Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

នៅ​ភ្នំពេញ ធ្វើ​ផ្លូវ​រួច​ទើប​ដាក់​លូ​ក្រោយ បង្ក​ការ​កក​ស្ទះ​មិន​រលស់!

នៅ​ភ្នំពេញ ធ្វើ​ផ្លូវ​រួច​ទើប​ដាក់​លូ​ក្រោយ បង្ក​ការ​កក​ស្ទះ​មិន​រលស់!

ការជួសជុលពង្រីកផ្លូវនានា នៅក្នុងរាជធានី ឬការសាងសង់ស្ពានអាកាសជាដើម នៅតែមិនអាចទប់ទល់ នឹង​ការកកស្ទះចរាចរណ៍បាន ហើយវាបានក្លាយជាបញ្ហាចោទ សឹងតែជានិច្ចជាកាលហើយ សម្រាប់ប្រជា​ពលរដ្ឋ អ្នករស់នៅក្នុងរាជធានី។ បញ្ហាកកស្ទះ ដែលធ្វើឲ្យពលរដ្ឋទ្រាំមិនបាន ហើយបានផ្ទុះការត្អូញត្អែរឡើង។

ប្រជាពលរដ្ឋដែលធ្វើដំណើរ តាមបណ្តោយផ្លូវម៉ៃដា ឬផ្លូវ ២០០៤ ដែលមានទីតាំង នៅសង្កាត់ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានីភ្នំពេញនោះ បានត្អួញត្អែរថា មានការកកស្ទះខ្លាំងខុសធម្មតា ក្នុងមួយរយៈកាល​ចុង​ក្រោយ​នេះ។ អ្នកទាំងនោះ ប្រាប់ឲ្យដឹងថា មូលហេតុមួយ នៅក្នុងមូលហេតុច្រើនផ្សេងទៀត ដែលនាំអោយ​ផ្លូវ​ស្ទះ គឺ​មក​ពីគ្មានការសហការគ្នា រវាងអ្នកបច្ចេកទេសធ្វើផ្លូវ និងអ្នកបច្ចេកទេសធ្វើលូ។

ពលរដ្ឋទាំងនោះ បានបន្ថែមទៀតថា នៅពេលគម្រោងជួសជុលផ្លូវ គឺធ្វើតែផ្លូវ ហើយបានបង្កការកកស្ទះ មួយ​សារទៅ។ ដល់ពេលបច្ចុប្បន្ន ដែលធ្វើផ្លូវ ជិតរួចរាល់ជាស្ថារពរ [...]

ឆេះ​ក្រុមហ៊ុន​រថយន្ដ​ក្រុង​មួយ​កន្លែង នៅ​ថ្ងៃ​បុណ្យ​សែន​ព្រះ​ខែ

ឆេះ​ក្រុមហ៊ុន​រថយន្ដ​ក្រុង​មួយ​កន្លែង នៅ​ថ្ងៃ​បុណ្យ​សែន​ព្រះ​ខែ

អគ្គីភ័យនេះបានឆេះឡើង កាលពីវេលាម៉ោង៤ ទៀបភ្លឺថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងផ្ទះលេខ៧E0 ផ្លូវ​២១៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមសម្តីបុគ្គលិកម្នាក់ ដែលធ្វើការ នៅក្រុមហ៊ុន​ខាង​លើ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា អគ្គីភ័យនេះ ឆេះដោយសារភ្លើងធូបទាន ដែលអ្នក​នៅ​ជាន់​ផ្ទាល់​ដីដុត នៅថ្ងៃសែនព្រះខែ។

បុគ្គលិខាងលើ បានរៀបរាប់ពីហេតុការណ៍មុនដំបូងថា នៅមុនពេលកើតហេតុ ឃើញមានផ្សែងហុយ ចេញពី​ជាន់ផ្ទាល់ដី ដែលជាកន្លែងសែន។ មួយសន្ទុះក្រោយមក ស្រាប់តែមានអណ្តាតភ្លើង បានឆាបឆេះចេញ ពី​ក្រុមហ៊ុន​ទាំងមូលតែម្តង។ សាក្សីរូបនេះបន្តទៀតថា មានរបស់របរជាច្រើន រងការខូចខាច ប៉ុន្តែអ្នកធ្វើការ នៅ​ក្នុង​ក្រុមហ៊ុនទាំងអស់ មិនមានគ្រោះនោះទេ។

ដោយឡែក ក្រោយពីការពន្លត់រួចរាល់ ដោយប្រើឡានទឹកអស់០៧គ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍​បាន​នោះ អ្នកគ្រប់គ្រងផ្នែកពន្លត់អគ្គីភ័យ [...]

វិធី​ពិសេស​សម្រាប់​ដោះស្រាយ​ការ​កក​ស្ទះ​ចរាចរណ៍ នៅ​រ៉ូស្ស៊ី

នៅលើដងវិថីដ៏តូចមួយ នៅក្នុងប្រទេសរ៉ូស្ស៊ី វិធីដោះស្រាយ នៃការកកស្ទះចរាចរណ៍មួយ (ដោយសារ​រថយន្ដ​មួយ ខូចនៅកណ្ដាលផ្លូវ) ត្រូវបានថតជាប់ ជាវីដេអូ ហើយយកមកបង្ហោះ នៅលើគេហទំព័រយូធូប ធ្វើឲ្យ​អ្នក​ទស្សនា មិនផ្ទុះសំណើចមិនបាន។ ផ្ទុះសំណើច ហើយហួសចិត្ត ព្រោះការគេចចេញ ពីការកកស្ទះនេះ ជា​ការ​ហោះ​ចេញ ពីកន្លែងកើតហេតុយ៉ាងស្រួល។

ប៉ុន្តែតាមពិតទៅ រូបភាពនេះ ត្រូវបានថតដោយ ម៉ាស៊ីនថតហោះហើរមួយ ដាក់នៅខាងមុខរថយន្ដ។ នៅ​ពេល​ដែល​រថយន្ដ បានមកដល់កន្លែងកកស្ទះ ម៉ាស៊ីនថតនេះ ត្រូវបានបញ្ជាឲ្យហោះឡើង ដែលមើលទៅ ដូច​ជា...៕

អាជ្ញា​កណ្ដាល​បាល់​ទាត់ ដក​កាំភ្លើង​គម្រាម​ពេល​កំពុង​ប្រកួត

មុននឹងចូល ក្នុងទីលានប្រកួតបាល់ទាត់ គ្រប់កីឡាករទាំងអស់ សុទ្ធតែត្រូវបានអាជ្ញាកណ្ដាល ត្រួត​ពិនិត្យ​ជាមុន ថាមិនមានរបស់របរណាមួយ ដែលអាចបង្កគ្រោះថ្នាក់ ដល់កីឡាករផ្សេង និងរំខានដល់​ការប្រកួត​ឡើយ។ តែ​សំនួរ​ត្រូវសួរថា បើអាជ្ញាកណ្ដាល ជាអ្នកត្រួតពិនិត្យកីឡាករ ចុះនរណាជាអ្នកត្រួតពិនិត្យ អាជ្ញា​កណ្ដាល? តើ​ស្ថានការណ៍​ឈានដល់កម្រិតណា រហូតធ្វើឲ្យអាជ្ញាកណ្ដាលមួយរូប ចាំបាច់ត្រូវរកវិធី​ការពារ​ខ្លួន ដល់​ថ្នាក់​ដក​អាវុធ ចេញមកគម្រាមនោះ?

ហេតុការណ៍បានកើតឡើង មិននឹកស្មានដល់ កាលពីចុងសប្ដាហ៍នេះ រវាងការប្រកួត របស់ក្រុម «Brumadinho » និង «Amantes da Bola» នៅក្នុងប្រទេសប្រេស៊ីល។ បន្ទាប់ពីបានបណ្ដេញកីឡាករមួយរូប ចេញ​ពីការ​​ប្រកួត អាជ្ញាកណ្ដាលនៃការប្រកួតនេះ ត្រូវបានច្រានឲ្យដួល និងរងនូវការវាយដំ លើរាងកាយ ពី​សំណាក់​កីឡាករ​មួយ​ចំនួន។ ព្រឹត្តិការណ៍នេះ បានបង្ខំឲ្យអាជ្ញាកណ្ដាល បាត់បង់ឈាមត្រជាក់»របស់ខ្លួន [...]

Cambodian Idol៖ សឿម សំនិត «You are still my idol»

Cambodian Idol៖ សឿម សំនិត «You are still my idol»

ឆ្លងមកដល់វគ្គ Live show នៅថ្ងៃទី ២៧ ខែកញ្ញា ក្នុងសប្តាហ៍ទី៤នេះ ដែលជាវគ្គតម្រូវឲ្យបេក្ខជន និងបេក្ខនារី​ទាំង៨ រូប ត្រូវច្រៀងបទចម្រៀង របស់អ្នកស្រី ហ៊ឹម ស៊ីវននោះ បេក្ខជន សឿម សំនិត បានធ្លាក់ និងត្រូវ​ចាក​ចេញ ពីកម្មវីធីនេះ ជាស្ថាពរ។

បេក្ខជនដែលមានវ័យ ២៥ឆ្នាំ មានដើមកំណើតនៅភ្នំពេញ បានបកស្រាយបទចម្រៀង មួយបទមាន​ចំណង​ជើង​ថា «ម៉ឺនពាន់សន្យា» ដែលជាសំនៀងដើម របស់អ្នកស្រី ហ៊ឹម ស៊ីវន តែដោយ សារតែបេក្ខជនរូបនេះ មិនអាច​ទាក់​ទាញ អ្នកផ្ងើសារគាំទ្របានច្រើន ទើបត្រូវចាកចេញ បើទោះជាអ្នកគាំទ្រ បេក្ខជន សឿម សំនិត ខិតខំ​អះ​អាង​ថា បេក្ខជនច្រៀងពិរោះ មិនសមនិងធ្លាក់នោះក៏ដោយ។

ក្រុមអ្នកគាំទ្រ បានធ្វើប្រតិកម្ម តាមបណ្ដាញសង្គមព្រោងព្រាត ដើម្បីបន្តការលើកទឹកចិត្ត ឲ្យបេក្ខជន។ តាម​ម្ចាស់​គណនីឈ្មោះ«Mnus Eka»បានសរសេរថា៖ «ខ្ញុំស្ដាប់សម្លេងគាត់ល្អណាស់ ទោះពេលខ្លះមានកំហុស​ឆ្គងតិចតូច តែក៏នៅល្អ តែងតែមានស្នាមញញឹម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...