Posts in ‘ស្រាវជ្រាវ’ Category

រក​ឃើញជម្រក​សម្ងាត់​មួយ នៃ​ពួក​ហ្វាស៊ីស​អាល្លឺម៉ង់ នៅ​កណ្ដាល​ព្រៃ​អាហ្សង់ទីន

រក​ឃើញជម្រក​សម្ងាត់​មួយ នៃ​ពួក​ហ្វាស៊ីស​អាល្លឺម៉ង់ នៅ​កណ្ដាល​ព្រៃ​អាហ្សង់ទីន

ការរុករក និងការធ្វើកំណាយ ត្រូវបានដឹកនាំដោយ ក្រុមអ្នកស្រាវជ្រាវ របស់សកលវិទ្យាល័យ ប៊ូណូស អ៊ែរ (Buenos Aires) និងក្រុមបុរាណវិទូ នៃសារមន្ទីរ អង់ឌ្រេស ហ្គ័គួរ៉ារី (Andres Guacurari) នៅក្នុងតំបន់មួយ ដែលពិបាកនឹង​ចូល​ទៅ​ដល់ នៃមហាឧទ្យានជាតិ តេយូ ហ្គ័រ៉េ (Téyù Cuaré) ស្ថិតនៅក្នុងខេត្ត មីស៊ីយ៉ូនេស (Misiones) ភាគឦសាន នៃ​ប្រទេស​អហ្សង់ទីន ជាប់នឹងព្រំប្រទល់ ជាមួយប្រទេសអ៊ុយរ៉ាហ្គាយ។

អតីតគ្រឹះស្ថាននោះ បានរៀបចំឡើង ជាបីរចនាសម្ព័នធ្វើអំពីថ្ម ដែលហ៊ំព័ទ្ធដោយដើមឈើ ជុំជិត។ រចនាសម្ព័ន្ធទីមួយ ជាកន្លែងស្នាក់នៅ ទីពីរជាកន្លែងផ្ទុកសម្ភារៈ និងរចនាសម្ព័ន្ធទីបី ជាការិយាល័យធ្វើការ។ ចេញពីទីកន្លែងនោះ គេបាន​រកឃើញរូងក្រោមដីតូចមួយ ដែលចេញពីជម្រករនោះ ឆ្ពោះទៅកាន់ប្រទេសអ៊ុយរ៉ាហ្គាយ ដើម្បីជាការត្រៀមបម្រុង ក្នុង​ករណី​ត្រូវគេចខ្លួន។

លុយអាល្លឺម៉ង់ រកឃើញនៅទីនោះ...

កំណាយ [...]

ធ្លាក់​យន្ដហោះ៖ គ្រោះ​អាកាស​ទាំង​បួន ដែល​រន្ធត់​ជាង​គេ​នៅ​បារាំង

ធ្លាក់​យន្ដហោះ៖ គ្រោះ​អាកាស​ទាំង​បួន ដែល​រន្ធត់​ជាង​គេ​នៅ​បារាំង

ការធ្លាក់យន្ដហោះ អ៊ែរប៊ូស A320 ដែលភ្ជាប់ជើងហោះហើរ 4U9525 នៅក្នុងប្រទេសបារាំង កាលពីថ្ងៃអង្គារ​សប្ដាហ៍​នេះ បានបង្កនូវគ្រោះមហន្តរាយ ដ៏ធំធេង បើរាប់ក្នុងចំណោមគ្រោះថ្នាក់យន្ដហោះ ក្នុងប្រទេសនេះ តាំងពីច្រើនសិប​ឆ្នាំ​មក​ហើយ។ គ្រោះថ្នាក់យន្ដហោះមុន ដែលបានកើតឡើង ក្នុងប្រទេសបារាំង ធ្វើឲ្យមនុស្សស្លាប់ច្រើនជាងគេ គឺជា​យន្ដហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ របស់ប្រទេសទួគី ក្នុងឆ្នាំ១៩៧៤។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូម​រំលឹក​យក​គ្រោះ​ថ្នាក់​យន្ដហោះ ចំនួន៤ មុនគ្រោះថ្នាក់ចុងក្រោយ ដែលបានកើតឡើងដ៏រន្ធត់ជាងគេ នៅក្នុងប្រទេសបារាំង។

- ឆ្នាំ១៩៧៤ ធ្វើឲ្យមនុស្សស្លាប់ ៣៤៦ នាក់

កើតឡើង នៅក្នុងក្រុង អេមេណុងវីល (Ermenonville) ក្នុងតំបន់ អ័ស្ស៍ (Oise) យន្ដហោះប្រភេទ DC-10 របស់ក្រុមហ៊ុន​អាកាសចរណ៍ នៃប្រទេសទួរគី ដែលមានឈ្មោះថា ទួគីសអ៊ែរឡាញ (Turkish Airlines) បានធ្លាក់ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៧៤។ [...]

ប៉ារីស៖ រក​ឃើញ​រណ្ដៅ​កប់​សព​បូរាណ​មាន​២០០​គ្រោង​ឆ្អឹង នៅ​ក្រោម​ផ្សារ​ទំនើប​ (dvo)

ប៉ារីស៖ រក​ឃើញ​រណ្ដៅ​កប់​សព​បូរាណ​មាន​២០០​គ្រោង​ឆ្អឹង នៅ​ក្រោម​ផ្សារ​ទំនើប​ (dvo)

ជាការរកឃើញថ្មីថ្មោងមួយ នៅកណ្ដាលរដ្ឋធានីប៉ារីស ដ៏ល្បីល្បាញរបស់ប្រទេសបារាំង នៅក្នុងសម័យកាលបច្ចុប្បន្ន។ នៅពីក្រោមអាគារផ្សារទំនើបមួយ ស្ថិតក្នុងសង្កាត់លេខ២ ក្រុមអ្នកបូរាណវិទូបានរកឃើញ សាកសពជាគ្រោងឆ្អឹង ចំនួន​២០០​គ្រោងឆ្អឹង ដែលត្រូវបានបញ្ចុះ នៅក្នុងរណ្ដៅកប់សាកសពបូរាណ មានលក្ខណៈរួមមួយ នៅចុងសប្ដាហ៍​នេះ។ សំនួរ​កំពុងត្រូវ​បានចោទសួរឡើង ថាតើសាកសពទាំងនេះ បានស្លាប់ក្នុងមូលហេតុអ្វី? ដោយសារជម្ងឺប៉េស្ត៍ ឬ​ដោយ​សារ​គ្រោះ​ទុរភិក្ស ក្នុងសម័យកាលនោះ?

តាំងពីដើមខែមករា រហូតមកទល់នឹងខែមិនាឆ្នាំ២០១៥នេះ ក្រុមអ្នកស្រាវជ្រាវ មកពីវិទ្យាស្ថានជាតិ ខាងការ​ស្រាវ​ជ្រាវ​នៃបូរាណវិទ្យា បានដឹកនាំការកកាយផ្នូរបូរាណដ៏យូរលង់មួយ ដែលគេចាំបានថា ជាកន្លែងរបស់អតីតមន្ទីរពេទ្យ ទ្រីនីតេ (Trinité) បង្កើតឡើងនៅក្នុងសតវត្សទី១២ និងត្រូវបានវាយកម្ទេចចោល នៅចុងសតវត្សទី១៨។

លោក ប៉ាស្កាល់ រ៉យ (Pascal Roy) ប្រធានផ្សារទំនើប ម៉ូណូព្រី [...]

ប្រវត្តិ​​អង្គរ ជា​រូប​មាន​ចលនា ដោយ​គេហទំព័រ​ប៊ែលហ្សិក​មួយ

ប្រវត្តិ​​អង្គរ ជា​រូប​មាន​ចលនា ដោយ​គេហទំព័រ​ប៊ែលហ្សិក​មួយ

ការវិវត្តន៍ឡើង នៃវិស័យទេសចរណ៍ពិភពលោក បានធ្វើឲ្យមនុស្សកាន់តែច្រើនឡើងៗ ចង់ធ្វើដំណើរទៅកំសាន្ត និង​ចង់ទៅរកឃើញអ្វីដែលប្លែកៗ ឬអ្វីៗ ដែលមានជាប់មកជាមួយ នូវប្រវត្តិសាស្ត្រដ៏រំជួលចិត្ត។ ហើយដើម្បីជាជំនួយ ដល់​ការស្វែងចង់ដឹងចង់ឃើញ ពីសំណាក់អ្នកទេសចរណ៍នោះផង គេហទំព័រមួយដែលបង្កើតឡើង ដោយជនជាតិ​ប៊ែលហ្សិក​ពីរនាក់ បានបង្កើតនូវគំនិតមួយ គួរឲ្យចាប់អារម្មណ៍៖ នោះគឺប្រមូលនូវប្រវត្តិត្រួសៗ នៃរាជធានីបូរាណអង្គរ មកដាក់បង្ហាញជារូបភាពមានចលនា សម្រាប់ពន្យល់ឲ្យដឹងជាគោលៗ ពីការវិវត្តន៍នៃអតីតរាជធានីដ៏ធំមួយនេះ រវាង​ពីឆ្នាំ១១៤០ មកទល់នឹងឆ្នាំ១៤៣២។ ពោលគឺចាប់ពីពេល ដែល អង្គរ បានក្លាយជារាជធានីនៃចក្រភពខ្មែរ រហូតមក​ដល់​ពេល ដែលអង្គរបានដួលធ្លាក់ ដោយការឈ្លានពានពីបរទេស។

គេហទំព័រ របស់អ្នកស្រី វ៉េរ៉ូ (Vero) និងលោក អេឌី (Eddy) ដែលមានអាស័យដ្ឋាន veroeddy.be បានបញ្ចេញ​រូបភាព​មានចលនានេះ នៅលើទំព័ររបស់ខ្លួន កាលពីថ្ងៃទី១៧ [...]

ពន្យល់​ច្បាប់៖ ប្តី​ប្រពន្ធ​ដែល​លែង​គ្នា រួច​​ត្រូវ​​គ្នា​វិញ ត្រូវ​មាន​លិខិត​អាពាហ៍​ពិពាហ៍​«ថ្មី»

ពន្យល់​ច្បាប់៖ ប្តី​ប្រពន្ធ​ដែល​លែង​គ្នា រួច​​ត្រូវ​​គ្នា​វិញ ត្រូវ​មាន​លិខិត​អាពាហ៍​ពិពាហ៍​«ថ្មី»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានទទួលការការស្នើសុំ ពីប្រិយមិត្តអ្នកអាន ឲ្យជួយបកស្រាយពីការផ្តាច់ (រំលាយ) ចំណងអាពាហ៍ពិពាហ៍មួយ (ចាស់) ដោយតុលាការ ហើយចង់ផ្សារភ្ជាប់ អាពាហ៍ពិពាហ៍ចាស់នេះឡើងវិញ ឲ្យស្របតាមផ្លូវច្បាប់ តើត្រូវធ្វើយ៉ាងណា?

ដើម្បីដោះស្រាយនូវចម្ងល់របស់ប្រិយមិត្ត ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានទទួលការបកស្រាយ និងពន្យល់លើបញ្ហានេះ ពីសំណាក់លោកមេធាវី សុខ សំអឿន និងជានាយកប្រតិបត្តិ នៃអង្គការមិនមែនរដ្ឋាភិបាលមួយ ហៅថា ក្រុមអ្នកច្បាប់ការពាសិទ្ធិកម្ពុជា។ លោកជាអ្នកឯកទេសច្បាប់ ដ៏ល្បីឈ្មោះម្នាក់ នៅកម្ពុជា។ លោកក៏ជាអ្នកតាក់តែងសៀវភៅច្បាប់ជាច្រើន ហើយក៏ជាអ្នកបានបើកវគ្គបណ្ដុះបណ្ដាលច្បាប់ ដល់មន្រ្តីសិទ្ធិមនុស្ស មន្រ្តីអនុវត្តច្បាប់ និងមន្រ្តីតុលាការមួយចំនួនដែរ។

លោកមេធាវីបានធ្វើការពន្យល់ថា ចំណងអាពាហ៍ពិពាហ៍មួយត្រូវបានកាត់ផ្តាច់ ដោយសាលក្រម ឬសាលដីកាតុលាការ មានន័យថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...