Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

អ្នក​ចូល​រួម​សមាជ​ប្រជាជន សង្ឃឹម​ពី​លិទ្ធិ​ប្រជាធិបតេយ្យ​«ពិត»​នៅ​កម្ពុជា

អ្នក​ចូល​រួម​សមាជ​ប្រជាជន សង្ឃឹម​ពី​លិទ្ធិ​ប្រជាធិបតេយ្យ​«ពិត»​នៅ​កម្ពុជា

ប្រជាពលរដ្ឋនៃសហគមមួយចំនួន មកពីតាមបណ្តាខេត្តក្រុងទាំង២៤ ដែលមានសមាជិកសរុប ប្រមាណជិតប្រាំរយនាក់ បានមកជួបជុំគ្នានៅទីតាំងខាងកើតជាប់ស្ពាននាគ ក្រោយពីបរាជ័យក្នុងការជួបជុំនៅលើទីលានប្រជាធិបតេយ្យ ព្រោះ​តែ​អាជ្ញាធរបានយកកន្លែងនោះ ធ្វើជា«សមយុទ្ធ» សម្រាប់ក្រុមបង្ក្រាបបាតុកម្មរបស់រដ្ឋាភិបាល។


ទិដ្ឋភាពសមាជប្រជាជន កាលពីព្រឹកថ្ងៃទី២១ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

រាជធានីភ្នំពេញ - «ចូលរួមធ្វើឲ្យមានសន្តិភាព គោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ឯករាជ្យ នីតិរដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញ​ពិត​ប្រាកដ នៅកម្ពុជា» នេះជាប្រធានបទនៃការធ្វើសមាជប្រជាជនកម្ពុជា ដែលរៀបចំដោយបណ្តាញពហុវិស័យ ក្នុងគោល​បំណងស្វែងយល់ ពីស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា [...]

អ្នក​វិភាគ៖ នយោបាយ​កម្ពុជា​នឹង​បន្ត​ជាប់​គាំង

អ្នក​វិភាគ៖ នយោបាយ​កម្ពុជា​នឹង​បន្ត​ជាប់​គាំង

អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានវាយតម្លៃថាស្ថានការណ៍នយោបាយ របស់ប្រទេសកម្ពុជាអាចនឹងបន្តជាប់​គាំង​បន្តទៀត ប្រសិនបើគណៈបក្សនយោបាយធំៗទាំងពីរ ដែលទទួលបានអាសនៈនៅក្នុងរដ្ឋសភា នៅតែប្រកាន់គោលជំហរ​ផ្ទុយគ្នា តាំងពីក្រោយការបោះឆ្នោតមកម្លេះ ហើយនៅតែប្រកាន់ឥរិយាបថរឹងត្អឹងដាក់គ្នាទៅវិញទៅមក ដែលអាចបង្កឲ្យ​មានផលប៉ពាល់ខ្លាំងដល់ជីវភាពប្រជាពលរដ្ឋ។


ប្រធានគណបក្សប្រឆាំង លោក សម រង្សី (រូបខាងឆ្វេង) និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីខែកុម្ភះឆ្នាំ២០០៦ ក្នុងរាជធានីភ្នំពេញ។ (រូបថត AFP)

រាជធានីភ្នំពេញ - អ្នកស្រាវជ្រាវសង្គមនយោបាយឯករាជ្យ នៅក្នុងប្រទេសកម្ពុជា លោកបណ្ឌិត កែម ឡី ក្នុងកិច្ចសម្ភាស​ជាមួយវិទ្យុអាស៊ីសេរីនៅថ្ងៃទី២០ ខែតុលាឆ្នាំ២០១៣ បានបញ្ជាក់ថា៖ [...]

​កង​កម្លាំង​ហាត់​សម​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​បំបាក់​ស្មារតី​បាតុករ?

​កង​កម្លាំង​ហាត់​សម​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​បំបាក់​ស្មារតី​បាតុករ?

កងកម្លាំងប្រដាប់អាវុធ នៅទូទាំងរាជធានីភ្នំពេញជាង៣ពាន់នាក់ នៅថ្ងៃនេះ បានចាប់ផ្តើមធ្វើការហាត់សម​នៅទីលាន​ប្រជាធិបតេយ្យ ដើម្បីការពារចំពោះការធ្វើមហាបាតុកម្ម របស់គណបក្សសង្រ្គោះជាតិនាថ្ងៃខាងមុខ។ ការហាត់សម​របស់​អជ្ញាធរពេលនេះ ត្រូវបានក្រុមសង្គមស៊ីវិលរិះគន់ថា ជាការបំបាក់ស្មារតី កុំឲ្យក្រុមបាតុករចូលរួមជាមួយបាតុកម្ម របស់​គណបក្សសង្រ្គោះជាតិនៅថ្ងៃទី ២៣ ខែតុលា។


កងកម្លាំងប្រដាប់អាវុធ ធ្វើការហ្វឹកហាត់នៅលើទីលានប្រជាធិបតេយ្យ។ (រូបថត MONOROOM.info/ C.Thyrith)

រាជធានីភ្នំពេញ - ស្របពេលដែលគណបក្សសង្គ្រោះជាតិ គ្រោងនឹងធ្វើមហាបាតុកម្មលើកទី ៣ របស់ខ្លួននៅទីលាន​ប្រជាធិបតេយ្យនាថ្ងៃខានស្អែក។ នៅថ្ងៃចន្ទទី២១ ខែតុលានេះ ក្រុមអជ្ញាធរនៅរាជធានីភ្នំពេញ [...]

ចម្លើយ​ល្បង​ប្រាជ្ញា៖ «ពាក្យ​ខ្វែង​ខ្មែរ» ប្រែ​ថា​លាក់​កាយ

ចម្លើយ​ល្បង​ប្រាជ្ញា៖ «ពាក្យ​ខ្វែង​ខ្មែរ» ប្រែ​ថា​លាក់​កាយ

ខាងក្រោមនេះ ជាចម្លើយទៅនឹងការល្បងប្រាជ្ញមួយ ដែលបានចុះផ្សាយកាលពីថ្ងៃទី១៦ ខែតុលាឆ្នាំ២០១៣។ ល្បែងល្បង​ប្រាជ្ញានោះ ប្រិយមិត្តអាចមើលឡើងវិញបាន ដោយចុចលើខ្សែភ្ជាប់នេះ

សូមអរគុណដល់លោក វ៉ា ប៊ុណ្ណនី មកពីសាលាអន្តរជាតិ វេសធើន (Western International School) ដែលបានផ្ញើរល្បែង​ល្បងប្រាជ្ញា ដ៏មានតម្លៃនេះ មកទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ

ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែលមានបំណងចង់ផ្ញើរជា​អត្ថបទ​ស្រាវជ្រាវ ប្រលោមលោក ល្បែងកំសាន្ដ ល្បងប្រាជ្ញា ឬមតិយោបល់ទាក់ទងនឹងអ្វីក៏ដោយ មកទស្សនាវដ្ដី។ សូមសរសេរ​អត្ថបទ ឬឯកសារទាំងនោះ ដោយប្រើពុម្ពអក្សរខ្មែរយូនីកូដ (Khmer Unicode) ដាក់លើ Microsoft Word file ហើយផ្ញើរ​មកទស្សនាវដ្ដី​តាមរយៈ

អាមេរិក៖ ប្ដឹង​ទៅ​តុលាការ ពី​ករណី​«ផ្ទុះ​បង្គន់»​ក្នុង​ផ្ទះ​ខ្លួន

អាមេរិក៖ ប្ដឹង​ទៅ​តុលាការ ពី​ករណី​«ផ្ទុះ​បង្គន់»​ក្នុង​ផ្ទះ​ខ្លួន

អ្នករស់នៅក្នុងទីក្រុងញ៉ូយកមួយរូប បានសម្រេចចិត្តប្ដឹងឡើងទៅតុលាការ បន្ទាប់ពីគាត់បានរងរបួសស្រាល នឹងការផ្ទុះ​មួយនៃបង្គន់អនាម័យ ក្នុងផ្ទះរបស់គាត់។ នេះបើតាមការឲ្យដឹងរបស់ មេធាវីរបស់គាត់ កាលពីសប្ដាហ៍កន្លងមកនេះ។


រូបជំនួស បង្ហាញពីការផ្ទុះចេញពីបង្គន់។ (រូបថត ឯកសារ)

ទីក្រុងប៉ារីស - បុរសចំណាស់៥៨ឆ្នាំ ឈ្មោះ ម៉ៃឃើល ព្ចែរ (Michel Pierre) ដែលរស់នៅក្នុងសង្កាត់ ប្រ៊គ្លីន (Brooklyn) ដែលជាសង្កាត់អ្នកមានមួយ កណ្ដាលទីក្រុងញ៉ូយក បានជួបគ្រោះថ្នាក់ដែលបណ្ដាលមកពី ការផ្ទុះបង្គន់អនាម័យ​ក្នុង​ផ្ទះ​របស់លោក។ មេធាវីរបស់បុរសរូបនេះ បានរម្លឹកឡើងវិញថា លោក ម៉ៃឃើលបានចុចប្រអប់ទឹក ដើម្បី​«សាកល្បង»​ទឹក​លាងចានបង្គន់របស់គាត់ បន្ទាប់មានការផ្ដាច់ជាបណ្ដោះអាសន្ន នូវចរន្តទឹកប្រើប្រាស់នៅក្នុងអាគារ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...