Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

គណៈកម្មការ​វាយ​តម្លៃ​ការ​ខូត​ខាត​បង្ក​ឡើង​ដោយ​បាតុកម្ម ចង្អុល​ដាក់​បក្ស​ប្រឆាំង

គណៈកម្មការ​វាយ​តម្លៃ​ការ​ខូត​ខាត​បង្ក​ឡើង​ដោយ​បាតុកម្ម ចង្អុល​ដាក់​បក្ស​ប្រឆាំង

មនុស្សចំនួន៤នាក់បានស្លាប់ ប្រជាពលរដ្ឋនិងកំលាំសមត្ថកិច្ចចំនួន ៦៤នាក់បានរងរបួសនិង មនុស្ស ២៣នាក់បាន​ឃាត់ខ្លួន ព្រមទាំងខូខាតទ្រព្យសម្បតិ្តសាធារណៈរបស់រដ្ឋ និងទ្រព្យសម្បត្តិរបស់ឯកជននៅរាជធានីភ្នំពេញ និងខេត្ត​ចំនួន ជាង៧លានដុល្លារចាប់តាំងថ្ងៃធ្វើបាតុកម្ម ក្រោយការបោះឆ្នោត ថ្ងៃទី២៨កក្កដា ឆ្នាំ២០១៣ រហូតដល់ដើម​ខែ​មករា ឆ្នាំ២០១៤ ដែលអាជ្ញាធរបានហៅថា ជាបាតុកម្មខុសច្បាប់ ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ។ នេះបើ​យោងទៅតាម ការចេញផ្សាយសេចក្តីសម្រង់ របកគំហើញរបស់គណៈកម្មការវាយតម្លៃការខូតខាត ដែលបង្កឡើង​ដោយ​បាតុកម្ម របស់ក្រសួងមហាផ្ទៃដែលបានចេញផ្សាយកាលពីថ្ងៃទី២៦ ខែមិនា។


នៅក្រោយការបំបែកបន្ទាយបាតុកម្មរបស់គណបក្សប្រឆាំង នៅទីលានប្រជាធិបតេយ្យថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.vary)

[...]
យន្ដហោះ​បាត់​ខ្លួន៖ កំទេច​រាប់​រយ​ទៀត រក​ឃើញ​ដោយ​ផ្កាយ​រណប​ថៃ

យន្ដហោះ​បាត់​ខ្លួន៖ កំទេច​រាប់​រយ​ទៀត រក​ឃើញ​ដោយ​ផ្កាយ​រណប​ថៃ

ប្រមាណជាជាង៣០០ វត្ថុអណ្ដែតលើផ្ទៃទឹកផ្សេងទៀត ត្រូវបានថតឆ្លុះឃើញដោយប្រព័ន្ធផ្កាយរណប របស់ប្រទេស​ថៃ នៅលើផ្ទៃមហាសមុទ្រឥណ្ឌាខាងត្បូង នៅថ្ងៃព្រហស្បត្តិ៍ទី២៧ ខែមីនានេះ។ ការថតឆ្លុះរកឃើញ​ ត្រូវបានផ្សាយ​ឲ្យដឹងនៅមុនពេលបេសកកម្មរុករកនៅកណ្ដាលផ្ទៃមហាសមុទ្រ ត្រូវបានផ្អាកជាថ្មីទៀត ដោយសារស្ថានភាព​ឧត្តុនិយម មិនអំណោយផល។


រូបភាពថតចម្លងពីការឆ្លុះឃើញ របស់ផ្កាយរណបថៃ។

បាត់យន្ដហោះ - រូបភាពជាច្រើន ពីប្រព័ន្ធផ្កាយរណបរបស់ប្រទេសថៃ បានបង្ហាញពីវត្ថុអណ្ដែតលើផ្ទៃទឹក​ប្រមាណ​ជា ៣០០ ក្នុងតំបន់រុករកយន្ដហោះប៊ូអីង នៃជើងហោះហើរ MH370 នៅកណ្ដាលមហាសមុទ្រឥណ្ឌាខាងត្បូង។ នាយក​ប្រតិបត្តិនៃទីភ្នាក់ងារសាធារណៈ GISTDA លោក អាណុដ ស្នីដវង្ស [...]

ជាម យៀប៖ មិន​បាច់​ពីរ​ភាគ​បី ក៏​ស្ថាប័ន​បោះឆ្នោត​អាច​ឯករាជ្យ​បាន​ដែរ

ជាម យៀប៖ មិន​បាច់​ពីរ​ភាគ​បី ក៏​ស្ថាប័ន​បោះឆ្នោត​អាច​ឯករាជ្យ​បាន​ដែរ

មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានអះអាងថា ស្ថាប័នបោះឆ្នោតនៅកម្ពុជា អាច​ធានាឲ្យមានភាពឯករាជ្យបាន ដោយមិនចាំបាច់ដាក់ជាស្ថាប័នរដ្ឋធម្មនុញ្ញ ហើយត្រូវអនុម័តដោយសម្លេងពីរភាពបី នៃសមាជិកសភាទាំងមូលនោះទេ។


លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណៈបក្សប្រជាជន។ (រូបថត វិទ្យុជាតិកម្ពុជា)។

នយោបាយកម្ពុជា - ក្នុងកិច្ចសម្ភាសជាមួយ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ តាមទូរស័ព្ទនៅថ្ងៃទី២៧ មីនា នេះ លោក ជាម យៀប មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានពន្យល់ថា ការណ៍ដែលគណបក្សសង្រ្គោះជាតិ ស្នើដាក់​ស្ថាប័ន​បោះឆ្នោត ជាស្ថាប័នរដ្ឋធម្មនុញ្ញ ហើយចាំបាច់ត្រូវអនុម័តដោយសម្លេងពីរភាគបីនោះ វានឹងនាំឲ្យកម្ពុជា ឈានទៅរកភាពទាល់ច្រកជាថ្មី ព្រោះការបង្កើតសម្លេងពីរភាគបីនៅក្នុងរដ្ឋសភា [...]

ហ៊ុន សែន ថា​បក្ស​សង្រ្គោះ​ជាតិ គួរ​«ខន្តី»

ហ៊ុន សែន ថា​បក្ស​សង្រ្គោះ​ជាតិ គួរ​«ខន្តី»

នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន មិនបានប្រតិកម្មខ្លាំងក្លា ចំពោះគម្រោងសមាជរបស់គណបក្ស​សង្រ្គោះជាតិ​នោះទេ តែបានព្រមានដោយប្រយោលថា កុំធ្វើអ្វីហួសដែនកំណត់របស់ច្បាប់ ហើយគម្បីប្រកាន់ធម៌ខន្តី។ ការលើក​ឡើងរបស់លោក ហ៊ុន សែន បានកើតឡើងមួយថ្ងៃប៉ុណ្ណោះ ក្រោយការប្រកាសរបស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ ថានឹងដឹកនាំធ្វើសមាជប្រជាពលរដ្ឋ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤ នៅទីលានប្រជា​ធិបតេយ្យ។


លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

នយោបាយកម្ពុជា - ថ្ងៃទី២៧ មីនា នេះលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងកម្មវិធីមួយនៅខេត្តពោធិ៍សាត់ បានអះអាថា លោកមិនព្រួយបារម្ភ នឹងការធ្វើបាតុកម្មណាមួយនោះទេ តែលោកបានព្រមានថា [...]

សម្ភាស ចាន់ សុវ៉េត៖ ឆន្ទៈ​ពិត​សម្រាប់​ជាតិ មិន​មែន​លាប​ពណ៌​គ្នា​ទេ

សម្ភាស ចាន់ សុវ៉េត៖ ឆន្ទៈ​ពិត​សម្រាប់​ជាតិ មិន​មែន​លាប​ពណ៌​គ្នា​ទេ

នយោបាយ - អនុប្រធានផ្នែកស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត បានផ្ដល់​កិច្ច​សម្ភាសជាមួយ​ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ លើសកម្មភាពជាក់ស្តែងដែលកំពុងកើតឡើងសព្វថ្ងៃនេះ ថាគណបក្ស​ទាំង​ពីរ​ហាក់បី​ដូចជាតែកំពុងលាបពណ៌គ្នាទៅវិញទៅមក តាមរយៈប្រជាពលរដ្ឋ ឬអ្នកគាំទ្ររបស់ខ្លួន ដែលធ្វើឲ្យ​ប្រជាជន ​និង​ប្រជាជនមានការមិនទុកចិត្តគ្នា ធ្វើឲ្យប្រជាជន និងប្រជាជនស្អប់គ្នា។

មន្រ្តីសិទ្ធិមនុស្ស បានលើកជាឧទាហរណ៍ថា «គណបក្សសង្គ្រោះជាតិរៀបចំកម្មវិធីនយោបាយអ្វីមួយ គណបក្ស​ប្រជាជន​ទៅរំខាន។ ដល់ពេលគណបក្សប្រជាជនរៀបចំកម្មវិធីអ្វីមួយ គណបក្សសង្គ្រោះជាតិ គ្មាន​លទ្ធភាពគៀងគរ​គ្នា​ទៅ​រំខាន​ទេ។ ហាក់បីដូចជាមិនសមស្រប (វា) ផ្អែកទៅលើស្ថានភាពការដឹកនាំគណបក្សហ្នឹង អ្នកដែលមាន​អំណាច [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...