Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

តឺនីស៖ ម្ចាស់​ការពារ​ដំណែង​ជើង​ឯក ហ្វេដឺរ៉ឺ ធ្លាក់​ជុំ​ទី​២

តឺនីស៖ ម្ចាស់​ការពារ​ដំណែង​ជើង​ឯក ហ្វេដឺរ៉ឺ ធ្លាក់​ជុំ​ទី​២

កីឡាករវាយតឺនីស ម្ចាស់ការពារដំណែងជើងឯក រ៉ចឺ ហ្វេដឺរ៉ឺ (Roger Federer) បានជួបការខកចិត្តយ៉ាងខ្លាំង បន្ទាប់​ពី​ប្រកួតចាញ់ កីឡាករលំដាប់លេខ១១៦ពិភពលោករបស់អ៊ុយហ្គ្រែន សឺជី ស្តាឃូវស្គី (Sergiy Stakhovsky) ក្នុងការ​ប្រកួតជុំទី២ នៃពានរង្វាន់វីលបលដុន (Wimbledon) កាលពីម្សិលមិញ។


រ៉ចឺ ហ្វេដឺរ៉ឺ ម្ចាស់ការពារដំណែងជើងឯក បានជួបការខកចិត្ត ព្រោះចាញ់កីឡាករលំដាប់លេខ១១៦ពិភពលោក។ (រូបថត AFP)

ម្ចាស់ជើងឯក ៧សម័យកាលសញ្ជាតិស្វីស ហ្វេដឺរ៉ឺ បានចាញ់កីឡាករស្តាឃូវស្គី ដោយលទ្ធផល ៦-៧, ៧-៦, ៧-៥ និង៧-៦។

កីឡាករលេខ៣ពិភពលោក វ័យ៣១ឆ្នាំ (ហ្វេដឺរ៉ឺ) បាននិយាយថា៖ «ខ្ញុំមិនមានការភិតភ័យនោះទេ ប៉ុន្តែខ្ញុំនៅតែ​ធ្វើ​មិន​បានល្អ។ ចំពោះអនាគតរបស់ខ្ញុំ [...]

គ្រាប់​បាល់​ចុង​ម៉ោង​របស់​ផូលីញ៉ូ ជួយ​ឲ្យ​ប្រេស៊ីល ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ

គ្រាប់​បាល់​ចុង​ម៉ោង​របស់​ផូលីញ៉ូ ជួយ​ឲ្យ​ប្រេស៊ីល ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ

ក្រុមបាល់ទាត់ស៊ាំបាប្រេស៊ីល បានធ្វើដំណើរឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដើម្បីស្វែងរកភាពល្បីល្បាញបន្តទៀត បន្ទាប់​ពីកីឡាករផូលីញ៉ូ (Paulinho) លោតតែតតាំងនៅចុងម៉ោងបានសម្រេច ជួយឲ្យប្រេស៊ីល ឈ្នះអ៊ុយរ៉ាហ្គាយ ២-១ ក្នុង​ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) កាលពីយប់មិញ។


កីឡាករផូលីញ៉ូ របស់ក្រុមជម្រើសជាតិប្រេស៊ីល។ (រូបថត AP Photo/Bruno Magalhaes)

បន្ទាប់ពីជ័យជំនះមួយនេះ យើងឃើញថា ៤ប្រកួតរបស់ប្រេស៊ីល ឈ្នះទាំង៤ ហើយមានន័យថា ពួកគេនឹងឡើងទៅ​ជួបអេស្ប៉ាញ ឬអ៊ីតាលី ក្នុងការប្រកួតផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យ នាកីឡាដ្ឋានម៉ារ៉ាកាណា (Maracana) នៃទីក្រុងរីយ៉ូ ដេចិនណេរ៉ូ (Rio de Janeiro)។

ខ្សែការពាររបស់ក្រុមឆែលស៊ី ដេវីដ ល្វីស (David [...]

រូបភាព​ដំបូង​នៃ​ភាពយន្ដ​ស្ដី​ពី​ខ្សែ​ជីវិត​របស់ ស្ទេវ ចប ស្ថាបនិក​អ័បផល

រូបភាព​ដំបូង​នៃ​ភាពយន្ដ​ស្ដី​ពី​ខ្សែ​ជីវិត​របស់ ស្ទេវ ចប ស្ថាបនិក​អ័បផល

សូមទទួលរសជាតិមុនគេ នូវរូបភាពដំបូងនៃខ្សែភាពយន្ដពិសេសមួយ ដែលបានថតពីខ្សែជីវិត របស់ស្ថាបនិកម៉ាស៊ីន​កំព្យូទ័រដ៏ល្បី យីហោ «អ័បផល (Apple)»។ ខ្សែភាពយន្ដ ដែលជាស្នាដៃរបស់សមិទ្ធិករ លោក ចូនហាវ ម៉ៃឃើល ស្ទើន (Joshua Michael Stern) នេះ នឹងចេញបញ្ចាំងនៅលើផ្ទាំងសំពត់សរ នៅថ្ងៃទី២១ខែសីហាខាងមុខ តាមរោង​ភាពយន្ដ​នានាក្នុងពិភពលោក។


យុវជនស្ទេវ ចប។ រូបភាពឯកសារ។

នៅពេលបវេស្សនកាលខាងមុខ ខ្សែភាពយន្ដនេះ នឹងក្លាយជាការទន្ទឺងរងចាំយ៉ាងខ្លាំងមួយ របស់ទស្សនិកជន​ទាំង​ឡាយនៅក្នុងពិភពលោក។ ជាភាពយន្ដដែលដកស្រង់សឹងតែទាំងស្រុង ពីខ្សែជីវិតរបស់ស្ថាបនិកម៉ាស៊ីនកំព្យូទ័រដ៏ល្បី យីហោ «អ័បផល» ឈ្មោះលោក ស្ទេប ចប។ សមិទ្ធិករ បានជ្រើសរើស លោក អាស្តុន គូស្ន័រ (Ashton Kutcher) មក​សម្ដែងជាតួលោកស្ទេវ ចប [...]

សម្ភាសខឹម វាសនា ៖ សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ត្រូវ​​«បន្ថយ​អំណាច»​នាយក​រដ្ឋមន្ត្រី

សម្ភាសខឹម វាសនា ៖ សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ត្រូវ​​«បន្ថយ​អំណាច»​នាយក​រដ្ឋមន្ត្រី

ភ្នំពេញ៖ របបប្រជាធិបតេយ្យសេរី-ពហុបក្សមាននៅកម្ពុជា ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិ។ គ្រប់និន្នាការនយោបាយ ការឃោសនានា គណបក្សទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទទួលបាននូវសិទ្ធិ​ស្មើៗគ្នា តាមគ្រប់វិធី«សុច្ចរិត» ជាពិសេសតាមរយៈប្រពន្ធ័ផ្សព្វផ្សាយ ដែលបានរៀបចំដោយ គ.ជ.ប ក្នុងការទាញ​ប្រជាប្រិយភាព ការគាំទ្រ និងទំនុកចិត្តពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។


លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ (រូបថត គណបក្ស)

ប្រជាពលរដ្ឋកម្ពុជា តែងតែទន្ទឹងរង់ចាំនូវកាលកំណត់នៃការជ្រើសរើសនូវតំណាងជាថ្មីក្នុងរយៈប្រាំឆ្នាំម្តង ដែលជា​វេលាមួយពលរដ្ឋខ្លះគិតថា«យូរ» និងពលរដ្ឋមួយចំនួនទៀតគិតថា«ឆាប់»។ ពលរដ្ឋភាគច្រើនតែងតែចង់​បាននូវការ​សន្យាមួយ [...]

ក្លឹបមេឃខៀវម៉ែនស៊ីធី ព្រមលក់«តេវែស» ទៅ​ឲ្យ​ជូវីនទូស

ក្លឹបមេឃខៀវម៉ែនស៊ីធី ព្រមលក់«តេវែស» ទៅ​ឲ្យ​ជូវីនទូស

ក្រុមបាល់ទាត់អង់គ្លេសម៉ែនឆេស្ទើ ស៊ីធី (Manchester City) បានយល់ព្រមលក់ខ្សែប្រយុទ្ធរបស់ខ្លួន កាឡូស តេវែស (Carlos Tevez) ទៅឲ្យក្រុមម្ចាស់ជើងឯកអ៊ីតាលី ជូវីនទូស (Juventus) ហើយ បន្ទាប់ពីក្រុមទាំង២ មានការព្រម​ព្រៀង​គ្នាក្នុងតម្លៃ១២លានផោន (១៨.៥០លានដុល្លា)។


កីឡាករខ្សែប្រយុទ្ធ កាឡូស តេវែស របស់ក្រុមបាល់ទាត់អង់គ្លេសម៉ែនឆេស្ទើ ស៊ីធី។

ខ្សែប្រយុទ្ធអន្តរជាតិអាស្ស៊ង់ទីន វ័យ២៩ឆ្នាំ នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី នៅថ្ងៃពុធនេះ ដើម្បីធ្វើតេស្តពិនិត្យ​សុខភាព និងធ្វើចរចារលក្ខ័ណផ្ទាល់ខ្លួន ដែលរំពឹងថានឹងអាចចុះកិច្ចសន្យាលេងឲ្យក្រុមសេះបង្កង់ រយះពេល៣ឆ្នាំ។

ជាមួយនឹងលុយថ្លៃឈ្នួលរបស់គាត់ និងប្រាក់លើកទឹកចិត្តបន្ថែម ក្នុងឆ្នាំចុងក្រោយរបស់គាត់ ក្លឹបបាល់ទាត់ម៉ែនស៊ីធី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...