កម្មករអូសរទេះនៅប៉ោយប៉ែត ផ្តំគ្នាតវ៉ានៅមុខស្នាក់ការគយ
ក្រុមកម្មករអូសរទេះ នៅព្រំដែនកម្ពុជា-ថៃ ច្រកប៉ោយប៉ែត បានប្រមូលគ្នា នៅថ្ងៃទី២០ ខែមករានេះ ពីមុខការិយាល័យគយប្រចាំច្រកប៉ោយប៉ែត ដើម្បីទាមទារឲ្យមានគិតគូរដល់ពួកគេ ដែលសុទ្ធសឹងជាអ្នកប្រកបរបរតូចតាច ដើម្បីគ្រាន់តែចិញ្ចឹមជីវិតប៉ុណ្ណោះ។
តំណាងកម្មករអូសរទេះម្នាក់ ឈ្មោះ ពែង ចាន់ដារ៉ា នៅច្រកប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ពួកគាត់គ្រាន់តែសុំឲ្យមេគយច្រកព្រំដែននេះ មានការបន្ធូរបន្ថយ រាល់ការរឹតបន្ដឹង និងចាប់អ្នកអូសរទេះចេញតាមច្រកព្រំដែន។ ម្យ៉ាងទៀតរាល់ឥវ៉ាន់តិចតួច ក៏មិនលើកលែង ដោយមានការបញ្ជាពីក្រុមហ៊ុនថោងឡេង របស់អ្នកស្រី ថោង ឡេង ដែលបានរាយការណ៍ ទៅប្រធានគយប្រចាំការនៅច្រកប៉ោយប៉ែតនេះ ឲ្យចាប់អ្នកអូសរទេះតូចតាចមកបង់ពន្ធ។
ដំណាងកម្មកររូបនេះ [...]