ISIS កាត់ក្បាលស្ត្រីពីរនាក់ ពីបទធ្វើអំពើ«អាបធ្មប់»
ជាលើកដំបូងបង្អស់ ដែលអង្គការរដ្ឋអ៊ីស្លាម ល្បីល្បាញខាងធ្វើអំពើភេរវកម្ម បានចាត់វិធានការ ទៅខ្មាំងសត្រូវរបស់ខ្លួន ដែលមានភេទជាស្ត្រី។ នៅថ្ងៃអង្គារនេះ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស នៅក្នុងប្រទេសស៊ីរី ដែលហៅកាត់ «OSDH» បានអះអាងថា ស្ត្រីជាតិស៊ីរីពីរនាក់ ត្រូវបានកាត់ ក ដោយក្រុមយុទ្ធជនស្ម័គ្រប្រយុទ្ធ របស់ព្រះអាឡាហ៍ ដែលជាផ្នែកមួយ នៃអង្គការរដ្ឋអ៊ីស្លាម បន្ទាប់ពីបានចោទស្ត្រីទាំងនេះ ថាបានធ្វើ«អំពើអាបធ្មប់»។
ប្រធានក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស លោក រ៉ាមី អាប៊ែល រ៉ាម៉ាន់ (Rami Abdel Rahmane) បានថ្លែងឡើងថា៖ «ក្រុមអង្គការរដ្ឋអ៊ីស្លាម បានសម្លាប់ស្ត្រីពីរនាក់ ដោយកាត់"ក" នៅក្នុងខេត្ត ដៀអេស៊័រ។ នេះ ជាលើកទីមួយហើយ ដែលក្រុមអ្នកឃ្លាំមើលរបស់យើង បានជួបប្រទះ ទាក់ទងនឹងការសម្លាប់ស្ត្រី របស់អង្គការរដ្ឋអ៊ីស្លាម ទោះជាស្ថិតក្នុងការចោទប្រកាន់ បែបណាក៏ដោយ។» លោក រ៉ាមី បានអះអាងទៀតថា [...]