Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

មន្ត្រី CNRP ថា បក្ស​ខ្លួន​ជាអ្នកឈ្នះឆ្នោតឃុំសង្កាត់ពិតប្រាកដ

មន្ត្រី CNRP ថា បក្ស​ខ្លួន​ជាអ្នកឈ្នះឆ្នោតឃុំសង្កាត់ពិតប្រាកដ

លទ្ទផលបឋម នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី៤ ខែមិថុនា កន្លងទៅនេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកាន់អំណាច តាំងពីជាងបីទសវត្សន៍មកនោះ ឈ្នះកៅអី«ជាង២ដង» ពីលើគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង (ប្រមាណជាង១១០០កៅអី សម្រាប់គណបក្សប្រជាជនកម្ពុជា និងប្រមាណជិត ៥០០កៅអី សម្រាប់គណបក្សសង្គ្រោះជាតិ)។ ផ្ទុយទៅវិញ បើនិយាយពីសម្លេងឆ្នោតវិញ គណបក្សទាំងពីរ មានលក្ខណៈប្រដេញត្រសងគ្នា ដោយគណបក្សប្រជាជនកម្ពុជា មិនបានឈ្នះដាច់ខ្លាំង ពីលើគណបក្សសង្គ្រោះជាតិទេ។

នៅចំពោះការប្រកាសជ័យជំនះ របស់គណបក្សកាន់អំណាច នៅយប់ថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោតមួយថ្ងៃ សម្រាប់គណបក្សប្រឆាំងវិញ នៅតែគិតថា ខ្លួនជាអ្នកឈ្នះឆ្នោតពិតប្រាកដ។ លោក មុត ចន្ថា មន្ត្រីជាន់ខ្ពស់មួយរូប របស់គណបក្សសង្គ្រោះជាតិ និងជាមនុស្សជំនិត របស់ប្រធានគណបក្សនេះ បានពន្យល់នៅលើបណ្ដាញសង្គម [...]

គ.ជ.ប ព្រមាន LDP រឿង​ឆ្លៀត​​ឱកាស​ឃោសនា ក្នុង​ថ្ងៃ​«ស»

គ.ជ.ប ព្រមាន LDP រឿង​ឆ្លៀត​​ឱកាស​ឃោសនា ក្នុង​ថ្ងៃ​«ស»

«គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ត្រូវបញ្ឈប់ជាបន្ទាន់ ចំពោះការផ្សព្វផ្សាយឃោសនា ដែលផ្ទុយពីច្បាប់បោះឆ្នោត» ឬបើមិនដូច្នោះទេ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាត់វិធានការតាមផ្លូវច្បាប់។ នេះ ជាការព្រមានចុងក្រោយមួយ ពីសំណាក់ គ.ជ.ប ធ្វើទៅកាន់គណបក្សជួង ដឹកនាំដោយលោក ខឹម វាសនា។

ក្នុងលិខិតមួយ ផ្ញើរទៅជូនលោក ខឹម វាសនា ប្រធានគណបក្ស ដែលចុះហត្ថលេខាដោយប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក ក្នុងថ្ងៃទី៤ ខែមិថុនានេះ និងដែលទើបនឹងធ្លាក់ មកដៃអ្នកសារព័ត៌មាន បានឲ្យដឹងថា ស្ថាប័នជាតិរៀបចំការបោះឆ្នោត បានសង្កេតឃើញ នៅថ្ងៃហាមឃាត់នៃការធ្វើសកម្មភាពឃោសនាបោះឆ្នោត ឬហៅថា «ថ្ងៃស» គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បាន«ប្រើប្រាស់ប្រព័ន្ធអនឡាញ (Online)» ធ្វើការផ្សព្វផ្សាយវាយប្រហារ ទៅលើគណបក្សផ្សេងទៀត។

គ.ជ.ប បានចាត់ទុកសកម្មភាពខាងលើនេះ របស់ក្រុម«ទ័ពជួង» ជា«ការរំលោភច្បាប់» ដោយហេតុថា [...]

ក្រសួង​មហា​ផ្ទៃ​ព្រមាន ជុន ច័ន្ទបុត្រ រឿង​ផ្សាយ​តួ​លេខ​៥០ម៉ឺន

ក្រសួង​មហា​ផ្ទៃ​ព្រមាន ជុន ច័ន្ទបុត្រ រឿង​ផ្សាយ​តួ​លេខ​៥០ម៉ឺន

សម្រាប់អាជ្ញាធរកម្ពុជា ការផ្ដល់ដំណឹងមួយ ដែលទទួលបានពីគណបក្សប្រឆាំង គឺជាការ«ផ្សាយព័ត៌មានបំផ្លើស និងបំប៉ោងតួលេខ»។ មូលហេតុអ្វី? ព្រោះអ្នកសារព័ត៌មានពីររូប របស់វិទ្យុអាស៊ីសេរី គឺលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ និងលោក ថា កិត្យា (អ្នករាយការណ៍ផ្ទាល់កន្លែង) បានរាយការណ៍បន្ត ពីការលើកឡើង របស់គណបក្សសង្គ្រោះជាតិ ដែលថា សមាជិក និងអ្នកគាំទ្ររបស់គណបក្សនេះ បានចូលរួមដង្ហែ​ក្បួនឃោសនាបញ្ចប់ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃម្សិលម៉ិញ មានចំនួន៥០ម៉ឺននាក់ (ស្មើនឹងកន្លះលាននាក់)។

ការលើកឡើងខាងលើនេះ ក៏ត្រូវបានអ្នករាយការណ៍ព័ត៌មាន នៅផ្ទាល់កន្លែង របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បញ្ជាក់អះអាងកាលពីម្សិលម៉ិញដែរ ដូចមានផ្សាយ នៅក្នុងអត្ថបទ៖ «ឃោសនា​បញ្ចប់៖ CPP អះអាង​ពី​ចំនួន​១៥ម៉ឺន ខណៈ CNRP លើក​ឡើង​ពី៥០ម៉ឺន»។

[...]
បើ CNRP ឈ្នះ​ឆ្នោត​២០១៨ ស ខេង នឹង​នៅ​ជា​ឧប​នាយក​រដ្ឋមន្រ្តី?

បើ CNRP ឈ្នះ​ឆ្នោត​២០១៨ ស ខេង នឹង​នៅ​ជា​ឧប​នាយក​រដ្ឋមន្រ្តី?

ទុកតំណែង សម្រាប់អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង ជាឧបនាយករដ្ឋមន្ត្រី ឲ្យនៅ​ដដែល ​បើ​សិន​ជា​គណបក្សសង្គ្រោះជាតិឈ្នះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០១៨ខាងមុខ? តើដំណឹងនេះ ជា​ការ​ពិត ដែល​ចេញ​ពីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ធំជាងគេនៅកម្ពុជាឬ? មន្ត្រី​ម្នាក់ របស់​គណបក្ស​ប្រឆាំង បាន​ថ្លែង​ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថាគណបក្ស​មិនចាប់អារម្មណ៍ នឹងករណីនេះទេ។

យ៉ាងណាក៏ដោយ ក៏ដំណឹងនេះ ត្រូវបានខុទ្ទកាល័យ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមហាផ្ទៃ និង​​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អះអាងថា ជាការលើកឡើង របស់របស់​លោក គង់ គាំ ទីប្រឹក្សា​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ ដែលបានថ្លែង​នៅចំពោះ អ្នកគាំទ្ររបស់ខ្លួន ក្នុងយុទ្ធនាការឃោសនា រក​សំឡេង​ឆ្នោត​ នៅ​សង្កាត់​អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ។

[...]

អង្គការសហជីពចំនួន៦ សរសេរលិខិតចំហរទៅរដ្ឋាភិបាល សុំកម្មករទៅបោះឆ្នោត

អង្គការសហជីពចំនួន៦ សរសេរលិខិតចំហរទៅរដ្ឋាភិបាល សុំកម្មករទៅបោះឆ្នោត

សូមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចេញសេចក្ដីណែនាំ ដល់នយោជក អនុញ្ញាតឲ្យកម្មការនយោជិត បានឈប់សម្រាក ដោយមានប្រាក់ឈ្នួល ចំនួន២ថ្ងៃ គឺថ្ងៃទី ៣ និងថ្ងៃទី ៥​ ខែមិថុនានេះ ព្រមទាំងប្រាក់ឈ្នួលមួយចំណែក សម្រាប់ជាសោហ៊ុយ ក្នុងការធ្វើដំណើរ ដើម្បីឲ្យកម្មករនយោជិតទាំងនោះ អាចចេញទៅបោះឆ្នោត រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ខាងមុខ។

នេះ ជាខ្លឹមសារចុងក្រោយ នៃលិខិតចំហរ ចេញនៅរសៀលថ្ងៃទី២ ខែមិថុនានេះ ដោយក្រុមសហជីព សមាគម និងអង្គការសង្គមសុីវិល ធំៗចំនួន៦ ដែលទើបនឹងធ្លាក់ មកដល់ដៃអ្នកសារព័ត៌មាន នៅមុននេះបន្តិច។

ក្រុមអង្គការសហជីព ទាំង៦នោះ រួមមាន សហភាពការងារកម្ពុជា ដឹកនាំដោយលោក អាត់ ធន់ - សមាគមប្រជាធិបតេយ្យឯករាជ្យ​នៃសេចកិច្ចក្រៅប្រព័ន្ធ ដឹកនាំដោយលោក វន់ ពៅ - សហព័ន្ធសហជីពកម្មការសំណង ដឹកនាំដោយលោក សុខ គីន - មជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស ដឹកនាំដោយលោក មឿង តុលា - [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...