កូរ៉េខាងជើង ទំនងកំពុងរៀបចំបាញ់កាំជ្រួចថ្មីទៀត
រូបភាពថតដោយ ប្រព័ន្ធផ្កាយរណប បានបង្ហាញពីការរៀបចំមួយ ដែលមានទម្រង់ដូចការរៀបចំបាញ់កាំជ្រួច កាលពីខែមេសាកន្លងទៅ។
កូរ៉េខាងជើង ក្នុងពេលដែលកំពុងត្រៀមរៀបចំ បាញ់បង្ហោះកាំជ្រូចរបស់ខ្លួន។
«ប្រទេសកូរ៉េខាងជើង ទំនងដូចជាត្រៀមរៀបចំ ការបាញ់សាកល្បងកាំជ្រួច ចម្ងាយឆ្ងាយមួយ។» នេះបើតាមរូបភាពចាប់ដោយ យុទ្ធនាការពាណិជ្ជកម្មខាងរូបភាព របស់ក្រុមហ៊ុន ឌីហ្សីថល គ្លប អ៊ីន។ ម្ចាស់យុទ្ធនាការនេះបាននិយាយថា «រូបភាពថ្មីៗទាំងនេះ បានបង្ហាញពីសកម្មភាពយ៉ាងរស់រវើកបន្ថែមទៀត នៅតំបន់ស៊ូអេ ផ្នែកពាយព្យនៃប្រទេស»។ តំបន់នេះធ្លាប់បានប្រើប្រាស់ ដើម្បីបាញ់សាកល្បងមិនបានសម្រេច កាលពីខែមេសាកន្លងទៅ នូវកាំជ្រួចមួយដែលប្រទេសនេះប្រកាសថា ដើម្បីកម្មវិធីស៊ីវិល។
ម្ចាស់យុទ្ធនាការបានបន្ថែមថា «បើតាមអ្វី ដែលជាលទ្ធផលនៃការសង្កេតនោះ ដូចជារថយន្ដធំៗ មនុស្ស និងរថយន្ដស៊ីទែនផ្សេងៗ ហើយបើកូរ៉េខាងជើងចង់ធ្វើ ប្រទេសនេះនឹងអាចធ្វើបាននូវ ការសាកល្បងលើកទីប្រាំរបស់ខ្លួន ក្នុងការបាញ់បង្ហោះផ្កាយរណប ពីនេះរហូតដល់ បីសប្ដាហ៍ខាងមុខ»។ តាមម្ចាស់យុទ្ធនាការ ការរៀបំរបៀបនេះ មានលក្ខណៈដូចគ្នានឹងសកម្មភាព ដែលបានធ្វើ កាលពីខែមេសាកន្លងមក។
កាលពីខែមេសា កាំជ្រួចសាកល្បង ដែលក្រុងព្យុងយ៉ាងថា ដើម្បីបង្ហោះផ្កាយរណប សម្រាប់ការប្រើប្រាស់ស៊ីវិលនោះ ត្រូវបានអ្នកជំនាញនៃលោកខាងលិចថា ជាកាំជ្រួចចម្ងាយឆ្ងាយ ដែលអាចបាញ់បានចម្ងាយ ៦ ៧០០គម។ សំរាប់ទីក្រុងសេអ៊ូល វ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត ការសាកល្បងកាំជ្រួចកាលពីខែមេសានេះ ជាជំហ៊ានថ្មីមួយ ក្នុងការភ្ជាប់ក្បាលកាំជ្រួចនេះ ទៅនឹងអាវុធនុយក្លេអ៊ែរ។ ប្រទេសកូរ៉េខាងជើង ខិតខំស្វែងរកមិនឈប់ឈរ តាំងពីររាប់ទស្សវត្តន៍មកហើយ ក្នុងការលើកស្ទួយបច្ចេកវិទ្យា ក្នុងវិស័យទាំងអស់នេះ។ តែរាល់ការសាកល្បង របស់ខ្លួនម្ដងៗ មិនសូវជាមានលទ្ធផលល្អប៉ុន្មាននោះទេ។
ការបាញ់ សាកល្បង អាវុធនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង កាលពីឆ្នាំ២០០៦ និង ២០០៩ កន្លងមក បានបង្កអោយមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ ពីសំណាក់ក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហរប្រជាជាតិ ទៅលើប្រទេសនេះ៕
-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ