វិភាគនយោបាយថៃ៖ ប្រជាធិបតេយ្យ ដែលមិនខ្វល់នឹងសម្លេងភាគច្រើន
«យើងធុញទ្រាន់ណាស់ នឹងនយោបាយរបៀបនេះ។ យើងមិនចង់បាន ការបោះឆ្នោតទៀតទេ។ យើងតែមួយគត់ ដែលមានសិទ្ធិស្របច្បាប់ ក្នុងការជ្រើសរើសរដ្ឋាភិបាលអណត្តិក្រោយ និងដើរតាមរាជឱវាតរបស់ព្រះមហាក្សត្រនៃយើង។» នេះជាការថ្លែងរបស់ មេដឹកនាំបាតុករលោក ស៊ូថេប ថោងស៊ូបាន ទៅកាន់ក្រុមមនុស្ស ដែលមានសមានចិត្តជាមួយលោក។
លោក ស៊ូថេប ថោងស៊ូបាន មេដឹកនាំបាតុករប្រឆាំងតវ់ា នៅទីក្រុងបាងកក។ (រូបថត ឯកសារ)
នយោបាយថៃ - មិនត្រឹមតែប៉ុណ្ណឹងទេ បាតុករម្នាក់បានស្រែកទាមទារ កាលពីថ្ងៃចន្ទទី០៩ខែធ្នូនេះ ពី«ថ្ងៃវិនិច្ឆ័យចុងក្រោយ» ដោយលោក ស៊ូថេប ថោងស៊ូបាន ដែលជាមេចលនាប្រមូលមនុស្ស តាំងពីច្រើនសប្ដាហ៍មកហើយ នៅកណ្ដាលទីក្រុងបាងកក ប្រឆាំងនឹងរដ្ឋាភិបាលកាន់អំណាច កើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។
[...]