ក្រុមម្ចាស់ផ្ទះ ហង្សក្រហម លីវើភូល លត់ក្រុមខ្លាំងកាំភ្លើងធំ ៥-១
ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Barclays English Premier League ប្រចាំសប្តាហ៍ ទី២៥ គូពិសេសប្រចាំសប្ដាហ៍ ឬ ដែលគេនិយមហៅថា RED WAR DAY ម្ចាស់ផ្ទះហង្សក្រហម Liverpool លត់ភ្ញៀវរបស់ខ្លួន គឺក្រុមកាំភ្លើងធំ Arsenal យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៥-១ ។

ក្រុមលីវើភូល ផ្ទុះក្ដីអំណរពេលបានទាត់ឈ្នះក្រុមអាសឺណល។ (រូបថត huffingtonpost.com)
បាល់ទាត់អង់គ្លេស - នេះពិតជាព្រឹត្តិការណ៍ប្រកួតដ៏គួរឲ្យភ្ញាក់ផ្អើល និងមិនគួរជឿទាល់តែសោះខណៈក្រុមខ្លាំងកាំភ្លើងធំ Arsenal លេងត្រឹមបានរយៈ ពេល២០នាទីប៉ុណ្ណោះ បានធ្វើឲ្យបាត់បង់គ្រាប់បាល់របស់ខ្លួនរហូតដល់ទៅ៤គ្រាប់ផ្ទួនៗ ក្រោយពីការដាក់សម្ពាធ យ៉ាងធ្ងន់ពីសំណាក់ក្រុមម្ចាស់ផ្ទះហង្សក្រហម Liverpool ក្នុងព្រឹត្តិការប្រកួត Barclays [...]



