Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ទូរស័ព្ទ​ដៃ​អេចធីស៊ីវ័ន ប្រកាស​ចេញ​ពណ៌​«ក្រហម​ស្រស់» ១​ពណ៌​ទៀត

ទូរស័ព្ទ​ដៃ​អេចធីស៊ីវ័ន ប្រកាស​ចេញ​ពណ៌​«ក្រហម​ស្រស់» ១​ពណ៌​ទៀត

ក្រុមហ៊ុនអេចធីស៊ី (HTC) បានប្រកាសចេញនូវទូរស័ព្ទដៃអេចធីស៊ីវ័ន (HTC One) ពណ៌ក្រហមស្រស់ (Glamour Red) មួយពណ៌ទៀត ដើម្បីផ្តល់ជូនដល់អតិថិជន នូវជម្រើសច្រើនយ៉ាង ខណៈដែលការប្រកាសចេញ អេចធីស៊ីវ័នជាផ្លូវការ​លើកដំបូង មានចំនួន៣ពណ៌ ពោលគឺមានពណ៌ស, ទឹកប្រាក់ និងពណ៌ខ្មៅ។


អេចធីស៊ីវ័ន (HTC One) ពណ៌ក្រហមស្រស់ (Glamour Red)។ (រូបថត ក្រុមហ៊ុន)

ក្រៅពីមានភាពខុសប្លែកគ្នាត្រង់ពណ៌ អ្វីផ្សេងៗមានលក្ខណៈដូចគ្នាទាំងអស់ ដែលលក្ខណៈសម្បត្តិទាំងនោះ មាន​ដូច​ជា៖

• អេក្រង់៖ ៤.៧អ៊ីញ ចុចលើអេក្រង់ ទំហំ១០៨០ភិចស្យ៊ែល
• ម៉ាស៊ីន៖ ១.៧ជីហ្គាអែក ប្រភេទ Qualcomm Snapdragon 600 quad-core
• អង់ចងចាំ៖ ២ជីហ្គាបៃ
• អាចផ្ទុកបាន៖ ៣២ជីហ្គាបៃ
• ទម្ងន់៖ ១៤៣ក្រាម
• វិមាត្រ៖ ១៣៧.៤ X ៦៨.២ X [...]

ប្រតិភូ​សហភាព​អ៊ឺរ៉ុប និង​ក្រសួង​ការ​បរទេស​កម្ពុជា «ប៉ះទង្គិចគ្នា»

ប្រតិភូ​សហភាព​អ៊ឺរ៉ុប និង​ក្រសួង​ការ​បរទេស​កម្ពុជា «ប៉ះទង្គិចគ្នា»

ខណៈពេលដែលយុទ្ធនាការឃោសនាបោះឆ្នោត កំពុងតែប្រព្រឹតទៅចាប់តាំង ពីថ្ងៃទី២៧ខែមិថុនាមកនោះ ការ​ប៉ះ​ទង្គិចគ្នាមួយ បានកើតឡើង រវាងក្រសួងការបរទេសកម្ពុជា និងប្រតិភូសហភាពអ៊ឺរ៉ុប ទាក់ទងនឹងដំណើរការនៃ​នីតិវិធី​ការបោះឆ្នោត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ប្រតិភូសហភាពអ៊ឺរ៉ុប ចុះថ្ងៃទី២៦ ខែមិថុនា និងសេចក្តី​ថ្លែងការណ៍ប្រតិកម្ម របស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ ពោលគឺមួយថ្ងៃក្រោយ​សេចក្តី​ថ្លែងការណ៍របស់ប្រតិភូសហភាពអ៊ឺរ៉ុប។


ទង់តំណាងឲ្យ សហភាពអ៊ឺរ៉ុប។ (រូបថត MONOROOM.info/ D. KEO)

សេចក្តីថ្លែងការណ៍ របស់ប្រតិភូសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមិថុនា នេះ មានខ្លឹមសារ​ជា​រួមថា៖ វាជាសារៈសំខាន់ របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប) [...]

យុវជន​ភ្នំពេញ​ក្រោន ទៅ​ប្រកួត​ជើង​ទី​២ ជា​មួយ​ក្រុម​ឆុនបូរ៉ី​របស់​ថៃ

យុវជន​ភ្នំពេញ​ក្រោន ទៅ​ប្រកួត​ជើង​ទី​២ ជា​មួយ​ក្រុម​ឆុនបូរ៉ី​របស់​ថៃ

ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៥ឆ្នាំរបស់ក្រុមភ្នំពេញក្រោន នឹងត្រូវទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះដំរី ឆុនបូរ៉ី (Chonburi FC) របស់ថៃ ក្នុងការប្រកួតជើងទី២ នៃពានរង្វាន់អាស៊ីអាគ្នេយ៏អាយុក្រោម ១៥ឆ្នាំ (U-15 Asean Champions Trophy) នៅថ្ងៃសៅរ៏ ទី២៩ស្អែកនេះ។


ការប្រកួតរវាងកីឡាករក្រោមអាយុ១៥ឆ្នាំ នៃក្រុមភ្នំពេញក្រោន (អាវក្រហម) និងក្រុមឆុនបូរ៉ី កាលពីសប្ដាហ៍មុន។ (រូបថត facebook.com/pages/Phnom-Penh-Crown-FC)

គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមភ្នំពេញក្រោន (Official Facebook Page PPCFC) បានឲ្យដឹងថា យុវជនជំទង់ៗ​របស់ក្រោន បានចាកចេញពីទីក្រុងដេលី ប្រទេសទីម័រខាងកើត កាលពីថ្ងៃពុធ ដោយជើងហោះហើរ ស្រ៊ីវីចាយ៉ាអៀរ [...]

ម៉ែនញូ ចាប់​ផ្តើម​ដេញ​ថ្លៃ​ខ្សែ​ការពារ​ក្រុម​អេវើតុន

ម៉ែនញូ ចាប់​ផ្តើម​ដេញ​ថ្លៃ​ខ្សែ​ការពារ​ក្រុម​អេវើតុន

ក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) បានឲ្យតម្លៃខ្សែការពារអន្តរជាតិអង់គ្លេស ឡៃតុន បែន (Leighton Baines) ប្រមាណ ១២លានផោន (១៨.៣០លានដុល្លា) ខណៈដែលគ្រូបង្វឹកថ្មី លោកដេវីដ ម៉យ (David Moyes) ចង់បានកីឡាកររូបនេះមកចូលរួមក្រុម ប៉ុន្តែត្រូវបានក្រុមអេវើតុន (Everton) បដិសេធចំពោះតម្លៃខាងលើ​នេះ។


កីឡាករខ្សែការពារអន្តរជាតិអង់គ្លេស ឡៃតុន បែន នៃក្រុមអេវើតុន។ (រូបថត football365.com)

អតីតគ្រូបង្វឹកក្រុមអេវើតុន លោកម៉យ បានចាត់ទុក បែន វ័យ២៨ឆ្នាំ ជាកីឡាករម្នាក់ស្ថិតក្នុងបញ្ជីគោលដៅសំខាន់​របស់លោក ក្នុងការដោះដូរកីឡាកររដូវក្តៅនេះ ហើយពេលនេះគាត់នឹងព្យាយាមលួងលោមកីឡាកររូបនេះ ឲ្យចាក​ចេញពីកីឡាដ្ឋានហ្គូឌីសិនផាក (Goodison Park) ឲ្យបាន។

ទោះបីជាយ៉ាងណា ក្រុមអេវើតុន [...]

ម៉ម សូណង់ណូ៖ វិទ្យុ​សំបុកឃ្មុំ នឹង​អាច​បិទ​ទ្វា​ដោយ​រង​សម្ពាធ​ពី​ក្រសួង​ព័ត៌មាន

ម៉ម សូណង់ណូ៖ វិទ្យុ​សំបុកឃ្មុំ នឹង​អាច​បិទ​ទ្វា​ដោយ​រង​សម្ពាធ​ពី​ក្រសួង​ព័ត៌មាន

ភ្នំពេញ៖ ស្ថានីយវិទ្យុសំបុកឃ្មុំ ដែលជាវិទ្យុឯករាជ្យមួយនៅប្រទេសកម្ពុជា កំពុងជួបប្រទះបញ្ហាថវិការ ហើយអាច​នឹង​ឈានដល់ដំណាក់កាល បិទទ្វារមិនដំណើរការនៅចុងឆ្នាំ២០១៣នេះ ប្រសិនបើក្រសួងព័ត៌មាននៅតែបន្តរឹតបន្តឹង​ក្នុង​ការផ្សាយពាណិជ្ជកម្ម។ នេះបើយោងទៅតាមការអះអាងរបស់លោក ម៉ម សូណង់ដូ នាយកវិទ្យុនេះ និងជា​ប្រធាន​សមាគមន៍អ្នកប្រជាធិបតេយ្យ។


លោកម៉ម សូណង់ដូ នៅពីមុខមីក្រូថតសម្លេងរបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក នាទីក្រុងវ៉ាស៊ីនតោន។ (រូបថត Im Sothearith / VOA Khmer)

ថ្លែងចេញពីទឹកដីសហរដ្ឋអាមេរិក តាមរយៈទូរស័ព្ទ លោកម៉ម សូណង់ដូ ដែលធ្លាប់ជាប់ពន្ធនាគារចំនួនបីដង ដោយ​លើកទី១ ក្រោមការចោទប្រកាន់ពីបទ កុបកម្មប្រឆាំងថៃឈានដល់ការដុតស្ថានទូតថៃ លើកទី២ នៅក្នុងឆ្នាំ ២០០៥ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...