Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

កម្ពុជា​នៅ​តែ​ផ្គត់ផ្គង់​ឈើ​ប្រណិត និង​​គ្រឿង​​សង្ហារឹម​ដ៏​ច្រើន​ទៅ​​ឲ្យ​វៀតណាម

កម្ពុជា​នៅ​តែ​ផ្គត់ផ្គង់​ឈើ​ប្រណិត និង​​គ្រឿង​​សង្ហារឹម​ដ៏​ច្រើន​ទៅ​​ឲ្យ​វៀតណាម

កាលពីឆ្នាំទៅម៉ិញ ប្រទេសកម្ពុជា និងប្រទេសឡាវ ជាប្រទេសពីរ ដែលបានផ្គត់ផ្គង់ និងនាំចេញឈើប្រណិត និង​សម្ភារៈ​គ្រឿង​សង្ហារឹម​ច្រើនជាងគេ ទៅឲ្យប្រទេសវៀតណាម។ ប៉ុន្តែរាប់ចាប់តាំងពីខែមករា មកដល់ខែកក្កដា ឆ្នាំ​នេះ ការ​នាំ​ចេញ​នូវ​ឈើ​ប្រណិត និងសម្ភារៈគ្រឿងសង្ហារឹម​ ពីប្រទេសទាំងពីរខាងលើ បានថមថយយ៉ាងខ្លាំង។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍ របស់ទីភ្នាក់ងារព័ត៌មាន «VNA» ដែលជាទីភ្នាក់ងារផ្លូវការ របស់ប្រទេស​វៀតណាម ចេញផ្សាយកាលពីចុងសប្ដាហ៍ កន្លងមកនេះ។

ការ​ប្រើពាក្យ«ឈើប្រណិត» ដោយហេតុថា ឈើដែលប្រទេសកុម្មុយនីស ទទួលចូលទៅក្នុងទីផ្សាររបស់ខ្លួន មាន​គោលដៅដើម្បីធ្វើគ្រឿងសង្ហារឹម និងការតុបតាំងលំអ នៅក្នុងវិស័យសំណង់។ ទីភ្នាក់ងារ «VNA» ដដែល​បាន​បញ្ជាក់​ទៀត​ថា នៅដើមឆ្នាំនេះ [...]

បង​ប្រុុស​របស់ «Omrane» បាន​ស្លាប់ បន្ទាប់​ពី​រង​របួស​ធ្ងន់

បង​ប្រុុស​របស់ «Omrane» បាន​ស្លាប់ បន្ទាប់​ពី​រង​របួស​ធ្ងន់

រូបថត និងវីដេអូ បង្ហាញពីកុមារ អ៊ូមរ៉ាន (Omrane) ដែលដិតដាមដោយឈាម នៅជាប់នឹងផ្ទៃមុខ និងលើ​ដង​ខ្លួន បានបង្កភាពរន្ធត់ញាប់ញ័រ នៅទូទាំងពិភពលោក។ ប៉ុន្តែទិដ្ឋភាពនេះ នៅបន្តលងកុមារ អ៊ូមរ៉ាន និង​គ្រួសារ​នៅ​ឡើយ ដោយសារកុមារ អាលី (Ali) បងប្រុសរបស់កុមារ អ៊ូមរ៉ាន បានស្លាប់កាលពីចុងសប្ដាហ៍នេះ ដោយ​មិន​អាច​ទ្រាំទ្រនឹងរបួសដ៏ធ្ងន់ធ្ងរ របស់ខ្លួនបាន។ នេះបើតាមក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស នៅក្នុងប្រទេសស៊ីរី ហៅ​កាត់​ថា «OSDH»។

ក្រុមអ្នកឃ្លាំមើល បានអះអាងថា៖ «អាលី ដែលមានអាយុ១០ឆ្នាំ បានផុតជីវិត កាលពីថ្ងៃសៅរ៍ ដោយ​សារ​របួស​ធ្ងន់ធ្ងររបស់ខ្លួន ដែលបណ្ដាលមកពីការទម្លាក់គ្រាប់បែក កាលពីថ្ងៃទី១៧ ខែសីហាកន្លងមក។ ការ​ទម្លាក់​គ្រាប់​បែក ដែលបានបង្ករបួស​យ៉ាងធ្ងន់ធ្ងរដូចគ្នា ចំពោះកុមារ អ៊ូមរ៉ាន ដែលត្រូវជាប្អូន។»

បណ្ដាព័ត៌មាន «Aleppo Média Centre» ដែលប្រមូលផ្ដុំដោយអ្នកសារព័ត៌មានស្ម័គ្រចិត្តជាច្រើន [...]

គ្រោះ​បោក​ម៉ូតូ​ដ៏​រន្ធត់ ពេល​បើក​ម៉ូតូ​ប្រណាំង​សាក​ល្បង

គ្រោះ​បោក​ម៉ូតូ​ដ៏​រន្ធត់ ពេល​បើក​ម៉ូតូ​ប្រណាំង​សាក​ល្បង

គ្រោះថ្នាក់បានកើតឡើង នៅពេលដែលក្រុមកីឡាករប្រណាំងម៉ូតូទាំងនេះ ចាប់ផ្ដើមធ្វើការរត់សាកល្បង ជា​លើក​ទី៣ ដែលសុទ្ធសឹងជាការសាកល្បង ធ្វើឡើងកាលពីថ្ងៃសៅរ៍ នៅមុនការប្រកួតដណ្ដើមពានរង្វាន់ធំ នៃ​«Moto2» នៅក្នុងប្រទេសឆែក ដែលប្រព្រឹត្តិទៅ នៅថ្ងៃអាទិត្យស្អែកឡើង។

ផ្ទុយស្រឡះពីសភាពគ្រោះថ្នាក់ ដែលគេឃើញម៉ូតូ និងអ្នកបើកបានប៉ើងខ្លួនជាច្រើនត្រឡប់នោះ កីឡាករ​ជាតិ​ស្វីស «Thomas Lüthi» ត្រូវបានគេរាយការណ៍មកថា មិនមានរងរបួសអ្វីធំដុំនោះទេ។

សួន សេរីរដ្ឋា៖ សង្គ្រោះ​ជាតិ=អា​ភ្លើ គ.ជ.ប=អា​ឆ្កួត អាស៊ី​សេរី=អា​ឡប់

សួន សេរីរដ្ឋា៖ សង្គ្រោះ​ជាតិ=អា​ភ្លើ គ.ជ.ប=អា​ឆ្កួត អាស៊ី​សេរី=អា​ឡប់

ជំហរនយោបាយចុងក្រោយ របស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានគាំទ្រ​ដោយគណៈកម្មាធិការជាតិ រៀប​ចំ​ការបោះឆ្នោត (ហៅកាត់ថា គ.ជ.ប.) និងមានវិទ្យុអាស៊ីសេរី ជា​អ្នក​ផ្សព្វផ្សាយ​បន្ត​នោះ ត្រូវ​បាន​ប្រធាន​គណបក្ស​​អំណាច​​ខ្មែរ យកមកធ្វើអត្ថាធិប្បាយ ដោយប្រៀបធៀប ទៅនឹងពាក្យធ្ងន់ៗ មានជាអាទ៌«អាភ្លើ» «អាឆ្កួត» និង​​«អាឡប់»​ជាដើម។

ជំហរនយោបាយនោះ គឺគណបក្សសង្គ្រោះជាតិ បានប្រកាស​ចាត់វិធានការ​តាមផ្លូវច្បាប់ ប្រឆាំងនឹងជន​បរទេស​​ណា​ក៏​ដោយ ដែលកាន់អត្តសញ្ញាណ​ប័ណ្ណខ្មែរខុសច្បាប់។ នៅក្នុងការផ្សាយកាលពីម្សិលម៉ិញ របស់​វិទ្យុ​​អាស៊ី​សេរី ជំហរ​នយោបាយ​នេះ ត្រូវបានអ្នកនាំពាក្យគ.ជ.ប គាំទ្រ និងជំរុញឲ្យមានពាក្យបណ្ដឹងនេះ ទៅ​កាន់​គ.ជ.ប ឬ​ទៅ​កាន់​តុលាការ។ ចំពោះលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរវិញ បាន​យល់ថា​ដំណើរ​ការប្ដឹង​ផ្ដល់​នេះ គឺ​«អាភ្លើ» សហការជាមួយ «អាឆ្កួត» ហើយឲ្យ «អាឡប់» ជួយអួត ដើម្បី «ចម្លង​​ជំងឺ​ឆ្កួត» [...]

ប្រពន្ធមកទាន់​ដេញ​«សាហាយ​ស្រី» ដែល​កំពុង​ស្រាត​ឲ្យ​ចេញ​ក្រៅ​ផ្ទះ

«កុំធ្វើបាបខ្ញុំអញ្ចឹងអី» នេះជាសម្លេងដង្ហោយ របស់ស្ត្រីជា«សាហាយ» ដែលកំពុងទ្រហោរយំ និងស្ថិតក្នុង​សភាព​ស្រាត​ននល​គោក បន្ទាប់ពីភរិយារបស់បុរស ដែលនាងកំពុង​លួច​មាន​ទំនាក់ទំនងស្នេហា​ជាមួយ​នោះ បាន​មក​ទាន់​ពេល​អ្នកទាំងពីរ កំពុងហៀបឡើងថានសួគ៌។ ហេតុការណ៍កើតឡើង នៅរាជធានីបាងកក ប្រទេសថៃ កាល​ពី​ជាង​មួយ​សប្ដាហ៍​មុន។

សារព័ត៌មានអង់គ្លេស «Daily Mail» បានស្រង់ប្រភពផ្ទាល់កន្លែង មកបញ្ជាក់ថា ភរិយារបស់ស្វាមីក្បត់ចិត្ត បាន​ត្រឡប់​មក​ផ្ទះវិញមុនម៉ោង។ ដំបូងឡើយ នាងជាប្រពន្ធ​បានសំដែងចំងល់ជាខ្លាំង នឹងស្បែកជើងស្រី​មួយ​សម្រាប់ ដែល​ដាក់​នៅ​មាត់ទ្វាផ្ទះ។ ហើយចំងល់នោះ មិនខុសទេ ព្រោះពេលនាង​ចូលមកដល់​បន្ទប់​ទទួលភ្ញៀវ នាង​បាន​ប្រទះ​ឃើញ​​ស្វាមី​របស់​ខ្លួន កំពុងអោបប្រលោម​ស្ត្រីក្មេងម្នាក់ នៅក្រោមដើមទ្រូង ទាំងគ្មានសម្លៀកបំពាក់។

នៅចំពោះហេតុការណ៍នេះ ស្ត្រីជាភរិយាបានប្រមាញ់ស្រីសាហាយ ចេញពីផ្ទះរបស់ខ្លួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...