CPP ចង់ធ្វើប្រធាន និងអគ្គលេខា គ.ជ.ប តាមរយៈបញ្ហា«សញ្ជាតិមួយ»?
តាមការបញ្ជាក់ពីសមាជិក នៃក្រុមការងារបច្ចេកទេស ដែលសុំមិនបង្ហាញអត្តសញ្ញាណ បានបង្ហើបប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ចំណុចសំខាន់ នៃការដាក់សម្ពាធលើបញ្ហា«សញ្ជាតិតែមួយ»នេះ មិនមែនជាទិសដៅ និងជាចេតនា«វិជ្ជមាន»ដែលចង់ដាក់ស្ថាប័ន គ.ជ.ប នេះ ជាស្ថាប័នឯករាជ្យ និងប្រកបដោយប្រសិទ្ធភាពនោះឡើយ។ តែជាចេតនារបស់គណបក្សប្រជាជនកម្ពុជា ដើម្បីដាក់សម្ពាធលើគណបក្សសង្គ្រោះជាតិ ឈានទៅទាមទារតំណែងជាប្រធាន និងអគ្គលេខាធិការ នៃ គ.ជ.ប តែប៉ុណ្ណោះ។
មន្រ្តីខាងលើ បានថ្លែងបកស្រាយពីករណីដ៏រសើបនេះ ក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ ដោយហេតុថាខ្លួនមិនត្រូវបានអនុញ្ញាតឲ្យនិយាយ ជាមួយអ្នកសារព័ត៌មានឡើយ។ លោកបានបន្តពន្យល់ទៀតថា ក្នុងបរិបទកម្ពុជាសព្វថ្ងៃ មានឥស្សរជនជាច្រើនរូប ដែលមានសញ្ជាតិពីរ។ [...]