បីតាបដិវត្តន៍គុយបា ហ្វីដែល កាស្ត្រូ ទទួលមរណភាព
លោក ហ្វីដែល កាស្ត្រូ (Fidel Castro) បីតាបដិវត្តន៍គុយបា បានទទួលមរណភាពហើយ នៅក្នុងជន្មាយុ៩០ឆ្នាំ កាលពីយប់ថ្ងៃសុក្រ សប្ដាហ៍មុន។ គឺលោក រ៉ាអ៊ូល កាស្ត្រូ (Raul Castro) ប្អូនប្រុសអាយុ៨៥ឆ្នាំរបស់លោក និងជាប្រធានាធិបតីគុយបាបច្ចុប្បន្ន ជាអ្នកប្រកាសដំណឺងមួយនេះ ដែលសម្រាប់ជនមួយភាព ជាភាពសោកសៅ និងសម្រាប់ជនមួយភាគទៀត ជាភាពសប្បាយរីករាយដ៏ធំបំផុត។
លោក រ៉ាអ៊ូល កាស្ត្រូ បានអានសេចក្ដីប្រកាស និងផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិថា៖ «អគ្គមេបញ្ជាការ នៃបដិវត្តន៍គុយបា បានទទួលមរណភាព នៅម៉ោង២២ និង២៩នាទី យប់ថ្ងៃនេះ (ថ្ងៃសុក្រ)»។
ប្រធានាធិបតីគុយបា មិនបានថ្លែងបញ្ជាក់ ពីមូលហេតុដែលបណ្ដាល ឲ្យបងប្រុសរបស់លោក ស្លាប់នោះឡើយ។ លោក រ៉ាអ៊ូល បានបន្តទៀតថា សាកសពលោក ហ្វីដែល នឹងត្រូវយកទៅបូជា។ លោកអះអាងថា៖ «សាកសពរបស់សមមិត្ត ហ្វីដែល នឹងត្រូវយកទៅបូជា នៅព្រឹកព្រហាមថ្ងៃសៅរ៍ ដើម្បីឲ្យស្របតាមបំណង [...]



