Posts in ‘ស្រាវជ្រាវ’ Category

«ហេង សំរិន ធ្លាប់​អាន​អក្សរ​"ច្រឡំ"​ជួរ!»

«ហេង សំរិន ធ្លាប់​អាន​អក្សរ​"ច្រឡំ"​ជួរ!»

បក្ខជន ដែលបានចូលរួមផ្ដួលរំលំ របបខ្មែរក្រហម នាឆ្នាំ១៩៧៩ ហើយត្រូវបានរបបថ្មី ហៅថា «សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា» លើកបន្តុបដោយវៀតណាម ឲ្យឡើងកាន់តំណែង មានអំណាចដើម្បីដឹកនាំប្រទេស​នោះ មួយភាគធំសុទ្ធសឹង ជាមនុស្សមិនចេះអក្សរ ឬមានចំណេះដឹងតិចតួច។ ពីក្នុងចំណោមនោះ មានមេ​ដឹកនាំ​«គ្រាក់ៗ» របស់គណបក្សប្រជាជនកម្ពុជា សព្វថ្ងៃ ដូចជាលោក ហេង សំរិន នេះជាដើម ដែលបើសូម្បី អាន​អក្សរ ក៏មិនត្រូវជ្រុងផងនោះ។ នេះ បើតាមការអះអាង របស់អតីតសាស្ត្រាចារ្យមួយរូប។

ពីរដ្ឋធានីប៉ារីស អ្នកស្រី វ.អ. អតីតសាស្ត្រចារ្យផ្នែកអក្សរសាស្ត្រ នៅវិទ្យាល័យបាក់ទូក ដែលបានចេញមក​រស់​នៅ ក្នុងប្រទេសបារាំង តាំងពីច្រើនឆ្នាំមកហើយ បានរំលឹករឿងនេះ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថា លោក ហេង សំរិន អតីតប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ និងជា​អគ្គលេខាធិការ​បក្ស​ប្រជាជន​បដិវត្តកម្ពុជា បានអាន​អក្សរ នៅ​ក្នុង​លិខិត​ដដែលៗ សរសេរដោយមនុស្សដដែល [...]

បុណ្យ​ជាតិ​បារាំង​១៤​កក្កដា៖ កំណើត នៃការ​តស៊ូ​ដើម្បី​សេរីភាព

បុណ្យ​ជាតិ​បារាំង​១៤​កក្កដា៖ កំណើត នៃការ​តស៊ូ​ដើម្បី​សេរីភាព

ប្រវត្តិសាស្ត្រ - នៅប្រទេសបារាំង ថ្ងៃបុណ្យនេះត្រូវបានដាក់ជាបុណ្យជាតិរបស់ប្រទេស តាំងពីឆ្នាំ១៨៨០ ក្នុង​ខណៈ ដែលប្រទេសនេះ បានបណ្ដុះឡើងវិញ នូវរបបសារធារណរដ្ឋទី៣។ រដ្ឋសភាបារាំងក្នុងសម័យនោះ បាន​អនុម័ត្រ​យក​ថ្ងៃនេះ ជាថ្ងៃបុណ្យជាតិជាផ្លូវការ   ដោយយោងទៅលើព្រឹត្តការណពីរ កាលពីជិតមួយសតវត្ស​មុន។ ព្រឹត្តិការណ​ទាំង​ពីរនេះ គឺបដិវត្តន៍​ដោយកម្លាំងប្រជាជន ថ្ងៃទី១៤កក្កដា ឆ្នាំ១៧៨៩ ក្នុងការវាយ​រំដោះ​ពន្ធនាគារ បាស្ទីយ៍ (Bastille) ក្នុងរដ្ឋធានីប៉ារីស និងថ្ងៃទី១៤ កក្កដា ឆ្នាំ១៧៩០ មួយទៀត ដែលជាថ្ងៃនិមិត្តិរូប នៃការបង្រួបបង្រួមជាតិផង ព្រម​ទាំង​ក្នុងបំណង ចង់រលឹកខួបមួយឆ្នាំ ពីថ្ងៃរំដោះពន្ធនាគារបាស្ទីយ៍ ឆ្នាំ​១៧៨៩​នេះផង។

រលឹកពីប្រវត្តិ នៃ «ថ្ងៃវាយរំដោះ គុកបាស្ទីយ៍»

អ្នកនិពន្ធ វិចទ័រ ហ៊ុយហ្គោ (Victor Hugo) [...]

រក​ឃើញ​សព​ឆ្កែ​រំក្រណាត់​៨លាន​ក្បាល នៅ​ក្នុង​ផ្នូរ​បូរាណ​អេហ្សីប

រក​ឃើញ​សព​ឆ្កែ​រំក្រណាត់​៨លាន​ក្បាល នៅ​ក្នុង​ផ្នូរ​បូរាណ​អេហ្សីប

ប្រទេសអេហ្សីប នៅក្នុងសម័យបូរេប្រវត្តិ ត្រូវបានគេទទួលស្គាល់ ថាប្រទេសនេះ មានការចិញ្ចឹមសត្វពាហនៈ ដែលបម្រើម្ចាស់ យ៉ាងពិសេស។ ជាញ៉យដងណាស់ ដែលអ្នកបូរាណវិទូជាច្រើន តែងបានគាស់ចេញពីដី នូវ​សាកសពរំក្រណាត់ (ឬភាសាអង់គ្លេសហៅថា Mummy បារាំងហៅថា Momie) ដែលមិនមែនជា​សាកសព​មនុស្ស។ ប៉ុន្តែការរុករកថ្មីៗ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅក្នុងផ្នូរបូរាណ ភាគខាងត្បូងនៃរដ្ឋធានី គែរ (Caire) ប្រទេសអេហ្សីប បានរកឃើញសាកសព ដែលរំដោយក្រណាត់ មានចំនួនដល់ទៅ ៨លានសាកសព។ សាក​សពទាំងនោះ សុទ្ធសឹងជាសាកសព របស់សត្វឆ្កែ ហើយត្រូវបានគេដឹងថា បានបញ្ចុះ តាំងពីជាង២០០០ឆ្នាំ​មុន។

ក្រុមអ្នកស្រាវជ្រាវ មកពីសកលវិទ្យាល័យ «Cardiff» ភាគខាងលិចនៃចក្រភពអង់គ្លេស បានរៀបរាប់ពី​ការ​រកឃើញ របស់ពួកគេប្រាប់ព្រឹត្តិបត្រ «Antiquity» ថាសាកសពឆ្កែ រាប់លានក្បាលទាំងនេះ ស្ថិតក្នុងផ្នូរបូរាណ នៃប្រាសាទមួយ ដែលឧទ្ទិសឲ្យអាទិទេព «Anubis»  ដែលមានក្បាលសេះ ខ្លួនជាមនុស្ស។ [...]

តើ​ផលិតកម្មចម្រៀង ឲ្យ​ហាង​ខារាអូខេ​បង់​លុយ ត្រឹម​ត្រូវ​ឬ​ទេ?

តើ​ផលិតកម្មចម្រៀង ឲ្យ​ហាង​ខារាអូខេ​បង់​លុយ ត្រឹម​ត្រូវ​ឬ​ទេ?

រស់នៅក្នុងនិតិរដ្ឋដ៏ថ្លៃថ្នូរ ចាំបាច់ត្រូវដើរ ក្នុងគន្លងច្បាប់ ទោះអ្នកនោះ ជាអ្វីក៏ដោយ។ ដូច្នេះ​បើសិនជាផលិតកម្ម សាន់ដេ ដែលជំនាញ ខាងការផលិតចម្រៀង ឬការកំសាន្ដផ្សេងៗ ដ៏ល្បីឈ្មោះនៅកម្ពុជា បានស្នើសុំឲ្យមេធាវី​របស់ខ្លួន ធ្វើ​ចំណាត់​ការ ទៅលើម្ចាស់ហាងខារ៉ាអូខេ ជាច្រើន ដែលបានយកចម្រៀងរបស់ខ្លួន មកធ្វើ​អាជីវកម្ម​បន្ត ដោយមិនបានសុំសិទ្ធិ​ជាមុន​នោះ មិនមែនជាការធ្វើឡើង ដោយគ្មានអំណះអំណាង ត្រឹមត្រូវនោះឡើយ។

ចំពោះករណីនេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ តាមរយៈអ្នកស្រាវជ្រាវ ខាងច្បាប់របស់ខ្លួន សូមបំភ្លឺជូនប្រិយមិត្ត​អ្នកអាន នៅក្នុងអត្ថបទនេះ ជាសំនួរនិងចម្លើយ នូវករណីមួយចំនួន ដែលនៅជាប់ជាមន្ទិលនៅឡើយ។

១) ខ្ញុំរកសុី បើកហាងខារាអូខេ មកជាងម្ភៃឆ្នាំមកហើយ ខ្ញុំមិនបានដឹងសោះថា ខ្លួនរកសុីខុសច្បាប់ (ករណី​យក​ចម្រៀង មកធ្វើអាជីវកម្ម គ្មានការអនុញ្ញាត)?

[...]
អាពាហ៍​ពិពាហ៍​ភេទ​ដូច​គ្នា៖ បន្ទាប់​ពី​អៀឡង់ មាន​ប្រទេស​ណា​ទៀត?

អាពាហ៍​ពិពាហ៍​ភេទ​ដូច​គ្នា៖ បន្ទាប់​ពី​អៀឡង់ មាន​ប្រទេស​ណា​ទៀត?

អៀឡង់ ជាប្រទេសដំបូងគេ ក្នុងពិភពលោក ដែលយល់ព្រមឲ្យមានអាពាហ៍ពិពាហ៍ នៃមនុស្សស្រឡាញ់ភេទដូចគ្នា តាម​រយៈការបោះឆ្នោតប្រជាមតិ។ ប្រជាពលរដ្ឋអៀឡង់ ចំនួន៦០% បានចូលរួមរួមក្នុងប្រជាមតិ ហើយអ្នកអ្នកទៅបោះឆ្នោត ប្រជាមតិប្រមាណជា ៦២,៣% បានឆ្លើយទទួលយល់ព្រម។ ប៉ុន្តែបើអៀឡង់ ជាប្រទេសទីមួយ ដែលបានរៀបចំប្រជាមតិ លើ​ករណីនេះក៏ដោយ តែប្រទេសអៀឡង់ ទើបនឹងក្លាយជាប្រទេសទី១៤ នៅទ្វីបអ៊ឺរ៉ុប និងជាប្រទេសទី២០ នៅក្នុង​ពិភព​លោក​ប៉ុណ្ណោះ ដែលបានសម្រេចឲ្យមាន នូវអាពាហ៍ពិពាហ៍ភេទដូចគ្នា។

តើប្រទេសណាទៀត ដែលគ្រោងដើរតាមជំហាននេះដែរ?

ប្រទេសអាមេរិក ខែមិថុនា ឆ្នាំ២០១៥

ការទាមទារឲ្យមានអាពាហ៍ពិពាហ៍ សម្រាប់ភេទដូចគ្នា បានកើតមានជាយូរហើយ នៅសហរដ្ឋអាមេរិក ហើយអាចនឹង​ធ្វើការ​សម្រេចចិត្ត ក្នុងខែមិថុនាខាងមុខ។ ជាលើកទីពីរ ក្នុងរយៈពេល២ឆ្នាំ តុលាការកំពូលអាមេរិក ត្រូវបានប្រកាស​សាល​ក្រម ពីភាពស្របច្បាប់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...