Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ហ្គូហ្គើល បន្ថែម​«ខេមរភាសា» ទៅ​ក្នុង​សេវា​បក​ប្រែ​របស់​ខ្លួន

ហ្គូហ្គើល បន្ថែម​«ខេមរភាសា» ទៅ​ក្នុង​សេវា​បក​ប្រែ​របស់​ខ្លួន

ហ្គូហ្គើល (Google) បានប្រកាសជាផ្លូវការ បន្ថែម«ខេមរភាសា» ទៅក្នុងសេវាកម្មបកប្រែរបស់ខ្លួន នៅថ្ងៃទី១៨ខែមេសានេះ ពីលើ​សេវាកម្ម ដែលមាន៦៥ភាសារួចហើយ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយនៅល្ងាចថ្ងៃទី១៨ខែមេសា នៅលើគេហទំព័រផ្លូវការរបស់ហ្គូហ្គើល បាន​អោយដឹងថា ក្រុមហ៊ុនចង់ចូលរួមអបអរសាទរ ទិវាបុណ្យចូលឆ្នាំថ្មី ជាមួយនឹងប្រជាជនកម្ពុជា ដោយចោទជាសំនួរថា «តើយើងអាចធ្វើអ្វី បានប្រសើរជាងមុន?» សេចក្ដីប្រកាសព៏ត៌មាននោះបានបន្តថា «យើងសង្ឃឹមថា សេវាកម្មបន្ថែមនេះ នឹងជួយបើកផ្លូវ សម្រាប់អ្នកប្រើប្រាស់ខេមរភាសាទាំងឡាយ និងដើម្បីឲ្យអត្ថបទជាភាសាខ្មែរ [...]

ពេជ្រ​ពណ៌​កូលាប​មួយ​គ្រាប់ លក់​ក្នុង​តម្លៃ​៣៩,៣លានដុល្លា

ពេជ្រ​ពណ៌​កូលាប​មួយ​គ្រាប់ លក់​ក្នុង​តម្លៃ​៣៩,៣លានដុល្លា

ពេជ្រពណ៌កូលាបមួយគ្រាប់ ទំហំ៣៤,៦៤ការ៉ាត ត្រូវបានលក់ដាច់នៅទីក្រុងញ៉ូយក ក្នុងតម្លៃជិត៤០លានដុល្លាអាមេរិក ដែលជាតម្លៃដ៏ថ្លៃជាងគេ និងបានជាប់ឯកត្តកម្មថ្មី សម្រាប់គ្រឹះស្ថានដេញថ្លៃដាក់លក់ពេជ្រឈ្មោះ គ្រីស្ទី (Christie's)។


ពេជ្រពណ៌កូលាប ឈ្មោះ «ម្ចាស់ក្សត្រីពេជ្រ»។ (រូបជំនួស)

មានឈ្មោះថា «ម្ចាស់ក្សត្រីពេជ្រ» ដុំគ្រួសដ៏កម្រនេះ ជាដុំគ្រួសដែលមានតម្លៃ ស្អាត និងធំជាង ពេជ្រពណ៌កូលាបផ្សេង​ទៀតទាំងអស់ នៅក្នុងពិភពលោក។ វាមានប្រភពមកពី អណ្ដូងរ៉ែពេជ្រចាស់បូរាណមួយ នៅផ្នែកខាងត្បូងនៃប្រទេស​ឥណ្ឌា។ នេះជាកាប្រកាសរបស់នាយកផ្នែកគ្រឿងអលង្កា របស់គ្រឹស្ថានដេញថ្លៃ លោក ហ្វ្រង់ស៊័រ គៀរីយ៉េល (François Curie) នៅមុនការដាក់លក់។

អ្នកទិញម្នាក់ ដែលមិនបង្ហាញមុខ បានបញ្ជាដេញថ្លៃតាមទូរស័ព្ទ [...]

ភេវរកម្មនៅ​ប៊ូស្តុន៖ អេហ្វប៊ីអាយ (FBI) ស្វែង​រក​ជន​សង្ស័យ​ពីរ​នាក់

ភេវរកម្មនៅ​ប៊ូស្តុន៖ អេហ្វប៊ីអាយ (FBI) ស្វែង​រក​ជន​សង្ស័យ​ពីរ​នាក់

នគរបាលសហព័ន្ធនៃសហរដ្ឋអាមេរិក អេហ្វប៊ីអាយ (FBI) បានចេញផ្សាយរូបថតនិងវីដេអូ ដើម្បីស្វែងជនសង្ស័យពីរនាក់ ដែលបានចូលរួមបង្កភេវរកម្ម បំផ្ទុះគ្រាប់បែកទាំងពីរគ្រាប់ នៅទីក្រុងប៊ូស្តុនជិត​ទីផ្ដាច់ព្រ័ត្រនៃកីឡារត់ម៉ារ៉ាតុន កាលពី​រសៀលថ្ងៃច័ន្ទទី១៥ខែមេសា។


រូបថតជនសង្ស័យទាំងពីរ បង្ហាញដោយអេហ្វប៊ីអាយ។

អេហ្វប៊ីអាយ ទទួលបានរូបភាព និងវីដេអូទាំងនេះ ពីហាងលក់ទំនិញ ដែលមានទីតាំងនៅក្បែរកន្លែងកើតហេតុ។  ក្រុមអ្នក​ស៊ើបអង្កេត បានគិតថា ជនម្នាក់ពីចំណោមជនសង្ស័យទាំងពីរ បានដាក់គ្រាប់បែកនៅក្បែរទីផ្ដាច់ព្រ័ត្រ។ ភ្នាក់ងារទទួល​ខុសត្រូវខាងការស៊ើបអង្កេត លោករីឆារ ដេសឡូរីយ៉េ (Richard DesLauriers) បានបញ្ជាក់ថា មុខសញ្ញាទាំងពីរ ប្រដាប់​ដោយអាវុធ និងមានគ្រោះថ្នាក់ជាទីបំផុត ហើយបានប្រាប់អោយបណ្ដាជន [...]

រូបភាពពី​ការ​ផ្ទុះ​រោងចក្រ​ផលិត​ជី នៅ​តិចសាស សហរដ្ឋអាមេរិក

រូបភាពពី​ការ​ផ្ទុះ​រោងចក្រ​ផលិត​ជី នៅ​តិចសាស សហរដ្ឋអាមេរិក

ការផ្ទុះដ៏ខ្លាំងមួយ បានកើតឡើងនៅយប់ថ្ងៃពុធទី១៧ខែមេសា វេលាម៉ោងប្រមាណជា ៨យប់ ចេញពីរោងចក្រមួយ​ដែល​ផលិតជី ស្ថិតនៅក្នុងសង្កាត់វ៉េស្ដ៍ ក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក។ របាយការណ៍ជាបណ្ដោះអាសន្ន បានអោយ​ដឹងថា មានជនរងគ្រោះដល់ជីវិត រវាងពីប្រាំទៅដប់ប្រាំនាក់  និងរងរបួសច្រើនជាង១៥០នាក់ នៅក្នុងហេតុការណ៍នេះ។

សូមអញ្ជើញទស្សនារូបភាពខាងក្រោមនេះ​ដូចតទៅ ស្ដីអំពីការខូតខាត និងសភាពនៅនឹងកន្លែង ក្រោយការផ្ទុះនោះ។


ទិដ្ឋភាពនៅក្រោយការផ្ទុះ ដែលមើលទៅដូចទើបនឹងងើបចេញ សង្គ្រាម។


ក្រុមអ្នកលត់អគ្គិភ័យ បានមកដល់កន្លែងភ្លាម [...]

អាមេរិក៖ ផ្ទុះ​រោង​ចក្រ​ផលិត​ចំណី​សត្វនៅ​តិចសាស ស្លាប់​៦០​ទៅ​៧០​នាក់

អាមេរិក៖ ផ្ទុះ​រោង​ចក្រ​ផលិត​ចំណី​សត្វនៅ​តិចសាស ស្លាប់​៦០​ទៅ​៧០​នាក់

មនុស្សច្រើនជាងមួយរយនាក់ បានរងរបួស នៅក្នុងការផ្ទុះដ៏ធំមួយ កាលពីយប់ថ្ងៃពុធប្រមាណជាម៉ោង០៨យប់ នៅក្នុង​រោងចក្រផលិតចំណីអាហារសត្វមួយ នៅវ៉េស្ត៍ (West) ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីវ៉ាកូ (Waco) ក្នុងរដ្ឋតិចសាស (Texas)។ ព្រឹត្តិការណ៍នេះបានកើតឡើងទៀត តែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីភេវរកម្មនៅទីក្រុងប៊ូស្តុន ដែលបានធ្វើអោយមនុស្ស​បីនាក់​ស្លាប់ និងជាង១៧០នាក់របួស។


ការផ្ទុះ ដែលបង្កអោយមានជាអគ្គិភ័យ យ៉ាងខ្លាំង។

ការផ្ទុះដ៏ធំនេះ បានបំផ្លាញអាគារជាច្រើន ក្នុងនោះមានមជ្ឈមណ្ឌលថែរក្សាសុខភាពមួយ អាគារសាលារៀន និងលំនៅដ្ឋាន​ជាច្រើនផ្សេងទៀត។ នេះបើតាមការប្រកាសអោយដឹង របស់អាជ្ញាធរប្រចាំតំបន់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក​បាន​រាយការណ៍ថា មាន​មនុស្សស្លាប់ជាច្រើន។ តួលេខដំបូងដែលបានអោយដឹង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...