រដ្ឋាភិបាលសម្រេចប្ដឹងរំលាយ CNRP តាមសំណើរគណបក្សពីរ
ពាក្យបណ្ដឹង ប្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេចោលនេះ មិនជាប់ពាក់ព័ន្ធជាមួយលោក កឹម សុខា ប្រធានគណបក្ស ដែលកំពុងជាប់ឃុំជាបណ្ដោះអាសន្ននោះទេ ដោយទំនងជាលោក កឹម សុខា នៅជាជនគ្មានទោសនៅឡើយ ដរាបណាមិនមានសាលក្រមតុលាការ ចូលជាស្ថាពរទេនោះ។
ប៉ុន្តែបើតាមក្រុមមេធាវីទាំង៥នាក់ របស់ក្រសួងមហាផ្ទៃ បានអះអាងថា ពាក្យបណ្ដឹងបានយោងតាមអង្គហេតុផ្សេង ដែលមានភស្ដុតាង ដល់ទៅ២១កញ្ចប់ រួមមាន៖ សម្ដីផ្ទាល់ខ្លួនរបស់លោក កឹម សុខា និងវីដេអូឃ្លីបចំនួនបី ដែលបង្ហាញថា គណបក្សសង្គ្រោះជាតិបានសហការ និងត្រូវបានគាំពារដោយបរទេស។
លោក គី តិច មេធាវីម្នាក់ ពីក្នុងចំណោមមេធាវីទាំង៥រូប បានបង្ហាញជំនឿថា ភស្ដុតាងដែលដាក់ជូន ទៅតុលាការកំពូលទាំងនេះ មានលក្ខណៈគ្រប់គ្រាន់ និងរឹងមាំ សម្រាប់ឲ្យតុលាការសម្រេចរំលាយគណបក្សសង្គ្រោះជាតិបាន តាមមាត្រា៦ថ្មីពីរ និងមាត្រា៧ [...]