មន្ត្រីសង្គមស៊ីវិល៖ រដ្ឋាភិបាលត្រូវគិតពីខ្មែរក្រោម ព្រោះជា«ខ្មែរ»តែមួយ
ពលរដ្ឋខ្មែរកម្ពុជាក្រោម កំពុងតែប្រឈមមុខទៅនឹងការបិទបាំងសេរីភាព ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរទៅៗ។ សិទ្ធិប្រពៃណី ទំនាមទំលាប់ ជំនឿសាសនា ការបញ្ចេញមតិ ការទទួលបានព័ត៌មាន ពិសេសការទទួលបាននូវការសិក្សាភាសាខ្មែរ ត្រូវបានរារាំងដោយក្រុមអាជ្ញាធរវៀតណាម ស្ទើរតែគ្រប់កាលៈទេសៈទាំងអស់។ សម្រាប់បញ្ហាខាងលើ ជានិច្ចកាលត្រូវបានច្រានចោលដោយរដ្ឋាភិបាលកម្ពុជា និងមិនមានការយកចិត្តទុកដាក់លើពីបញ្ហារស់នៅរបស់ខ្មែរកម្ពុជាក្រោមឡើយ។ នេះបើយោងតាមការលើកឡើងរបស់លោក សឺន ជុំជួន នាយកកម្មវិធីនៃសមាគមន៍ខ្មែរកម្ពុជាក្រោម។

សមាជរបស់សមាកមខ្មែរកម្ពុជាក្រោម នៅវត្តសាមគ្គីរង្សី កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
សិទ្ធិសេរីភាព - [...]


