Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

សួន សេរីរដ្ឋា៖ ប្រជាធិបតេយ្យ​និង​សិទ្ធិ​ ត្រូវ​កើត​មុន​សន្តិភាព

សួន សេរីរដ្ឋា៖ ប្រជាធិបតេយ្យ​និង​សិទ្ធិ​ ត្រូវ​កើត​មុន​សន្តិភាព

«សន្តិភាព មិនអាចកើត មុនមានការគោរពសិទ្ធិមនុស្ស និងមុនការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ ពេញ​លេញ​បានទេ» នេះជាការអះអាង របស់ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា នៅលើទំព័រ​ហ្វេសប៊ុក​របស់​លោក។ លោក សេរីរដ្ឋា បានពន្យល់ថា កាលណាប្រទេសមួយ មានការគោរពសិទ្ធិមនុស្ស សិទ្ធិ​នយោបាយ មានលទ្ធិប្រជាធិបតេយ្យ ពោលគឺពលរដ្ឋអាចផ្លាស់ប្តូរមេដឹកនាំ បានតាមឆន្ទៈរបស់ខ្លួន ទើប​ប្រទេស​នោះមានសន្តិភាព។

ការថ្លែងរបស់លោក សួន សេរីរដ្ឋា បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​-ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា បានថ្លែងជាសាធារណៈ នៅក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥៦ ដែលតភ្ជាប់​រវាង​ខេត្ត​បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ត្រូវមើលសន្តិភាពមុន នឹងនិយាយពីការអភិវឌ្ឍ លទ្ធិ​ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។

នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជន​កម្ពុជា បានមានប្រសាសន៍ថា៖ «ដូច្នេះ [...]

អូស្ត្រាលី​ទិញ​នាវា​មុជ​ទឹក​ពី​បារាំង ក្នុង​តម្លៃ​៥០កោដ​ដុល្លារ

អូស្ត្រាលី​ទិញ​នាវា​មុជ​ទឹក​ពី​បារាំង ក្នុង​តម្លៃ​៥០កោដ​ដុល្លារ

តាមពិតទៅ ពាក្យចចាមអារាម ទាក់ទងនឹងកិច្ចសន្យា​ជាមួយប្រទេសអូស្ត្រាលីនេះ បានកើត​ឡើង​តាំង​ពី​ច្រើន​ខែមកហើយ រវាងសហគ្រាសសង់នាវាមុជទឹក ក្នុងប្រទេសបារាំង អាល្លឺម៉ង់ និងក្នុងប្រទេសជប៉ុន។ ប៉ុន្តែ​ទើប​តែ​មក​ដល់​ថ្ងៃអង្គារម្សិលម៉ិញនេះ ទើបនាយករដ្ឋមន្ត្រីអូស្ត្រាលី បានបិទបញ្ចប់ពាក្យចចាម​អារាម​នោះ ដោយ​ផ្ដល់​ជ័យជំនះទាំងស្រុង ទៅឲ្យសហគ្រាស «DCNS» របស់បារាំង។

លោកនាយករដ្ឋមន្ត្រី ម៉ាលកូម ទួនប៊ល (Malcom Turnbull) បានថ្លែងឲ្យដឹង ពីក្រុង «Adélaïde (ភាគ​ខាង​ត្បូង​ប្រទេសអូស្ត្រាលី)» មកថា៖ «គឺជាថ្ងៃដ៏អស្ចារ្យ សម្រាប់កងទ័ពជើងទឹករបស់យើង សម្រាប់​វិស័យ​សេដ្ឋកិច្ច របស់ប្រទេសអូស្ត្រាលី ក្នុងសតវត្សន៍ទី២១នេះ ហើយក៏ជាថ្ងៃដ៏អស្ចារ្យ សម្រាប់វិស័យ​ការងារ​នៅក្នុង​ពេល​អនាគត​​នោះដែរ»។

កិច្ចសន្យាដែលទទួលបាន ដោយសហគ្រាសបារាំង «DCNS» នេះ ក៏នឹងបង្កើតការងារ រាប់​សិប​ពាន់​កន្លែង​ដែរ នៅក្នុងប្រទេសបារាំង។ [...]

«ខ្ញុំជា ឈុត វុទ្ធី» ចាក់​ផ្សាយ​ភាពយន្ដ​ឯកសារ​ទាំង​ស្រុង

ខ្សែភាពយន្ដឯកសារនេះ ផលិតដោយកញ្ញា ហ្វ្រាន ឡាំប្រីកស៍ (Fran Lambricks) ជាតិអង់គ្លេស និងបាន​ចំណាយ​ពេលរហូតដល់៤ឆ្នាំ ដើម្បីបានចេញ ជារូបរាងឡើង។ ផ្ទុយទៅវិញ ភាពយន្ដ​ឯកសារ​ដែល​និយាយ​ពីវីរភាព របស់សកម្មជនការពារ​ធនធានធម្មជាតិខ្មែរ បែរជាត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ហាមប្រាមមិនឲ្យបញ្ចាំង ជាសាធារណៈឡើយ។

សូមរំលឹកឡើងវិញថា លោកឈុត វុទ្ធី អាយុ ៤៥ឆ្នាំ ត្រូវបានខ្មាញ់កាំភ្លើងបាញ់សម្លាប់ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ខណៈលោក និងស្រ្តីអ្នកកាសែត ឌីខេមបូឌា ដាលី (The Cambodia Daily) ពីររូបទៀត បាន​ធ្វើ​ដំណើរ​តាមរថយន្តផ្ទាល់ របស់លោក ដើម្បីទៅពិនិត្យ និងស៊ើបអង្កេត ការកាប់ឈើរបស់ក្រុមហ៊ុន Timber Green នៅតំបន់មួយ នៃជួរភ្នំក្រវ៉ាញ ក្នុងខេត្តកោះកុង។

តណ្ហា​​ដល់​កំពូល​រហូត​រួមរ័ក្ស​ក្នុង​ស្ថានីយ៍​រថភ្លើង នៅ​មុខ​អ្នក​ដំណើរ

តណ្ហា​​ដល់​កំពូល​រហូត​រួមរ័ក្ស​ក្នុង​ស្ថានីយ៍​រថភ្លើង នៅ​មុខ​អ្នក​ដំណើរ

ហេតុការណ៍ដូច្នេះ មិនមែនទើបតែកើតឡើង ជាលើកទីមួយទេ នៅក្នុងក្រុងបាសឺឡូន (Barcelone) ប្រទេស​អេស្ប៉ាញ។ ប៉ុន្តែច្រើនដងពេក រហូតធ្វើឲ្យស្ត្រីម្ចាស់វីដេអូ ដែលជាអ្នករស់នៅក្នុងក្រុង អត់ទ្រាំមិន​ធ្វើ​ប្រតិកម្ម​មិនបាន។ នាងបានថ្លែងឡើងថា៖ «យើងអត់ទ្រាំលែងបានតទៅទៀត នឹងស្ថានភាពរបៀបនេះ។ អញ្ចឹង​ហើយ​បានជាយើងសម្រេចចិត្តថតវីដេអូនេះ ហើយយកមកផ្សាយ នៅលើអ៊ិនធើណែត ដើម្បីបង្ហាញ ពីការ​មិន​ពេញចិត្ត​របស់យើង។»

ហេតុការណ៍ដ៏ហួសចិត្ត បានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យ កន្លងទៅនេះ នៅក្នុងស្ថានីយរថភ្លើងក្រោមដី ឈ្មោះ «Liceu» ដែលសម្បូរទៅដោយទេសចរណ៍ឆ្លងកាត់។ ស្ត្រីជាម្ចាស់វីដេអូ បានរៀបរាប់ប្រាប់​សារព័ត៌មាន​អង់គ្លេស «Mirror» ថា នាងនិងមិត្តភ័ក្តិស្រីម្នាក់ទៀត បានមកដល់ទីនោះ ស្រាប់តែ​នាង​ភ្ញាក់​ខ្លួន​ក្រញ៉ាង នឹងទិដ្ឋភាពរួមរ័ក្សដ៏ត្រេកត្រអាល របស់គូស្នេហ៍ពីរនាក់ នៅលើកៅអីរង់ចាំ របស់ស្ថានីយ៍​រថភ្លើង។

[...]
ធន សារាយ៖ ស្រីមុំ មាន​ការពិត​ពីរ​បែប

ធន សារាយ៖ ស្រីមុំ មាន​ការពិត​ពីរ​បែប

សម្រាប់ប្រធានសមាគមសិទ្ធិមនុស្ស អាដហុក លោក ធន សារាយ បានឲ្យដឹងថា មនុស្សតែម្នាក់ និងការ​ពិត​មានពីរយ៉ាង។ មនុស្សនោះ គឺស្ត្រីវ័យក្មេងម្នាក់ ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ ដែលរងការដាក់បន្ទុកថា មាន​ទំនាក់ទំនងស្នេហា ជាមួយលោក កឹម សុខា អនុប្រធាន (បច្ចុប្បន្ននេះ ជាប្រធានស្ដីទី) របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃអង្គារនេះ លោក ធន សារាយ មិនបានរៀបរាប់ក្បោះក្បាយទេ ពីការពិតទីពីររបស់នាង ខុម ចាន់តារាទី នៅពេលនាងទៅឆ្លើយ នៅចំពោះមុខតុលាការ ដែលជាចម្លើយមួយ ខុសពីចម្លើយនៅសមាគម អាដហុក។

ការពិតទីមួយ



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...