Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

អេស្ប៉ាញ យក​ឈ្នះ​អ៊ីតាលី ដោយ​បាល់​កាត់​សេចក្តី​ប៉េណាល់ទី

អេស្ប៉ាញ យក​ឈ្នះ​អ៊ីតាលី ដោយ​បាល់​កាត់​សេចក្តី​ប៉េណាល់ទី

ក្រុមបាល់ទាត់គោជល់អេស្ប៉ាញ នឹងឡើងទៅជួបប្រេស៊ីលក្នុងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) បន្ទាប់ពីពួកគេបានយកឈ្នះក្រុមអ៊ីតាលីដោយបាល់កាត់សេចក្តីប៉េណាល់ទី ដោយលទ្ធផល ៧-៦ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់មិញ។


ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ក្រោយទទួលជ័យជំនះ។ (រូបថត Robert Cianflone - GETTY Image)

កីឡាករបម្រុងអេស្ប៉ាញ ជេសឺស ណាវ៉ាស់ (Jesus Navas) ជាអ្នកទាត់បាល់ប៉េណាល់ទីគ្រាប់ជ័យជំនះបានសម្រេច បន្ទាប់ពីខ្សែការពាររបស់អ៊ីតាលី ឡេអូណាដូ បូណ័កស៊ី (Leonardo Bonucci) ធ្វើឲ្យបាត់បង់គ្រាប់បាល់១គ្រាប់។

គ្រាប់បាល់ទាំង១២គ្រាប់ដំបូង កីឡាករនីមួយៗទាំង២ក្រុម ទាត់បានយ៉ាងល្អនិងគ្មានកំហុសឆ្គងដូចគ្នា មុនពេលដែល​បូណ័កស៊ី [...]

មាន​ដំណឹង​និយាយ​ថា ម៉ែនញ៉ូ​នឹង​ទៅ​ជួប​ភ្នាក់ងារ​របស់ រ៉ូណាល់ដូ

មាន​ដំណឹង​និយាយ​ថា ម៉ែនញ៉ូ​នឹង​ទៅ​ជួប​ភ្នាក់ងារ​របស់ រ៉ូណាល់ដូ

កាសែតអេស្ប៉ាញ អេលប៉ែស (El Pais) បានចេញផ្សាយថា ភ្នាក់ងាររបស់កីឡាករគ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) លោកជឺច ម៉ិនដេស (Jorge Mendes) នឹងមានការជួបពិភាក្សាមួយ ជាមួយនឹងភ្នាក់ងាររបស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ដើម្បីធ្វើការចចារគ្នាពីចំនួនទឹកប្រាក់ ដែលត្រូវនាំយករ៉ូណាល់ដូ ទៅកាន់ក្រុមបីសាចក្រហមវិញ។


តារាបាល់ទាត់ គ្រីស្ទែណូ រ៉ូណាល់ដូ។

កាសែតអង់គ្លេសម៉េត្រូ (Metro) ក៏បានចេញផ្សាយដែរថា ម៉ែនញូ នឹងជួបភ្នាក់ងាររបស់រ៉ូណាល់ដូ នៅមុនដាច់ខែនេះ ពោលគឺពីរ ឬបីថ្ងៃខាងមុខនេះតែម្តង។

តារាឆ្នើមរបស់រៀលម៉ាឌ្រីដ (Real Madrid) បានពាក់ព័ន្ធនឹងការវិលត្រឡប់មកកាន់ប្រទេសអង់គ្លេសយ៉ាងខ្លាំង បន្ទាប់​ពីគាត់មិនសប្បាយចិត្ត នៅក្នុងកីឡាដ្ឋានបឺណាប៊ូ (Bernabeu) [...]

គ.ជ.ប បង្ហាញ​ពី​គោលការណ៍ សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត

គ.ជ.ប បង្ហាញ​ពី​គោលការណ៍ សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត

ភ្នំពេញ៖ យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់នីតិកាលទីប្រាំ ឆ្នាំ២០១៣នេះ ចាប់ផ្តើមពី​ថ្ងៃទី២៧ ខែមិថុនា និងត្រូវបញ្ចប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣។ នៅថ្ងៃទី២៨ ខែកក្កដា ជាថ្ងៃបោះឆ្នោត រាប់សន្លឹកឆ្នោត និងបិទផ្សាយលទ្ធផលបឋមនៅការិយាល័យបោះឆ្នោតនោះ។

ការដង្ហែក្បួនរបស់គណបក្សសង្គ្រោះជាតិ ក្នុងថ្ងៃដំបូងទី២៧ខែមិថុនា ក្នុងរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ U. Bory)

នេះជាថ្ងៃដំបូងនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនីមួយៗ។ ក្នុងថ្ងៃនេះផងដែរ គ.ជ.ប បាន​រៀបចំ​ជំនួបជាមួយគណបក្សទាំងប្រាំបីនាព្រឹកថ្ងៃទី២៧ ខែមិថុនានេះ ក្នុងគោលបំណងបង្ហាញពីនីតិវិធីមួយចំនួន ដែលគ្រប់​គណបក្សនយោបាយទាំងអស់ ដែលនឹងចាប់បើកនូវយុទ្ធនាការ ក្នុងការឃោសនារបសស់ខ្លួន ឲ្យគោរពតាមការណែនាំ​របស់គ.ជ.ប [...]

ណាហ្គាខប អាច​ជួប​អាសន្ន​បន្ទាប់​ពី​ស្មើ​ជា​មួយ ភ្នំពេញ​ក្រោន ០-០

ណាហ្គាខប អាច​ជួប​អាសន្ន​បន្ទាប់​ពី​ស្មើ​ជា​មួយ ភ្នំពេញ​ក្រោន ០-០

ក្រុមបាល់ទាត់ណាហ្គាខប ធ្វើបានត្រឹមស្មើគ្នា ០ ទល់នឹង ០ តែប៉ុណ្ណោះ ក្នុងការប្រកួតពានរង្វាន់មិត្តហ្វូនខេមបួឌា​លីក​សប្តាហ៏ទី១៦ ជាមួយនឹងក្រុមភ្នំពេញក្រោន នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក កាលពីរសៀលថ្ងៃពុធ ខណៈដែល​កាលពីជើងទី១ ក្រុមទាំង២ បញ្ចប់ដោយលទ្ធផលស្មើគ្នាដែរ ១-១។

កីឡាកររបស់ក្រុមបាល់ទាត់ណាហ្គាខប ក្នុងឯកសណ្ឋានសរ។ (រូបថត nagacorp fc/facebook)

លទ្ធផលបែបនេះ មិនមែនជារឿងលល្អនោះទេ សម្រាប់ក្រុមណាហ្គាខប ដែលត្រូវរក្សារដំណែងលេខ៤ឲ្យគង់នោះ ខណៈដែលមានក្រុម២ទៀត តាមប្រដេញជាប់ៗ ហើយការប្រកួតនៅសល់តែ២លើកទៀត នឹងត្រូវដល់វគ្គជម្រុះខ្វែង​ដើម្បីរកម្ចាស់ជើងឯក។

១៦ប្រកួតរបស់ក្រុមណាហ្គាខប ឈ្នះ៦ ស្មើ៧ និងចាញ់៣ មាន២៥ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ៤ [...]

ឈូក បណ្ឌិត បន្ត​​នៅ​​មាន​​សេរីភាព ទោះ​នគរបាល​ដុត​ដៃ​ជើង​អនុវត្ត​ដីការ​តុលាការ

ឈូក បណ្ឌិត បន្ត​​នៅ​​មាន​​សេរីភាព ទោះ​នគរបាល​ដុត​ដៃ​ជើង​អនុវត្ត​ដីការ​តុលាការ

រហូតមកដល់ពេលនេះបុរសខ្លាំង ជាអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត មិនទាន់ត្រូវបានចាប់ខ្លួន តាម​អំណាចសាលក្រមរបស់តុលាការ ខេត្តស្វាយរៀងនៅឡើយទេ។ សាលក្រមដែលប្រកាស នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ សម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ១៨ខែ និងបង់ប្រាក់សំណង សរុបចំនួន៣៨លានរៀល ទៅឲ្យ​កម្មការនី​រងគ្រោះ ចំនួនបីរូប ដែលលោកបានបាញ់ឲ្យរងរបួសជាទម្ងន់ នៅក្នុងការតវ៉ាមួយ កាលពីជាងមួយឆ្នាំមុន។


លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត។ (រូបថត VOA)

គិតចាប់ពីពេល ដែលលោក ឈូក បណ្ឌិត បានដកកាំងភ្លើងបាញ់សំដៅ ទៅលើហ្វូងកម្មករដែល​ទាមទារលក្ខខណ្ឌ​ការងារ កាលពីជាងមួយឆ្នាំមុន រហូតមកដល់ពេលនេះ លោកមិនដែលត្រូវបានចាប់ខ្លួនទាល់តែសោះ នេះជាការ​អះអាងរបស់មន្រ្តីប៉ូលីសខេត្តស្វាយរៀង។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...