ក្រុមហេគឃឺអនាមិកកម្ពុជា ប្រកាស«សង្គ្រាម»ប្រឆាំងរដ្ឋាភិបាល
ក្រុមហេគឃឺអនាមិកកម្ពុជា (Anonymous Cambodia) បើកយុទ្ធនាការប្រឆាំងរដ្ឋាភិបាលកម្ពុជា ជាបន្តបន្ទាប់ តាមរយៈសាដែលបញ្ចេញនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន បន្ទាប់ពីយុវនិស្សិតជំនាញខាងបច្ចេកវិទ្យាពីរនាក់ ដែលទំព័រហ្វេសប៊ុកដាក់ឈ្មោះក្រុមនេះអះអាងថា ជាសមាជិករបស់ក្រុមអនាមិកកម្ពុជានោះ ត្រូវបានចាប់ខ្លូន។

«យើងជាក្រុមជនអនាមិក យើងមានសមាជិក...» (រូបថតហ្វេសប៊ុក)
បច្ចេកវិទ្យា - បន្ទាប់ពីបញ្ចេញសារមួយដែលមានន័យថា «ពួកអ្នកចាប់ពួកយើង ពួកយើងនឹងមិនបំភ្លេចចោល ពួកយើងនឹងមិនអភ័យ ពួកយើងនឹងបន្តការងាររបស់ពួកយើងទៀត» និង«អ្នកចាប់ពួកយើងត្រឹម២នាក់ ប៉ុន្តែពួកយើងនៅតែអាចបន្តការងាររបស់យើង ហើយនឹងចាប់ផ្តើមអោយខ្លាំងជាងមុន ១០ ដង [...]


