Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

«ស្រាត»​ដើម្បី​រំខាន​កម្មវិធី​បង្ហាញ​ម៉ូដ ​នៃ​យីហោ​ខោ​អាវ​ដ៏​ធំ​មួយ​(VDO)

«ស្រាត»​ដើម្បី​រំខាន​កម្មវិធី​បង្ហាញ​ម៉ូដ ​នៃ​យីហោ​ខោ​អាវ​ដ៏​ធំ​មួយ​(VDO)

ម្ចាស់ឆ្នៃម៉ូដជនជាតិអ៊ីតាលី នៃយីហោដូស្សេ ហ្គាបាណា (Dolce & Gabbana) បានបង្ហាញរចនាម៉ូដថ្មី នៃខោអាវសម្លៀក​បំពាក់រដូវក្ដៅ នៅក្នុងសប្ដាហ៍កន្លងមកនេះ ក្នុងទីក្រុងមីឡង់ ។ តែពិធីនេះ ត្រូវបានឆាឆៅរំខានដោយ បុរសម្នាក់ ដែលមាន​ដងខ្លួនស្រាត«ននលគោក» រត់ចេញមកក្នុងឆាកសម្ដែង !!!

ព្រឹត្តិការណ៍ បានកើតឡើង នៅពេលដែលម្ចាស់ឆ្នៃម៉ូដទាំងពីរនាក់ នៃយីហោអ៊ីតាលី លោក ដូម៉េនីកូ ដូស្សេ (Domenico Dolce) និងស្ទែហ្វាណូ ហ្គាបាណា (Stefano Gabana) ចេញមកសម្ដែងគាវរកិច្ចនៅចំពោះសាធារណជន អមដំណើរ​ដោយ​ក្រុមអ្នកបង្ហាញម៉ូដរបស់ពួកគាត់ផង ក្នុងក្ដីសង្ឃឹមពីភាពជោគជ័យនៃកម្មវិធីរបស់ខ្លួន។

តែដឹងអី បុរសម្នាក់ដែលមិនមានស្លៀកពាក់អ្វីទាល់តែសោះ បានរត់ឡើងមកលើឆាក បង្កឲ្យមានការភ្ញាក់ផ្អើលមួយឡើង។ ទស្សនិកជនម្នាក់ [...]

សាងទំនុកចិត្តឲ្យខ្លួនឯង - វិធីសាស្ត្រ

សាងទំនុកចិត្តឲ្យខ្លួនឯង - វិធីសាស្ត្រ

នៅក្នុងពិភពលោកយើងនេះ មានមនុស្សមិនតិចទេ ដែលប្រកបដោយចំណេះខ្ពង់ខ្ពស់ មានសីលធម៌ល្អ សុខភាពរាងកាយ មាំមួន។ ប៉ុន្តែពួកគេបែបជា មិនមែនជាមនុស្សជោគជ័យ នៅក្នុងជីវិតទៅវិញ មិនថាតែ ការសិក្សា ការងារ គ្រួសារ ស្នេហា មិត្តភក្តិ ក៏ដូចជាជីវិតផ្ទាល់ខ្លួន។ តើបណ្តាលមកពីមូលហេតុអ្វី? អ្នកប្រាជ្ញចិត្តសាស្ត្រភាគច្រើនបានពន្យល់ថា បណ្តាលមកពី កង្វះទំនុកចិត្តលើខ្លួនឯងរបស់បុគ្គលនោះតែប៉ុណ្ណោះ។ បើបែបនេះមែន តើយើងមានវិធីណាអាចដោះស្រាយ បញ្ហាកង្វះ ទំនុកចិត្តលើខ្លួនឯងនេះបានដែរឬទេ?

តទៅនេះសូមលោកអ្នកអញ្ជើញ តាមដាននូវសញ្ញាណមួយចំនួននៃកង្វះទំនុកចិត្តលើខ្លួនឯង និងវិធីសាស្ត្រអភិវឌ្ឍមួយ ចំនួន ជាមួយនឹងយើងខ្ញុំដូចខាងក្រោម៖

ក. និយមន័យ

[...]
សង្ខេប​គោលនយោបាយ របស់​គណបក្ស​ទាំង​ប្រាំបី ក្នុង​ការ​ប្រជែង​ឆ្នោត​ឆ្នាំ​២០១៣

សង្ខេប​គោលនយោបាយ របស់​គណបក្ស​ទាំង​ប្រាំបី ក្នុង​ការ​ប្រជែង​ឆ្នោត​ឆ្នាំ​២០១៣

ចង់ដឹងថា តើគណបក្សនយោបាយទាំងប្រាំបី ដែលចូលរួមក្នុងការបោះឆ្នោតខាងមុខ មាននយោបាយអ្វីខ្លះ? ខាងក្រោម​នេះជាគោលនយោបាយរបស់គណបក្សទាំងនោះ ដែលមនោរម្យព័ងអាំងហ្វូ សូមធ្វើការសង្ខេបជូន ដើម្បីនិយាយ​ឲ្យ​«ស្រួលស្ដាប់»បាន គ្រាន់នឹងទុកជូនខ្មែរអ្នកម្ចាស់ឆ្នោត ធ្វើការត្រិះរិះពិចារណា។


ការចូលរួមបោះឆ្នោតឃុំសង្កាត់ កាលពីឆ្នាំ២០១២កន្លងទៅ។

ប្រាំឆ្នាំម្តង «នៅកម្ពុជា» ជាពេលវេលាមួយ ដែលគ្រប់គណបក្សនយោបាយត្រូវបង្ហាញពីគោលនយោបាយ និងការ​តាំង​ចិត្តរបស់ខ្លួន ជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ដើម្បីធ្វើការពិចារណា និងសម្រេចចិត្ត។ គ្រប់និន្នាការនយោបាយ ការឃោសនានា ការបង្ហាញពីគោលការណ៍ដឹកនាំរបស់គណបក្សទាំងនេះ ត្រូវបានផ្តល់នូវសិទ្ធិស្មើរៗគ្នាដោយ គ.ជ.ប តាមគ្រប់វិធី«សុច្ចរិត [...]

ប្រតិកម្ម​ជុំ​វិញ​ការ​ផ្អាក​ ការ​​ផ្សាយ​បន្ត​របស់​វិទ្យុ​បរទេស​ក្នុង​ពេល​បោះឆ្នោត របស់​ក្រសួង​ព័ត៌មាន

ប្រតិកម្ម​ជុំ​វិញ​ការ​ផ្អាក​ ការ​​ផ្សាយ​បន្ត​របស់​វិទ្យុ​បរទេស​ក្នុង​ពេល​បោះឆ្នោត របស់​ក្រសួង​ព័ត៌មាន

បន្ទាប់ពីការចេញសេចក្ដីណែនាំ របស់ក្រសួង​ព័ត៌មាន​​កម្ពុជា ដែលបានហាម​ដល់​​​គ្រប់​វិទ្យុ FM ក្នុងស្រុក​ទាំងអស់​ ឲ្យ​ផ្អាក​រាល់​ការ​ផ្សាយ​បន្ត​ពី​វិទ្យុបរទេស ​ដែល​ផ្សាយ​ជា​ខេមរភាសា​ ​នៅ​ក្នុង​អំឡុង​ពេញ​មួយយុទ្ធនាការ​ឃោសនា​បោះឆ្នោតនោះ ប្រតិកម្មបានធ្លាក់ចុះមកភ្លាមៗ ពីបណ្ដាវិទ្យុ អង្គការសង្គមស៊ីវិល និងមន្ត្រីជំនាញមួយចំនួនទាក់ទងការបោះឆ្នោត។


រូបសញ្ញារបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី។

ក្នុងនាម​ជា​រដ្ឋមន្រ្តី​ស្តីទី ក្រសួង​ព័ត៌មាន លោក​អ៊ុក ប្រាថ្នា បានចេញសេចក្ដីណែនាំនេះ ​ដែលគេទើបនឹងទទួលបាន​នៅ​រសៀលថ្ងៃទី២៨ ខែ​មិថុនា ​ដោយទទួលស្គាល់​ជាអាថ៌ថា «ប្រព័ន្ធផ្សព្វផ្សាយ​ មាន​តួនាទី​ដ៏សំខាន់ ​ក្នុង​ការ​ចូលរួមចំណែក​ ឲ្យ​ដំណើរការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី [...]

បទយកការណ៍៖ យុវជន​គណបក្ស​ប្រជាជន​កម្ពុជា និង​ការ​ឃោសនា​បោះឆ្នោត

បទយកការណ៍៖ យុវជន​គណបក្ស​ប្រជាជន​កម្ពុជា និង​ការ​ឃោសនា​បោះឆ្នោត

ភ្នំពេញ៖ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទីពីរនេះ នៅតាមដងវិថីនានាក្នុងរាជធានីភ្នំពេញ ហាក់មានសភាព​ស្ងប់ស្ងាត់ជាងថ្ងៃទីមួយ។ ពុំឃើញមានត្តមានប្រជាពលរដ្ឋឡើងមកច្រើន ដើម្បីចូលរួមក្នុងការឃោសនានោះច្រើនកុះករ ដូចអាណត្តិមុនឡើយ មិនថាតែគណបក្សប្រជាជន គណបក្សសង្គ្រោះជាតិ និងគណបក្សដ៏ទៃទៀតនោះទេ។


សកម្មភាពឃោសនារកសម្លេងឆ្នោត របស់យុវជនគណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info/ O. Vary)

តែទោះជាយ៉ាងនេះក្តី ក្នុងឆ្នាំនេះគេសង្កេតឃើញវត្តមាននៃក្រុមយុវជន បានចូលប្រឡូកក្នុងឆាកនយោបាយ ដែលមាន​ឈ្មោះថា«ក្រុមសកម្មជនយុវជន ក.៧៧»។ ចាប់ពីម៉ោងប្រាំបីព្រឹក នៅសួនមុខវត្តបុទុមវត្តី មានចលនាយុវជន​របស់​គណបក្សប្រជាជនកម្ពុជានេះ ជាងពីររយនាក់ បានរៀបចំបើកយុទ្ធនាការឃោសនា ពីគោលនយោបាយគណបក្ស។ ការឃោសនានេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...