រវាងភាពឆ្លាតវៃ និងសភាវគតិ៖ ធ្វើម៉េច ដើម្បីឆ្លងស្ពាននេះបាន?
យ៉ាងហោចណាស់ សត្វឆ្កែ ត្រូវបានគេទទួលស្គាល់ថា វាមានភាពឆ្លាតវាងវៃ ច្រើនជាងសត្វស្រុកដទៃទៀត ដែលមនុស្សចិញ្ចឹម។ តែមិនប្រាកដជាអញ្ចឹង ទាំងស្រុងទេ។ សូមទស្សនាវីដេអូខាងលើ ដែលបង្ហាញថា សត្វឆ្កែដែលចូលចិត្ត លេងច្រើនមួយក្បាលនេះ បានរិះរកគ្រប់មធ្យោបាយ ទាំងក្ដីអស់សង្ឃឹម ដើម្បីធ្វើយ៉ាងណា ឲ្យខ្លួនវាអាចឆ្លង ស្ពានតូចនេះបាន ជាមួយនឹងដំបងដ៏វែងមួយ ដែលខាំជាប់នឹងមាត់។
វាត្រូវគិតថា នៅចុងសងខាង នៃដំបង ជាប្រភពដើម នៃបញ្ហា ហើយគេចាំបាច់ ត្រូវផ្អៀងខ្លួន ឬបង្វិលដំបងនោះ ដើម្បីអាចឆ្លងដោយងាយ ពីលើស្ពានដ៏តូចចង្អៀតនេះ។ ប៉ុន្តែ នេះមិនអញ្ចឹងទេ ព្រោះឆ្កែនៅតែសាកល្បង ហើយសាកល្បងទៀត ដើម្បីឆ្លងស្ពាន ឲ្យទាល់តែបាន។
នៅចុងបញ្ចប់នៃវីដេអូ គេឃើញវាបានឆ្លងស្ពាននេះ បានសម្រេច ជាមួយនឹងដំបងខាំជាប់នឹងមាត់ ដោយហេតុថា វាបានបង្វិលដំបង តែបន្តិចប៉ុណ្ណោះ។ ប៉ុន្តែបើទោះជាឆ្កែ បានបង្វិលដំបង ហើយអាចឆ្លងស្ពានបានមែនក៏ដោយ [...]
