ព្យុងយ៉ាងរំលឹកអាមេរិក ត្រូវប្រុងប្រយ័ត្ននិង«គ្រប់គ្រងខ្លួនឲ្យល្អ»
នេះ ជាការរំលឹកថ្មីទៀត ពីសំណាក់ប្រទេសកូរ៉េខាងជើង ផ្ញើរទៅជូនសហរដ្ឋអាមេរិក នៅក្នុងជំនួបកំពូល នៃចលនាមិនចូលបក្សសម្ព័ន្ធ ដែលបានប្រព្រឹត្តិទៅ នៅក្នុងប្រទេសវ៉េណេហ្សុយអេឡា (ទ្វីបអាមេរិកខាងត្បូង) កាលពីចុងសប្ដាហ៍កន្លងមក។ ជាការថ្លែងឡើង ដោយផ្ទាល់មាត់ពីសំណាក់រដ្ឋមន្ត្រីការបរទេស របស់របបកុម្មុយនីស លោក រី យ៉ុង-ហូ (Ri Yong-ho) ប្រាប់ទៅសហរដ្ឋអាមេរិក ឲ្យ«ប្រុងប្រយ័ត្ន» និង«គ្រប់គ្រងខ្លួនឲ្យល្អ» ដោយធ្វើការគម្រាមថា ប្រទេសរបស់លោក នឹងប្រើ«អាវុធនុយក្លេអ៊ែរ» ប្រឆាំងនឹងប្រទេសមហាអំណាចធំជាងគេលើលោក។
ថ្លែងពីកោះ «Margarita» កន្លែងដែលរៀបចំជំនួបកំពូលនេះ លោក រី យ៉ុង-ហូ បានឲ្យដឹង តាមរយៈអ្នកបកប្រែភាសាថា៖ «សហរដ្ឋអាមេរិក ត្រូវរំពៃមើល ពីជំហរជាយុទ្ធសាស្ត្រ របស់សាធារណរដ្ឋនៃយើង ដែលបានឈានជើង ក្លាយខ្លួនជាមហាអំណាចនុយក្លេអ៊ែរ និងមហាអំណាចយោធា [...]


