Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

កើតកូន​​នៅ​កណ្ដាល​សមុទ្រ បន្ទាប់​ពី​ឪពុក​ម្ដាយ​ត្រូវ​បាន​ជួយ​សង្គ្រោះ ជា​មួយ​ជន​ភៀស​ខ្លួន​រាប់ពាន់

កើតកូន​​នៅ​កណ្ដាល​សមុទ្រ បន្ទាប់​ពី​ឪពុក​ម្ដាយ​ត្រូវ​បាន​ជួយ​សង្គ្រោះ ជា​មួយ​ជន​ភៀស​ខ្លួន​រាប់ពាន់

នាវាកងទ័ព និងនាវាផ្នែកមនុស្សធម៌ ជាច្រើន បានជួយសង្គ្រោះជនភៀសខ្លួនតាមកាណូត ច្រើនជាង​៣​៤០០ នាក់ កាលពីថ្ងៃសុក្រនេះ ពីកណ្ដាលសមុទ្រមេឌីទែរ៉ាណេ។ ប៉ុន្តែនៅយប់ថ្ងៃសុក្រ ចូលមកថ្ងៃសៅរ៍ ជន​ភៀស​ខ្លួន​ទាំងនោះ បានបន្ថែមសមាជិក​ដ៏តូចមួយរូបទៀត មានឈ្មោះ «Joy Aurora»។ នេះ បើតាម​អ្វី​ដែល​គេ​បាន​ដឹង ពីការអះអាងរបស់កងរក្សាសមុទ្រ របស់ប្រទេសអ៊ីតាលី កាលពីថ្ងៃសៅរ៍។

ឪពុកម្ដាយរបស់ទារិកា ដែលមានសញ្ជាតិកុងហ្គោ (ប្រទេសមួយ ក្នុងទ្វីបអាហ្វ្រិកកណ្ដាល) ត្រូវបាន​ជួយ​សង្គ្រោះ ជាមួយនឹងជនភៀសខ្លួនដទៃទៀត ដោយនាវាសង្គ្រោះមួយ របស់ប្រទេសអៀឡង់ ដែលកំពុង​ដើរ​ល្បាត នៅក្នុងតំបន់នោះ។ ប៉ុន្តែឪពុកម្ដាយរូបនោះ ត្រូវបានបញ្ជូនជាបន្ត ទៅកាន់នាវា «Bettica (នាវា​សង្គ្រោះ​ផ្នែក​សុខភាព របស់ប្រទេសអ៊ីតាលី)» មួយផ្សេងទៀត បន្ទាប់ពីស្ត្រីជាម្ដាយ បានឲ្យសញ្ញាថា ចង់ឈឺពោះ​ជិត​«ឆ្លង​ទន្លេ»។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានឲ្យដឹងថា ទារិកា «Joy [...]

Kendall ប្អូន​នាង​គីម ចេញ​ដើរ​គ្មាន​អាវ​ទ្រនាប់... គ្មាន​បញ្ហា!

Kendall ប្អូន​នាង​គីម ចេញ​ដើរ​គ្មាន​អាវ​ទ្រនាប់... គ្មាន​បញ្ហា!

យុវតី «Kendall Jenner» ដែលត្រូវជា​ប្អូនស្រីបង្កើត របស់នាង «Kim Kardashian» តារាទូរទស្សន៍​អាមេរិក​ដ៏ល្បីឈ្មោះ មិនសូវជាចូលចិត្ត ពាក់អាវទ្រនាប់ប៉ុន្មានទេ បើទោះជានាងមានអាយុ ទើបតែ២០ឆ្នាំ​ក៏​ដោយ។ ហើយយុវតីវ័យក្មេងរូបនេះ បានប្រកាសទទួលស្គាល់ និងទទួលខុសត្រូវ ពីការមិនពាក់អាវ​ពិសេស​នេះ​ទៀត។

នៅលើគេហទំព័រផ្លូវការរបស់នាង នៅក្នុងសប្ដាហ៍កន្លងមកនេះ យុវតី «Kendall» បានបង្ហោះរូបថត​ប៉ុន្មាន​សន្លឹក​ថ្មីៗ ដើម្បីប្រណាំងប្រជែង នឹងតារាស្ត្រីទាំងឡាយ ដែលចូលចិត្តព្រលែង ដើមទ្រូងរបស់ខ្លួន យ៉ាង​ព្រហើន។

យុវតីវ័យក្មេង ដែលទំនងជាមានទំនាក់ទំនងស្នេហា ជាមួយអ្នកចម្រៀង Rap ឈ្មោះ «A$AP Rocky» នោះ បានថ្លែងឲ្យដឹងថា៖ «ខ្ញុំមើលមិនឃើញ ថាវាមានបញ្ហានៅត្រង់ណា បើគ្រាន់តែចេញដើរ នៅតាមដងផ្លូវ [...]

ឆេះ​ពោង​ហោះ​មួយ ស្លាប់​អ្នក​ជិះ​១៦នាក់ នៅ​អាមេរិក

ឆេះ​ពោង​ហោះ​មួយ ស្លាប់​អ្នក​ជិះ​១៦នាក់ នៅ​អាមេរិក

មនុស្ស១៦នាក់ ដែលកំពុងជិះ នៅក្នុងពោងហោះដ៏ធំមួយ បានស្លាប់នៅព្រឹកថ្ងៃសៅរ៍ទី៣០ ខែកក្កដា ឆ្នាំ​២០១៦ ម្សិលម៉ិញនេះ ក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក។ អគ្គិភ័យបានឆាបឆេះឡើង នៅមុនពេល​ពោង​ហោះ​បាន​ផ្ទុះ និង​ធ្លាក់បោកខ្លួន នៅលើដី។ នេះបើតាមការអះអាង របស់ការិយាល័យនគរបាល នៃភូមិ​«Caldwell» កន្លែង​ដែល​មាន ហេតុការណ៍នេះ​កើត​ឡើង។

បើតាមមន្ត្រី​អ្នកនាំពាក្យ របស់នាយកដ្ឋាន​អាកាសចរណ៍ស៊ីវិលអាមេរិក បានឲ្យដឹងថា ពោងហោះបាន​ធ្លាក់​បោក​ខ្លួន នៅពីលើចំការអ្នកស្រុក ដែលមានចំងាយជាង ៥០គីឡូម៉ែត្រ ខាងត្បូងក្រុង «Austin»។ អ្នកនាំ​ពាក្យ​ដដែល មិនបានបញ្ជាក់​ពីចំនួនជនរងគ្រោះនោះទេ។ មន្ត្រីរូបនេះគ្រាន់តែអះអាងថា គ្រោះថ្នាក់​បាន​កើត​ឡើង នៅព្រឹក​ម៉ោង៧និង៤០នាទី ម៉ោងក្នុងស្រុក (ត្រូវនឹងរសៀល ម៉ោង១៤និង៤០នាទី ម៉ោងនៅបារាំង ឬ​ត្រូវ​នឹង​យប់ ម៉ោង១៩និង៤០នាទី ម៉ោងនៅកម្ពុជា ថ្ងៃសៅរ៍ដដែល)។

ប៉ែន ចំរ៉ុង៖ ​ខ្ញុំពិត​ជា​ស្រលាញ់​កូន​ខ្ញុំ​ខ្លាំង​ណាស់

ប៉ែន ចំរ៉ុង៖ ​ខ្ញុំពិត​ជា​ស្រលាញ់​កូន​ខ្ញុំ​ខ្លាំង​ណាស់

បើទោះជាកូន នៅក្នុងផ្ទៃ មិនទាន់បើកភ្នែក ឃើញពន្លឺថ្ងៃក៏ដោយ តែលោក ប៉ែន ចំរ៉ុង ដែលកំពុងមានរឿង​ចម្រូង​ចម្រាស ជាមួយអតីតភរិយា អ្នកនាង ភិន សុដាលីស បានប្រកាសរួចជាស្រេចហើយ ថាលោកពិតជា​ស្រឡាញ់​កូនលោកនេះខ្លាំងណាស់ និងស្រឡាញ់ខ្លាំងបំផុតនោះផង។ ជាការប្រកាសមួយ ដែលមានភាព​ប្រទាំង​ប្រទើស ជាមួយនឹងការលើកឡើង របស់អតីតភរិយារបស់លោក ដែលបានចោទប្រកាន់លោក នៅក្នុង​សន្និសីទ​សារព័ត៌មានថា បានសម្ដែងការសង្ស័យនៅចំពោះតុលាការ ថាកូននេះអាចមិនមែន ជាកូន​របស់​លោក។

ថ្លែងតាមរយៈ​ការផ្ដល់កិច្ចសម្ភាសផ្ដាច់មុខមួយ ទៅឲ្យលោក សាន្ដ ប៊ុនធឿន ចាងហ្វាងសារព័ត៌មាន​«ស្នេហា​ជាតិ» ដែលបង្ហោះផ្សាយ នៅតាមបណ្ដាញសង្គម លោក ប៉ែន ចំរ៉ុង បាននិយាយអះអាងថា លោក​នៅ​តែ​ស្រលាញ់ ចង់​ជួប និង​ចង់​ផ្គត់ផ្គង់​ ដល់​កូនលោក​ខ្លាំង​ណាស់ បើ​ទោះ​ជា​ក្រោយ​លែង​លះ​ដាច់ស្រេច​ ជាមួយ​អតីត​ភរិយា​ហើយ​ក៏​ដោយ។ លោក​បាន​បញ្ជាក់​ថា​ [...]

ទូរទស្សន៍ជាតិ ថា​ខ្លួន​ចាក់​ផ្សាយ​ពី​ការ​ហែរ​សព កែម ឡី

ទូរទស្សន៍ជាតិ ថា​ខ្លួន​ចាក់​ផ្សាយ​ពី​ការ​ហែរ​សព កែម ឡី

នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ទូរទស្សន៍ជាតិកម្ពុជា (ហៅកាត់ជាភាសាខ្មែរ ទទក និងហៅកាត់ជា​ភាសា​បារាំង TVK) បានប្រើប្រាស់ពាក្យ«យើង» ដើម្បីបញ្ជាក់ពីជំហររបស់ខ្លួនដូច្នេះថា៖ «យើងគ្រាន់តែ​ចង់​បញ្ជាក់​ជូនថា នេះជាអ្វីដែលយើងបានធ្វើ។ យើងបានផ្សាយព័ត៌មាន ស្តីពីទិដ្ឋភាពនៃការហែរសពលោកបណ្ឌិត កែម ឡី រួចហើយ តាំងតែពីពេលសព​មិនទាន់ដល់ខេត្តតាកែវមកម្លេះ គឺនៅម៉ោងប្រមាណ ១៤ និង ១០ នាទី នៅ​លើ​កញ្ចក់​ទូរទស្សន៍ជាតិកម្ពុជា។»។

សំណេររបស់ទំព័រហ្វេសប៊ុកផ្លូវការនេះ បានធ្វើឡើង នៅក្រោយមានការរិះគន់ខ្លាំងក្លា ពីសំណាក់មហាជន ជា​ពិសេសពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ដែលលើកឡើងថា ទូរទស្សន៍ជាតិកម្ពុជា ដែលជា​ទូរទស្សន៍​រដ្ឋ​ទទួលប្រាក់ខែ ដែលបានមកពីការបង់ពន្ធ​របស់ពលរដ្ឋ តែបែរជាមិនបម្រើពលរដ្ឋទៅវិញ។

សម្រាប់អគ្គនាយក​ទូរទស្សន៍ជាតិ​កម្ពុជា លោក គឹម គុណវឌ្ឍ វិញ មិនបានខ្វាយខ្វល់​ទៅនឹងការ​រិះគន់​ទាំង​នោះ​ទេ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...