ឃុំកូនប្រុសរបស់ខ្លួន នៅក្នុងទ្រុងឆ្កែ រួចចាក់ទឹកស៊ីរ៉ូ និងដីពីលើ
ស្ត្រីមួយរូប បានឃុំកូនប្រុសអាយុ៦ឆ្នាំរបស់ខ្លួន ប្រមាណជា២ម៉ោង នៅក្នុងទ្រុងដាក់សត្វ។ មិនត្រឹមតែឃុំខ្លួនធម្មតាទេ តែស្ត្រីរូបនោះថែមទាំងបានចាក់ស្រោចពីលើទ្រុងនោះ នូវទឹកស៊ីរ៉ូ និងដីសម្រាប់សត្វឆ្មារបន្ទោបង់។ សម្រាប់ស្ត្រីរូបនេះ អំពើនេះត្រូវបានគាត់ពន្យល់អះអាងថា ធ្វើដើម្បីអប់រំកូនប្រុសរបស់គាត់ តែសម្រាប់អាជ្ញាធរ វាជាអំពើព្រៃផ្សៃអមនុស្សធម៌បំផុត។

ទ្រុងឆ្កែ ដែលយកមកឃុំកុមារ។ (រូបថត Douglasville Police)
ហិង្សាលើកុមារ - «ខ្ញុំបានគិតថា ម៉ែឯងស្រឡាញ់ខ្ញុំ» នេះជាអ្វីដែលកូនក្មេងអាយុ៦ឆ្នាំ បាននិយាយទៅកាន់ម្ដាយរបស់វា បន្ទាប់ពីម្ដាយចិត្តអាក្រក់រូបនេះ បានឃុំខ្លួនកុមារដ៏តូច អស់រយៈពេល២ម៉ោង ទៅក្នុងទ្រុងរបស់សត្វឆ្កែ [...]



