទុះអាវុធនោះទេ។ ក្រុមការងារក្រោមបញ្ជា របស់​លោក អូបាម៉ា បាន​រៀបចំ​គម្រោងនេះឡើង ដើម្បី​អនុញ្ញាត ឲ្យធ្វើការវាយសម្រុក ទៅលើផ្ទះមួយ​ខ្នង​សង់​ពីឥដ្ឋ ស្ថិត​ក្នុង​តំបន់​ព្រៃ​ភ្នំ​មួយ ភាគកណ្ដាលនៃប្រទេសយ៉េមេន ដែលគេបានដឹងថា ជាសម្បុក​​របស់​​បណ្ដាញ​​ភេរវនិយម​ អាល់កៃដា (Al-Qaïda) ប្រចាំ​នៅ​ឧបទ្វីប​​អារ៉ាប៊ីសាអ៊ូឌីត ហៅកាត់ថា «AQPA»។

គោលបំណងសំខាន់ នៃគម្រោងវាយប្រហារនេះ គឹចង់រឹបអូសឲ្យបាន នូវប្រព័ន្ធកំព្យូទ័រ និង​ឧបករណ៍​អេឡិច​ត្រូនិក​ផ្សេង​ទៀត ដែលមាននៅក្នុងផ្ទះនោះ ដើម្បីអាចឲ្យដឹង ពីព័ត៌មាន ឬពីគម្រោងសំងាត់​ទាំងឡាយ របស់​បណ្ដាញ​ភេរវនិយម នៅក្នុងតំបន់។

ប៉ុន្តែគម្រោងវាយលុក ដោយមានការបញ្ជូន កងកម្លាំងថ្មើរជើងអាមេរិក ទៅប្រយុទ្ធដោយ​ផ្ទាល់​នេះ [...]

ឌុយតែតេ ហៅ​កងទ័ព​ឲ្យ​ជួយ «សម្លាប់» អ្នក​ជួញ​គ្រឿង​ញៀន

ឌុយតែតេ ហៅ​កងទ័ព​ឲ្យ​ជួយ «សម្លាប់» អ្នក​ជួញ​គ្រឿង​ញៀន

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) បានប្រកាសជាសាធារណៈ នៅ​ថ្ងៃ​ព្រហ្បត្តិ៍​នេះ ថា​កងទ័ព​ជាតិ​របស់​ប្រទេស នឹងដើរតួយ៉ាងសំខាន់ នៅក្នុងសង្គ្រាម​ដ៏​រង្គាល​របស់លោក ប្រឆាំង​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន។ លោក​ប្រធានាធិបតី បាន​សន្យា​ជា​ថ្មីថា នឹងផ្ដាច់ជីវិត ក្រុមអ្នក​ជាប់​ពាក់ព័ន្ធ ក្នុង​គ្រឿង​ញៀន (ទាំងអ្នកជួញដូរ ទាំងអ្នកប្រើប្រាស់) ឲ្យបាន​កាន់​តែ​ច្រើន​ថែម​ទៀត។

លោកប្រធានាធិបតី បានថ្លែងឡើងថា៖ «ខ្ញុំនឹងប្រើប្រាស់កម្លាំង​យោធា របស់​ប្រទេស​ហ្វីលីពីន ដោយ​សារ​បញ្ហា នៃ​គ្រឿង​ញៀន គឺជាការគម្រាម សម្រាប់សន្តិសុខជាតិ។ ហើយខ្ញុំនឹង​ហៅ​កងទ័ព ឲ្យចូលជួយ​ទាំង​ស្រុង​ ក្នុង​រឿង​នេះ។»។

ការប្រកាស​របស់​លោក រ៉ូឌ្រីចូ ឌុយតែតេ បានធ្វើឡើងមួយថ្ងៃ ក្រោយការចេញ​របាយ​ការណ៍ របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ ហៅជាភាសាអង់គ្លេស «Amnesty International» ដែល​​ចេញ​ផ្សាយ​ [...]

ហ៊ុន សែន ឪ​បណ្ឌិត!

ហ៊ុន សែន ឪ​បណ្ឌិត!

ដើម្បីបញ្ជាក់ថា លោកមានពូជពង្សវង្សត្រកូល ជាអ្នកចេះដឹងដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា តែង​ថ្លែង​លើក​ឡើង​​ជា​ច្រើនដង ពីសញ្ញាប័ត្របណ្ឌិត ដែលកូនរបស់លោកទទួលបាន។ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា ដែលមិនរង្គើខ្លួន​ពី​តំណែង តាំងពី​ជាង​៣ទសវត្សន៍​មក បាន​ឆ្លៀត​ឱកាស នៃការគម្រាមជាពាក្យសំដី ទៅកាន់អ្នកវិភាគ​នយោបាយ វ័យចំណាស់​ម្នាក់ គឺ​លោក​បណ្ឌិត មាស នី ​នោះ ដើម្បី​តាំង​ខ្លួន​លោក ជា​«ឪបណ្ឌិត» ព្រោះលោកមានកូន ជាបណ្ឌិត​យ៉ាង​ហោច២នាក់។

បុរសខ្លាំងកម្ពុជា បានថ្លែងដូច្នេះ នៅចំពោះនិស្សិត​រាប់សិបនាក់ ក្នុងពិធីចែក​សញ្ញាប័ត្រ​មួយ នៃ​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់គ្រង។ លោកបានលើកឡើងថា៖ «នែលោក មាស នី ខ្ញុំផ្តាំទៅលោក។ លោក​ឲ្យ​ល្មមៗ​បាន​ហើយ ខ្ញុំ​ចេះ​ដែរ​តើ ព្រោះ​ខ្ញុំ​​ឪបណ្ឌិ​តដែរតើ ខ្ញុំមិនអួតខ្លួនឯងទេ ប៉ុន្តែកូនខ្ញុំ​វាមានបណ្ឌិត ហើយ​បណ្ឌិត​ហ្នឹង​​ប្រហែល​ជា​មិន​​អន់ [...]

សម រង្ស៊ី៖ ជន​ឧក្រិដ្ឋ​ពីរ​នាក់​នេះ អត់​​ហ៊ាន​ប្ដឹង​ខ្ញុំ​រឿង ក៥ ទេ

សម រង្ស៊ី៖ ជន​ឧក្រិដ្ឋ​ពីរ​នាក់​នេះ អត់​​ហ៊ាន​ប្ដឹង​ខ្ញុំ​រឿង ក៥ ទេ

សង្គ្រាម​«ពាក្យ​សំដី» ដែលអាចផ្ទុះឡើង ​ខ្លាំង​ជាង​ភ្នំភ្លើងផ្ទុះ។ នៅចំពោះការព្រមាន របស់លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជុំវិញការរឹបអូសទ្រព្យសម្បត្តិ និងការបិតបញ្ចប់​ជីវិតនយោបាយ របស់មេដឹកនាំប្រឆាំង នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ លោក សម រង្ស៊ី នៅតែបន្តសរសេរ​វាយ​ប្រហារ​បន្ថែម​ទៀត ទៅលើលោក ហ៊ុន សែន និង​មេ​ដឹកនាំ​គណបក្ស​ប្រជាជនមួយរូបទៀត គឺលោក ហេង សំរិន ដោយបានហៅមេដឹកនាំ​ទាំង​ពីរ​រូប ថា​ជា​«ជន​ឧក្រិដ្ឋ» ដែល​មិន​ហ៊ាន​ប្ដឹង​រូប​លោក ទាក់ទងនឹងព្រឹត្តិការណ៍ «ផែនការ ក៥ (រវាងពី​ឆ្នាំ១៩៨៤ មក​ទល់​នឹង​ឆ្នាំ១៩៨៨)» នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក សម រង្ស៊ី បាន​អះអាង​ថា លោក ហ៊ុន សែន និង​លោក ហេង សំរិន បាន​ប្ដឹង​លោក តែ​ពី​«រឿង​កំប៉ិចកំប៉ុក អត់បានការ»​ប៉ុណ្ណោះ។

លោក សម រង្ស៊ី បានសរសេរដូច្នេះ នៅលើទំព័រ​ហ្វេសប៊ុក​របស់​លោក កាលពី​ល្ងាច​ម្សិលម៉ិញ ថា៖ «បន្ទាប់​ពី​ខ្ញុំ​បាន​ចោទ​ពួក​គាត់ថា ជាជនឧក្រិដ្ឋ [...]

សម រង្ស៊ី ថា ហ៊ុន សែន រក​រឿង​កាន់​តែ​«សាហាវ»

សម រង្ស៊ី ថា ហ៊ុន សែន រក​រឿង​កាន់​តែ​«សាហាវ»

បន្ទាប់ពីការព្រមានខ្លាំង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា តាម​រយៈ​ឧគ្ឃោសនា​សព្ទ នៃ​រដ្ឋសភា​ជាតិ កាលពី​ព្រឹក​ថ្ងៃ​អង្គារនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ ចាត់ទុកការព្រមាមនោះ ថាជាការគម្រាមកំហែង ដែល​បង្ហាញ​ពីភាពស្លន់ស្លោ របស់លោក ហ៊ុន សែន និងពី​ភាព​ជ្រួលច្របល់ របស់គណបក្ស​កាន់​អំណាច​សព្វថ្ងៃ ដោយខ្លាច​ការ​ចាញ់​ឆ្នោត នា​ពេល​ខាង​មុខ។

ពីរដ្ឋធានី​ប៉ារីស ប្រទេសបារាំង កន្លែងដែល​លោក កំពុងរស់នៅ​និរទេសខ្លួន ដើម្បី​គេច​ចេញ ពី​ការ​ចាប់​ខ្លួន របស់​អាជ្ញាធរ​កម្ពុជា ទាក់​ទងនឹង​សាល​ក្រម​​ចូល​​ជាស្ថាពរ​មួយ របស់តុលាការកម្ពុជា ប្រធាន​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ នៅកម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នេះ ដោយ​បាន​ផ្ញើរ​​ទៅ​​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ដោយ​បាន​បង្ហោះ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកផង។

លោក សម រង្ស៊ី បានសរសេរថា៖ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...