សាកសព យ៉ាស៊ែ អារ៉ាហ្វាត់ ត្រូវបានគាស់ដើម្បីធ្វើកោសលវិច័យ
សាកសពរបស់លោក យ៉ាស៊ែ អារ៉ាហ្វាត អតីតថ្នាក់ដឹកនាំប៉ាលេស្ទីន ត្រូវបានគេសំរេច គាស់នៅថ្ងៃអង្គារទីនេះ ដើម្បីធ្វើកោសលវិច័យឡើងវិញ បន្ទាប់ពីមានការសង្ស័យថា លោកបានស្លាប់ដោយសារតែ សារជាតិពុលម្យ៉ាងដែល គេហៅថា ប៉ូឡូនីយ៉ូម។ ការអង្គេតនេះបានធ្វើឡើង បន្ទាប់ពីមានពាក្យបណ្តឹងរបស់ ប្រពន្ធលោក ទៅតុលាការប្រទេសបារាំង។
រូបថតអតីតប្រធានរដ្ឋប៉ាឡេស្ទីន លោកយ៉ាស៊ែ អារ៉ាហ្វាត នៅទីក្រុងរ៉ាម៉ាឡា។
រូបថត MONOROOM.info/ Chea Bunthoeun
ក្រុមអ្នកជំនាញមកពីប្រទេសបារាំង ប្រទេសស្វីស និងប្រទេសរូស្សុីបានចាប់ផ្តើម ប្រតិបត្តិការណ៏ គាស់សពរបស់អតីតថ្នាក់ដឹកនាំ អង្គការរំដោះប៉ាលេស្ទីន ដើម្បីធ្វើការអង្តេត លំអិតឡើងវិញ កាលពីព្រឹកថ្ងៃអង្គារទី ២៦ [...]