ពលរដ្ឋ៖ គ្រាន់តែទាមទារវិទ្យុនិងទូរទស្សន៍ឯករាជ្យ ហេតុអ្វីត្រូវគេវាយ?
បាតុកម្មទាមទារ ក្នុងការស្នើសុំតម្លើងកំលាំងផ្សាយ នៅតាមបណ្តាខេត្ត និងសុំប្រេកង់បង្កើតស្ថានីយទូរទស្សន៍ ត្រូវបានធ្វើឡើងដូចការគ្រោងទុក បើទោះបីជាមិនមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញក៏ដោយ។ នៅចំពោះការវាយតប់ រុញច្រានរបស់កងកម្លាំងចម្រុះ របស់អាជ្ញាធរ មានទាំងក្រុមបិតមុខនោះផង ពលរដ្ឋទាំងនោះបានប្រតិកម្មប្រាប់អ្នកសារព័ត៌មាន ពីកំហឹងក្ដៅក្រហាយ និងការឈឺចាប់របស់ពួកគាត់។
ពលរដ្ឋកាន់ក្រដាសទាមទារ ឲ្យមានកម្លាំងផ្សាយកើនឡើង សម្រាប់វិទ្យុសម្បុកឃ្មុំ។ (រូបថត MONOROOM.info/ C. Nita)
ប្រព័ន្ធផ្សព្វផ្សាយ - មានហេតុសំខាន់តែមួយគត់ដែល ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានា ស្មោះស្ម័គ្រនឹងលោក ម៉ម សូណង់ដូ ហើយបានមកចូលរួមធ្វើបាតុកម្មនៅថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៤នេះគឺ [...]