គឺ ស្វារ៉េស កីឡាករលីវើភូលរបស់អង់គ្លេស ជាអ្នកទាត់ពន្លិចអង់គ្លេស !
បន្ទាប់ពីបានត្រឡប់ចូលមកទាត់វិញ ក្រោយពីខកខានព្រោះរបួសនោះមក ល្វី ស្វារ៉េស (Luis Suarez) ដូចដឹងមុន បានបង្កសុភមង្គល ឲ្យក្រុមបាល់ទាត់អ៊ុយរ៉េហ្គាយ វាយបំបាក់ក្រុមអង់គ្លេស ក្នុងពិន្ទុ ២-១។ ជារឿងដ៏អស្ចារ្យមួយ ព្រោះ ស្វារ៉េស ដែលទាត់ឲ្យក្រុមបាល់ទាត់អាជីព លីវើភូល របស់អង់គ្លេស បែរជាក្លាយជាមនុស្សតែម្នាក់គត់ ដែលបានទាត់ពន្លិចក្រុមជម្រើសជាតិអង់គ្លេស សឹងតែនឹងលិចលង់ស្លាប់បាត់ ជាស្ថាពរ។

ក្ដីសប្បាយរីករាយរបស់កីឡាករ ស្វារ់េស បន្ទាប់ពីបានទាត់ចូលទីរបស់អង់គ្លេស។ (រូបថត fifa)
បាល់ទាត់ពិភពលោក - ពីក្នុងចំណោមកីឡាករ ដែលទាត់ឲ្យក្រុមបាល់ទាត់អាជីព លីវើភូល ដែលមានចំនួនដល់ទៅ៦នាក់ ក្នុងយប់ជួបប្រកួតអ៊ុយរ៉េហ្គាយ ជាមួយអង់គ្លេស ថ្ងៃទី១៩ ខែមិថុនានេះ [...]


