តើកម្ពុជាចាំបាច់ត្រូវមាន«ចំណតសម្រាក» តាមផ្លូវជាតិឬទេ?
ម្ចាស់ទំព័រ Samdech Hun Sen, Cambodian Prime Minister ដែលតែងតែសរសេរ សរសើរមិនដែលដាច់ ពីការដឹកនាំដ៏ភ្លឺស្វាងរបស់លោក ហ៊ុន សែន បានដាក់ជាសំនួរមួយចំនួន ដែលហាក់ដូចជាមិនដឹងសោះ ពីអត្ថប្រយោជន៏នៃការមានចំណតឈប់សម្រាក នៅតាមដងផ្លូវ។ សំនួរទាំងនោះសរសេរថា៖ «តើកម្ពុជា ត្រូវការចាំបាច់អោយមានចំណតឈប់សម្រាក រួមទាំងបង្គន់អនាម័យ បន្ទប់ទឹក សម្រាប់អ្នកដំណើរ (Highway rest stop) នៅតាមបណ្តោយផ្លូវជាតិទូទាំងប្រទេស ជាពិសេសផ្លូវជាតិតភ្ជាប់អាស៊ាន និងផ្លូវជាតិយុទ្ធសាស្រ្តទេសចរណ៏ឬទេ?» និងឃ្លាសំនួរដទៃទៀតថា៖ «តើចំណតឈប់សម្រាក កម្រិតជាតិ (National and ASEAN Standard) ត្រូវមានលក្ខណៈយ៉ាងណា? មានសេវាកម្មអ្វីខ្លះ? ប៉ុន្មានគីឡូម៉ែត្រគួរមានមួយ? តើគួរបង្កើតមុខរបរភ្ជាប់ អោយពលរដ្ឋ និងសហគមនៅទីនោះ អោយឯកជនគ្រប់គ្រង១០០%?»
បើគេនិយាយអំពីចំណតឈប់សម្រាក គេត្រូវនិយាយពីមូលហេតុ អត្ថប្រយោជន៍ [...]