Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

នាង​អាច​ជាប់​គុក​១ឆ្នាំ ព្រោះ​ហ៊ាន​ថត​ប្ដី​ផិត​ក្បត់​យក​មក​ផ្សាយ

ស្ត្រីជាតិអារ៉ាប៊ីសាអូឌីតមួយរូប បានជ្រើសរើសវិធីសាស្ត្រមួយ ដើម្បីបរិហាពីភាពផិតក្បត់ របស់ស្វាមី​របស់​ខ្លួន។ នាងបានថតវីដេអូ ពីសកម្មភាពកេះកៀវ អោបថើបស្ត្រីថ្មី ដែលប្ដីរបស់នាងបានធ្វើ មុននឹងយក​វីដេអូ​នេះ មកបង្ហោះតាមបណ្ដាញអ៊ិនធើណែត។

ជាមួយនឹងវីដេអូខាងលើ នាងបានសរសេររៀបរាប់ថា៖ «ស្វាមីខ្ញុំ ស័ក្ដិសមនឹងធ្វើឲ្យផ្ទុះ​រឿងអាស្រូវ ដើម្បី​ជា​ការផ្ដន្ទាទោស ដ៏តិចបំផុតមួយ»។

ផ្ទុយពីភាពរងគ្រោះ ដែលខ្លួនមាន ព្រោះស្វាមីបានផិតក្បត់នោះ ស្ត្រីជាភរិយារូបនេះ អាចនឹងត្រូវ​បាន​ប្រព័ន្ធ​យុត្តិធម៌របស់ប្រទេស ធ្វើការផ្ដន្ទាទោសនាង ឲ្យជាប់ពន្ធនាគារ​សម្រាប់រយៈពេលមួយឆ្នាំ។

ច្បាប់ទម្លាប់ នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានផ្ដល់ទំងន់​ទៅឲ្យបុរស។ មិនត្រឹមតែជាប់ពន្ធនាគារ​នោះទេ ប៉ុន្តែបើសិនជាភរិយា ត្រូវបានគេរកឃើញថា បាន«បរិហារកេរ្ត៍ស្វាមីខ្លួន ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ» នោះ [...]

ប្រេដ ភីត គម្រាម​លែង​លះ​ពី អេនជឺលីណា ជូលី បើ​នាង​មិន​ថែ​ខ្លួន

ប្រេដ ភីត គម្រាម​លែង​លះ​ពី អេនជឺលីណា ជូលី បើ​នាង​មិន​ថែ​ខ្លួន

ឮសូរ ដូចជាមិនសូវស្រួលទេ សម្រាប់ប្ដីប្រពន្ធតារា ប្រេដ ភីត និងអេនជឺលីណា ជូលី ជាពិសេសមិន​ស្រួល​ទាល់​តែសោះ ចំពោះតារាស្រីដ៏ល្បីឈ្មោះនេះតែម្ដង។ តាមសារព័ត៌មាន និងទស្សនាវដ្ដីអាមេរិកជាច្រើន បាន​ឲ្យដឹងថា កំពូលតារាទាំងពីរ បានឈានជិតមកដល់ការបាក់បែកគ្នា ដ៏គួរឲ្យសោកស្ដាយមួយ។ ទស្សនាវដ្ដី​«Star» បាន​បញ្ជាក់ថា ប្រេដ ភីត ទំនងជាបានដាក់ឱសានវាទ ទៅឲ្យភរិយារបស់ខ្លួន នាង អេនជឺលីណា ដើម្បី​ឲ្យ​នាង​ព្យាបាលជំងឹរបស់នាង ដែលបានញាំញ៉ីតារាស្ត្រី តាំងពីច្រើនឆ្នាំមកហើយ។

ទស្សនាវដ្ដីបានពន្យល់ថា បញ្ហាសុខភាពរបស់តារា បានបង្កគ្រោះថ្នាក់ ដល់គ្រួសារទាំងមូល ហើយ ប្រេដ ភីត សាកល្បងនឹងនិយាយឲ្យ អេនជឺលីណា ដឹងពីភាពខ្វាយខ្វល់របស់លោក។ ប៉ុន្តែរឿងដែលពិបាកខ្លាំងនោះ គឺ​នាង អេនជឺលីណា ខ្លួននាង មិនចង់មើលព្យាបាលជំងឺរបស់ខ្លួន។

ប្រភពមួយដែលស្និត នឹងគូស្វាមីភរិយាតារា បានបង្ហើបប្រាប់ទស្សនាវដ្ដីថា ប្រេដ ភីត មិនមានជំរើសអ្វីផ្សេង [...]

រង​​ទឹក​អាស៊ីត ធ្វើ​ឲ្យ​ខ្ទេច​មុខ​និង​ខ្វាក់​ភ្នែក ព្រោះ... ច្រឡំ​មនុស្ស

រង​​ទឹក​អាស៊ីត ធ្វើ​ឲ្យ​ខ្ទេច​មុខ​និង​ខ្វាក់​ភ្នែក ព្រោះ... ច្រឡំ​មនុស្ស

ជនជាប់ចោទ លោក ដេវីដ ហ្វីលីព (David Phillips) ត្រូវបានផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពី​បទ​បានបង្ករបួសស្នាម នៅលើបុរសម្នាក់​ដោយទឹកអាស៊ីត។ ជនជាប់ចោទ បានទទួលស្គាល់ថា បានបង្ក​និង​រៀប​ចំ​គម្រោងការទុកជាមុន នូវការស្រោចទឹកអាស៊ីតនេះ ដោយសារខ្លួនបានជឿជាក់ថា បុរសជាជនរងគ្រោះ បាន​បំពាន​ខាងផ្លូវភេទ ទៅលើសាច់ញាតិខ្លួនម្នាក់។ ប៉ុន្តែ លោក ដេវីដ ហ្វីលីព បានយល់ច្រឡំ ទៅលើ​អត្ត​សញ្ញាណ របស់អ្នកប្រព្រឹត្តិ។

លោក អេនឌ្រៀស គ្រីស្តូហ្វើរូស (Andreas Christopheros) ដែលជាជនរងគ្រោះ បានឆេះដាច់មុខ​រលេះ​រលួយ និងបានខ្វាក់ភ្នែកមួយចំហៀង។ លោកត្រូវបានវាយប្រហារ ដោយទឹកអាស៊ីត កាលពីខែធ្នូឆ្នាំ​ទៅ​ម៉ិញ នៅ​​ក្នុង​គេហដ្ឋានរបស់លោក នាក្រុង «Truro» ស្ថិតក្នុងភាគខាងត្បូង នៃចក្រភពអង់គ្លេស។ កាល​ណោះ លោក អេនឌ្រៀស នៅក្នុងផ្ទះរបស់លោក ដូចធម្មតា ហើយបានចេញ មកបើកទ្វាឲ្យលោក ដេវីដ ហ្វីលីព។ រំពេចនោះ លោក ដេវីដ បានស្រែកឡើងថា៖ [...]

ញ៉ូហ្សេឡេន៖ ​កំពុង​ដើរ​ឆ្លង​ស្ពាន​យោង ស្រាប់​តែ​ខ្សែ​ចង​ស្ពានដាច់!

គេច្រើនតែជួបករណីបែបនេះ នៅក្នុងភាពយន្ដ... តែនេះគឺអ្នកទេសចរណ៍ខ្លួនឯង ដែលបានដើរឆ្លងកាត់​ស្ពាន ដោយមានកាម៉េរ៉េថត​ជាប់នឹងខ្លួនផង បានធ្លាក់ពីលើស្ពាននោះ ចុះទៅក្នុងទឹកស្ទឹង កំពស់៨ម៉ែត្រក្រោម​ស្ពាន។ ហេតុការណ៍ បានកើតឡើង តាំងពីដើមខែកញ្ញា ក្នុងប្រទេសញ៉ូហ្សេឡេន តែវីដេអូដែលថតជាប់ពី​ហេតុ​ការណ៍ ទើបនឹងត្រូវបាន​យកមកបង្ហោះ នៅដើមខែតុលានេះប៉ុណ្ណោះ ដើម្បីទុកជាមេរៀនដល់ទេសចរណ៍ ឬអ្នក​ដំណើរ​ណាផ្សេង ដែលចង់ដើរកាត់ស្ពានយោង ដែលមានសភាពចាស់ទ្រុឌទ្រោម។

អ្នកទេសចរណ៍ទាំងបួននាក់នោះ សុទ្ធសឹងជាជនជាតិបារាំង បានចំណាយពេល៤ថ្ងៃ ដើម្បីធ្វើដំណើរត្រាច់ចរ តាមបែបកីឡា នៅលើដងផ្លូវចំងាយ៤៤គីឡូម៉ែត្រ លើព្រៃភ្នំដែលមានឈ្មោះ «Great Walk» នៃបឹង «Waikaremoan» ស្ថិតលើកោះភាគខាងជើង នៃប្រទេសញ៉ូហ្សេឡេន។ លោក អាឌ្រីអង់ វីស្លើរ (Adrien Whistler) ទេសចរណ៍ម្នាក់ ពីក្នុងចំណោមទេសចរណ៍ទាំង៤ បានថ្លែងឡើង នៅក្នុងវីដេអូថា៖ «បន្ទាប់ពី​ដើរ​ត្រាច់ចរ [...]

ទារក​តូច​រូប​នេះ​បាក់​ក​ហើយ តែ​បាន​ពេទ្យ​ជួយ​«ត​ឲ្យ​ជាប់»​វិញ

ទារក​តូច​រូប​នេះ​បាក់​ក​ហើយ តែ​បាន​ពេទ្យ​ជួយ​«ត​ឲ្យ​ជាប់»​វិញ

ទារក «Jackson Taylor» មានអាយុទើបនឹងបាន ១៦ខែ តែមានជីវិតដើរមកដល់ «មាត់»ជ្រោះមរណារួច​ហើយ បន្ទាប់ពីកុមារបានរងគ្រោះ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ កាលពី៤សប្ដាហ៍មុន។ នៅក្នុង​ហេតុ​ការណ៍​នោះ រថយន្ដដែលបើកបរ ដោយម្ដាយរបស់ទារក ក្នុងល្បឿនលឿនជាង ១១០គ.ម ក្នុងមួយម៉ោងនោះ បាន​បុក​ពេញមួយទំហឹង ចំពីមុខនឹងយានយន្ដមួយទៀត បង្កឲ្យរថយន្ដទាំងពីរ រួញចូលគ្នា និងធ្វើ​ឲ្យ​អ្នក​នៅ​ក្នុង​រថយន្ដ រងរបួស​ទាំង​សង​ខាង។

ទារក «Jackson Taylor» បានរងគ្រោះបាក់ក និងត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ គ្មាន​នរណា​ម្នាក់​គិត​ថា ទារកអាចនៅមានជីវិតនោះទេ។ គ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យ «Brisbane» (ភាគខាងកើត នៃ​ប្រទេស​អូស្ត្រាលី) លោកវេជ្ជបណ្ឌិត «Geoff Askin» ដែលបានធ្វើការវះកាត់កុមារ បានថ្លែងប្រាប់​ស្ថានីយ៍​ទូរទស្សន៍ «7 News Melbourne» ថា របួសរបស់ទារកមានសភាពធ្ងន់ធ្ងរ ជាងពេលណាៗទាំងអស់។ លោក​វេជ្ជបណ្ឌិត បាន​រៀបរាប់ថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...