Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

សង្រ្គាម​រវាង​ក្រុម​អ្នក​តវ៉ា និង​សន្តិសុខ របួស​ជាង​២០នាក់

សង្រ្គាម​រវាង​ក្រុម​អ្នក​តវ៉ា និង​សន្តិសុខ របួស​ជាង​២០នាក់

ក្រោយការប៉ះទង្គិចគ្នារវាងក្រុមសន្តិសុខ និងក្រុមអ្នកតវ៉ា នៅព្រឹកថ្ងៃទី១៥ ខែមិថុនានេះ មនុស្សយ៉ាងតិច​២០​នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងខណៈពេល ដែលក្រុមបេក្ខជនតំណាងរាស្រ្ត ជាប់ឆ្នោតរបស់គណបក្ស​សង្រ្គោះ​ជាតិ​ដឹកនាំការតវ៉ា ដើម្បីសង្រ្គោះទីលានប្រជាធិបតេយ្យ ពីការហ៊ំព័ទ្ធបន្លាលួស។


សន្ដិសុខបែកក្បាល កំពុងទទួលការលាបប្រេងកូឡា។ (រូបថត MONOROOM.Info/ C. Nita)

អំពើហិង្សា - ក្រុមសន្តិសុខការពារសណ្តាប់ និងមានជំនាញខាងបង្រ្កាបកុបកម្ម នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០១៤​នេះ បានប៉ះទង្គិចគ្នាម្តងទៀត ជាមួយក្រុមអ្នកតវ៉ារបស់គណបក្សសង្រ្គោះជាតិ ដែលបណ្តាលឱ្យមាន​មនុស្ស​រងរបួសជាច្រើននាក់។ [...]

អាគា​សិក្សា​កញ្ចាស់ៗ​ជិត​រលំ នៃ​អតីត​សាលា​សម្ដេច​ឪ ចេះ​និយាយ

អាគា​សិក្សា​កញ្ចាស់ៗ​ជិត​រលំ នៃ​អតីត​សាលា​សម្ដេច​ឪ ចេះ​និយាយ

បើរងចាំ ទុកឲ្យមានមេដឹកនាំមន្ទីរ ក្រសួង ឬមេដឹកនាំប្រទេសណាម្នាក់ មើលឃើញពីភាពរយីករយាក ចាស់​ទ្រុឌទ្រោម នៃអាគារសិក្សាជាច្រើន របស់វិទ្យាល័យបសេដ្ឋ អតីតវិទ្យាល័យសម្ដេចឪបសេដ្ឋ នោះ ប្រហែលជា​គេត្រូវរងចាំរាប់សិបឆ្នាំទៅមុខទៀត។ ដូច្នេះហើយចង់មិនចង់ នៅថ្ងៃនេះ អាគារសិក្សាចាស់ៗទាំងនោះ ចាំ​បាច់​ត្រូវបញ្ចេញខ្លួនឲ្យដឹង ដើម្បីដង្ហោយហៅរកជំនួយ ធ្វើយ៉ាងណាឲ្យមានការជួយសង្គ្រោះខ្លួន មុននឹងអាគារ​ទាំង​មូលបាក់ស្រុត រលំគ្រេង ទាំងក្នុងពេលសិក្សារបស់សិស្សានុសិស្ស។


ទិដ្ឋភាពក្នុង និងក្រៅថ្នាក់រៀន នៃវិទ្យាល័យបសេដ្ឋ។ (រូបថត ហ្វេសប៊ុក)

វិស័យអប់រំ - រូបថតជាច្រើន ត្រូវបានបង្ហោះតាមប្រព័ន្ធអ៊ិនធើណែត [...]

គ្រូ​បង្វឹក​អាល្លឺម៉ង់៖ ចូរ​បង្ហាញ​ពិភពលោក​ថា​អ្នក​គ្រាន់បើ​ជាង ម៉េស៊ី

គ្រូ​បង្វឹក​អាល្លឺម៉ង់៖ ចូរ​បង្ហាញ​ពិភពលោក​ថា​អ្នក​គ្រាន់បើ​ជាង ម៉េស៊ី

គឺកីឡាករ ម៉ារីយ៉ូ ហ្គូស៊េ (Mario Götze) ជាអ្នករកគ្រាប់បាល់ ក្នុងម៉ោងបន្ថែម ឲ្យក្រុមអាល្លឺម៉ង់ឈ្នះពានរង្វាន់ និង​ក្លាយជា​ជើង​ឯក​បាល់ទាត់​ពិភពលោក ឆ្នាំ២០១៤នេះ។ នៅពេលសម្រេចឲ្យកីឡាកររូបនេះ ចូលទៅជំនួស​កីឡាករ មៀរ៉ូស្លាវ ក្លូសេ (Miroslav Klose) នៅនាទី៨៨នោះ គ្រូបង្វឹកអាល្លឺម៉ង់ លោក ច័ឈីម ឡ័វ (Joachim Low) បាន​ខ្សិបថា «ចូរអ្នកបង្ហាញពិភពលោក ថាអ្នកឯងគ្រាន់បើជា ម៉េស៊ី (លីយ៉ូនែល ម៉េស៊ី - Lionel Messy)»។


កីឡករ ម៉ារីយ៉ូ ហ្គូស៊េ ក្លាយជាវីរបុរសបាល់ទាត់ បន្ទាប់ពីរកគ្រាប់បាល់ឲ្យក្រុមអាល្លឺម៉ង់។ (រូបថត Fifa)

បាល់ទាត់ពិភពលោក - ក្រុមបាល់ទាត់អាល្លឺម៉ង់ បានដណ្ដើមបាននូវពានរង្វាន់ និងក្លាយជាជើងឯក​ពិភព​លោក ឆ្នាំ២០១៤នេះ [...]

ខំ​តែ​សរសើរ ...ឥឡូវ​របូត​កិច្ច​សន្យា ជា​តារា​បង្ហាញ​មូដ​វិញ​បាត់!

ខំ​តែ​សរសើរ ...ឥឡូវ​របូត​កិច្ច​សន្យា ជា​តារា​បង្ហាញ​មូដ​វិញ​បាត់!

អាជីពថ្មីថ្មោងរបស់នាង អាសែល ដែស្ពើជឺឡែរ (Axelle Despiegelaere) បានកើតមកហើយ តែក៏រលាយទៅវិញ ដូចក្ដីសុបិន្ដក្នុងពេលរាត្រី។ តារាបង្ហាញម៉ូដ ដែលបានប្រឡូកក្នុងអាជីពនេះ ដោយសារបានទៅហ៊ោរបាល់ នៅ​ក្នុង​កីឡាដ្ឋាននៃប្រទេសប្រេស៊ីល នៅពេលក្រុមបាល់ទាត់ប៊ែលហ្សិក ជួបនឹងក្រុមអាមេរិក។ សហគ្រាស​គ្រឿង​សម្អាង​របស់បារាំង ប្រចាំនៅប្រទេសប៊ែលហ្សិក បានលប់កិច្ចសន្យាជាមួយនាង អាសែល ចោលវិញ ដោយសារ​តែរូបថត​មួយសន្លឺក ដែលបង្កឲ្យមានភាពកក្រើក នៅតាមបណ្ដាញអ៊ិនធើណែត។


នាង អាសែល ដែស្ពើជឺឡែរ ក្នុងសំលៀកបំពាក់ងូតទឹក។ (រូបថតហ្វេសប៊ុក)

បាល់ទាត់ពិភពលោក - សារព័ត៌មានអង់គ្លេស The Independent បានឲ្យដឹងថា សហគ្រាសផលិតគ្រឿងកែ​សម្ផស្ស និងគ្រឿងក្រអូបបារាំង [...]

មើល​ស្ពាន​អាកាស ស្ទឹង​មាន​ជ័យ ពី​លើ​ម្ដង ស្អាតឬទេ? (vdo)

មើល​ស្ពាន​អាកាស ស្ទឹង​មាន​ជ័យ ពី​លើ​ម្ដង ស្អាតឬទេ? (vdo)

ស្ពានអាកាសស្ទឹងមានជ័យ នឹងបើកសម្ភោធ ដាក់ឲ្យប្រជាពលរដ្ឋទូទៅ ធ្វើដំណើរឆ្លងកាត់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ ខាងមុខ។ មុននឹងទៅឃើញផ្ទាល់ភ្នែក ថាស្ពានអាកាសទីបី នៅរាជធានីភ្នំពេញមានលក្ខណៈបែប​ណា​នោះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមជម្រាបជូនត្រួសៗ ដោយមានរូបភាពវីដេអូ«ពីលើអាកាស» ដាក់​អមមកជា​មួយផង។


ស្ពានអាកាសស្ទឺងមានជ័យ សង់រួចហើយមើលពីលើ។ (រូបថត ហ្វេសប៊ុក)

ហេដ្ឋារចនាសម្ព័ន្ធ - បន្ទាប់ពីស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសប្រាំពីរមករា (ពេទ្យលោកសង្ឃ) ឥឡូវនេះ ស្ពានអាកាសស្ទឹង​មាន​ជ័យ នឹងក្លាយខ្លួនជាស្ពានអាកាសទីបី សម្រាប់ប្រទេសកម្ពុជា។ បើទោះជាវាមានឈ្មោះថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...