Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

បែក​ធ្លាយ​ឯកសារ​សម្ងាត់​របស់ ISIS គ្រោង​ធ្វើ​«ភ្លើង​ឆេះ​កាល»

បែក​ធ្លាយ​ឯកសារ​សម្ងាត់​របស់ ISIS គ្រោង​ធ្វើ​«ភ្លើង​ឆេះ​កាល»

ការស៊ើបអង្កេត របស់សារព័ត៌មានអាមេរិកមួយឈ្មោះ «USA Today» ដែលត្រូវបានវិទ្យាស្ថាន​អាមេរិក ដើម្បី​ការផ្សព្វផ្សាយ​ (American Media Institute) យកមកអះអាងបន្តនោះ បានរកឃើញ ពីឯកសារ​សម្ងាត់​មួយ ដ៏​សំខាន់ និងគួរឲ្យព្រឺព្រួច របស់ក្រុមអង្គការភេរវនិយម រដ្ឋអ៊ីស្លាម (ហៅកាត់តាមអង់គ្លេស ISIS និង​ហៅ​កាត់​តាម​​បារាំង EI)។ បណ្ដាញសារព័ត៌មាន បានរកបានឯកសារទាំងនេះ តាមរយៈអ្នកទទួល​ខុស​ត្រូវ ជាតិ​ប៉ាគីស្ដង់​​មួយ​​រូប ដែលស្និតនឹងក្រុមតាលីបង់ នៅក្នុងប្រទេស។ នៅក្នុងសំនុំឯកសារ​ជាច្រើន​សន្លឹក​នោះ ក្រុម​យុទ្ធជន​​ស្ម័គ្រ​ប្រយុទ្ធ របស់រដ្ឋអ៊ីស្លាម បានរៀបគម្រោងការយ៉ាងលំអិត ពីយុទ្ធសាស្ត្រអនាគត​របស់​ខ្លួន ដែល​អ្នក​ផង​​ទាំង​ឡាយ​​​នឹកស្មានពុំដល់។

របាយការណ៍​របស់​សារព័ត៌មាន​ទាំង​នោះ បានសរសេរថា៖ «ឯកសារបានគិតរួចជាស្រេច ថាគម្រោងវាយ​លុក​ប្រទេសឥណ្ឌា កំពុងរៀបចំធ្វើ និងប្រមើលមើលថា ការវាយលុកមួយ ដ៏ខ្លាំងក្លា [...]

ហ្វេសប៊ុក ហ៊ុន សែន «សង្កេត»​ឃើញ​ទឹក​​លិច​ភ្នំពេញ!

ហ្វេសប៊ុក ហ៊ុន សែន «សង្កេត»​ឃើញ​ទឹក​​លិច​ភ្នំពេញ!

មិនធម្មតាទេ ប្រសិនជានាយករដ្ឋមន្ត្រី បីទសវត្សន៍របស់កម្ពុជា បានដឹងពីករណីដ៏គ្រាំគ្រា នៃបណ្ដាអ្នក​រស់​នៅ ក្នុងរាជធានីភ្នំពេញ នាពេលនេះ។ តែអ្នកចុះផ្សាយ នៅក្នុងទំព័រ«Samdech Hun Sen, Cambodian Prime Minister» ដែលតែងជំនួសមុខ ឲ្យលោក ហ៊ុន សែន ទើបតែ»សង្កេត»ឃើញ ពីករណីនេះ និងសង្កត់ធ្ងន់ តែ​ទៅ​លើ​ការ​«កក​ស្ទះចរាចរណ៍»ប៉ុណ្ណោះ។

នៅលើជញ្ជាំងទំព័រហ្វេសប៊ុកមួយនេះ មានដាក់បង្ហោះ នាព្រឹកថ្ងៃទី០២ ខែសីហានេះ នូវរូបថតមួយចំនួន ទាក់​ទងនឹងការដាក់ប្រព័ន្ធលូ នៅក្នុងរាជធានី និងទិដ្ឋភាពនៃទឹកលិចវិថី ដ៏ល្ហាចល្ហិម ក្នុងរាជធានីភ្នំពេញ បន្ទាប់​ពី​ភ្លៀងធ្លាក់ពីរមេ ក្នុងពីរថ្ងៃជាប់គ្នានេះ។ នៅអមនឹងរូបថតទាំងនេះ ទំព័រ«Samdech Hun Sen, Cambodian Prime Minister» បានសរសេរថា «ភ្លៀងធ្លាក់២ថ្ងៃជាប់គ្នា ជាទ្រង់ទ្រាយធំ តាំងពីម្សិលមិញ គឺយើង​សង្កេត​ឃើញ មាន​ទឹកលិចនៅតាមដងផ្លូវ (...) [...]

បាន​បុក​រះ​យ៉ាង​សាហាវ ​រួច​បើក​រត់ តែ​ត្រូវ​ពលរដ្ឋ​ដេញ​ទាន់ (vdo)

បាន​បុក​រះ​យ៉ាង​សាហាវ ​រួច​បើក​រត់ តែ​ត្រូវ​ពលរដ្ឋ​ដេញ​ទាន់ (vdo)

រូបភាពនៅក្នុងវីដេអូ ជាសក្ខីភាពដ៏សំខាន់មួយ បង្ហាញថា អ្នកប្រើប្រាស់ទ្រូងថ្នល់ ដ៏អន្ទ្រើសៗ នៅក្នុងប្រទេស​កម្ពុជា ជាពិសេសអ្នកដែលមានប្រាក់ ទិញរថយន្ដទំនើបជិះ បើកបរមិនគោរពច្បាប់ចរាចរណ៍ និងមិនគោរព អ្នក​ប្រើប្រាស់ទ្រូងថ្នល់ផ្សេងទៀតទេ។ នេះ គេនៅមិនទាន់និយាយដល់ ថាមានរថយន្ដទំនើបបើកហើយ ថែម​ទាំងមានបុណ្យស័ក្ដិ មានអំណាចនោះផង។

អ្នកបើករថយន្ដ ឡង់គ្រីសើរ ដ៏ទំនើប ដែលទំនងជាមន្ត្រីយោធាមួយរូបនេះ បានបង្កគ្រោះថ្នាក់ចរាចរណ៍ នៅ​ម្តុំរង្វង់មូលចោមចៅ តែមិនបានឈប់រថយន្ត​ ចុះដោះស្រាយបញ្ហានោះទេ បែរជាព្យាយាមបើកគេច និងបាន​បុករះម៉ូតូរថយន្ត របស់អ្នកដំណើរផ្សេងទៀត យ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការថ្លែងឲ្យដឹង របស់មន្រ្តី​នគរបាល​ប៉ុស្តិ៍​ចោមចៅ។

ដូចនៅក្នុងរូបភាព បានបង្ហាញច្បាស់ទៀតថា ក្រុមពលរដ្ឋ ដែលបានឃើញហេតុការណ៍ បាននាំគ្នាជិះ​ម៉ូតូ​ដេញតាម ដើម្បីបង្ខំឲ្យរថយន្តឈប់ និងដោះស្រាយបញ្ហា។ ពលរដ្ឋខ្លះ [...]

យុវតី​បី​នាក់​«បោក»​ក្រុម ISIS នៅ​លើ​ហ្វេសប៊ុក បាន​កាក់កប

យុវតី​បី​នាក់​«បោក»​ក្រុម ISIS នៅ​លើ​ហ្វេសប៊ុក បាន​កាក់កប

ជាការរកទទួលទាន ដ៏កាក់កបមួយ តែទាស់តែជាករណី... បោកបញ្ឆោត! យុវតីជាតិឆេកឆិន បីនាក់ ត្រូវបាន​ឃាត់ខ្លួន នៅក្នុងសំនុំរឿងឆរបោកមួយ ដែលជនរងគ្រោះ ចេញពីការឆរបោកនេះ គឺក្រុមសមាជិក​«រដ្ឋ​អ៊ីស្លាម»។

សារព័ត៌មានជាច្រើន នៅក្នុងប្រទេសរ៉ូស្សី បានធ្វើសេចក្ដីរាយការណ៍ ពីករណីនេះថា វិធីសាស្ត្រដែលស្ត្រីវ័យ​ក្មេងទាំងបីនាក់ បានយកមកប្រើប្រាស់ មានលក្ខណៈសមញ្ញជាទីបំផុត និងមិនសូវខុសគ្នា ពីការបោកបញ្ឆោត ដែលធ្លាប់បានកើតមាន រួចមកហើយនោះទេ។ ជាដំបូងឡើយ ពួកនាងត្រូវបានទាក់ទង នៅលើហ្វេសប៊ុក ដោយក្រុមអ្នកបញ្ចុះបញ្ចូល ស្វែងរកយុទ្ធជនថ្មី របស់ក្រុមអង្គការរដ្ឋអ៊ីស្លាម ដែលមិនខុសប៉ុន្មាន ពីយុរជន ឬ​យុវនារីផ្សេងទៀត នៅក្នុងតំបន់នេះ។ តំបន់ឆេកឆិន ត្រូវបានគេស្គាល់ថា សម្បូរទៅដោយ អ្នកកាន់​សាសនា​អ៊ីស្លាម។

ប៉ុន្តែរឿងរ៉ាវ បានចាប់ផ្ដើមមាន ជារូបរាង នៅពេលដែលពួកនាងៗទាំងបី បានបញ្ចុះបញ្ចូល ត្រឡប់ទៅ​ក្រុម​សមាជិក រដ្ឋអ៊ីស្លាមវិញ [...]

កូន​ឆ្កែ​តូចៗ​៦​ក្បាល ដេក​ផ្ងារ​ទន្ទឹម​គ្នា (vdo)

កូនឆ្កែរដេកផ្ងារ... មិនពិបាកស្វែងរកទេ។ តែដេកផ្ងារត្រង់ជើងភ្លឹង និងតម្រៀងទន្ទឹមគ្នាទាំង៦ក្បាលដូច្នេះ កម្រ​នឹងកើតមានណាស់។ ប៉ុន្តែរូបភាពខាងលើ វាហាក់ដូចជាកូនឆ្កែទាំងនេះ ត្រូវបានគេបង្ហាត់ ឲ្យពួកវា​ចេះដេក​ដូច្នេះ។ បានទស្សនារូបភាពរបស់ពួកវា ធ្វើឲ្យយើងអត់ទ្រាំ មិនចាប់មកបីមិនបាន។

វីដេអូត្រូវបានដាក់បង្ហោះ នៅលើគេហទំព័រ​ ចែករំលែកវីដេអូ យូធូប កាលពីថ្ងៃទី២៥ ខែកក្កដា ហើយរហូត​មក​ដល់ពេលនេះ មានមនុស្សចុចចូលទៅមើល ច្រើនជាង១លានដងហើយ៕



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...