ហ៊ុន សែន ឆេះដុំថាតើអាជ្ញាធរខេត្តក្រចេះ «ងាប់»ទៅណាអស់ហើយ?
ទីបំផុតទៅ បញ្ហាដីធ្លីដ៏ចម្រូងចម្រាស់ របស់ប្រជាពលរដ្ឋ ត្រូវបាននាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន សារភាពថា ខ្លួនមិនបានដឹងនោះទេ ព្រោះតែគ្មានអ្នករាយការណ៍។ អ្វីដែលលោកបានដឹងកន្លងមក គឺដោយសារតែតាមសារព័ត៌មាន និងធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះ។ នេះជាការបញ្ជាក់ ដើម្បីបញ្ជៀសភាពមិនទទួលខុសត្រូវ របស់លោកនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងវេទិកាផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីសន្ដិសុខស្បៀង និងអាហាររូបត្ថម្ភ ២០១៤-២០១៨ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ នាវិមានសន្ដិភាព។
ខណៈដែលបញ្ហាដីធ្លី មិនបានដោះស្រាយជាបន្តបន្ទាប់ ប្រជាពលរដ្ឋមួយចំនួន តាមបណ្ដាលខេត្តនានាបានធ្វើដំណើរដោយ«ថ្មើជើង»រាប់រយនាក់ មកតវ៉ានៅភ្នំពេញ។ ដំណើរចាកចេញជាក្រុមនេះ ហាក់ដូចជាចង់រំលឹកឡើងវិញ ជូនថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា នូវការចំណាកស្រុកដ៏សែនវេទនារបស់ពួកគេ ដើម្បីស្វែងរកដំណោះស្រាយពីមន្ត្រីអន្ទ្រើសៗទាំងនោះ។
បញ្ហាខាងលើ [...]


