Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

«សូម​ឯកឧត្ដម កុំ​នាំ​ពាក្យ​ដូច ផៃ ស៊ីផាន ឲ្យ​សោះ!»

«សូម​ឯកឧត្ដម កុំ​នាំ​ពាក្យ​ដូច ផៃ ស៊ីផាន ឲ្យ​សោះ!»


លោក ផៃ ស៊ីផាន លើកដៃចង់ធ្វើប្រដាល់ ជាមួយរូបចម្លាក់។ (រូបថតហ្វេសប៊ុក)

ពីនេះពីនោះ - «ខ្ញុំសូមឲ្យឯកឧត្ដមអ្នកនាំពាក្យ (...) ធ្វើម៉េចកុំនាំពាក្យដូចឯកឧត្ដម ផៃ ស៊ីផាន និង (...) ស្អីៗ​ណ្នឹង» នេះជាសម្លេងដែលគេបានស្ដាប់ឮ នៅតាមវិទ្យុ ហើយត្រូវបានអ្នកសម្របសម្រួលកម្មវិធី ប្រកាស​ឈ្មោះ មករា ពី​ខេត្ត​ក្រចេះ ដែលបាននិយាយយកលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី មក​ថ្លែងបញ្ជាក់ក្នុងឃ្លា ដ៏គួឲ្យ​ភ្ញាក់​ផ្អើលរបស់លោក។

បុរស មករា បានបន្ថែមភាពភ្ញាក់ផ្អើលទៀតថា «ព្រោះ (ពួកគាត់) នាំពាក្យ ប្រជាជនមិនចង់ស្ដាប់ទេ។ សូម​ឲ្យ​​ឯក​ឧត្ដម​នាំពាក្យឲ្យបានច្បាស់ៗ អញ្ចឹងបានប្រជាជនចូលចិត្តស្ដាប់។»

នៅមិនអស់ចិត្ត [...]

ចន ចន្ទលក្ខិណា៖ មិន​ចង់​មាន​អ្នក​«ស្អំ​បេះដូង» ព្រោះ​គិត​ដល់​កូន

ចន ចន្ទលក្ខិណា៖ មិន​ចង់​មាន​អ្នក​«ស្អំ​បេះដូង» ព្រោះ​គិត​ដល់​កូន

អ្នកនាង ចន ចន្ទលក្ខិណា ជាតារាសម្តែងមួយ ដែលត្រូវបានទស្សនិកជនទទួលស្គាល់ ខណៈពេលដែលអ្នកនាង​លែងលះដាច់ស្រេច ជាមួយស្វាមី លោក យុត្ថារ៉ា ឆានី រួចមក អ្នកនាងបានប្រកាសថា ពេលនេះនាង​មានសេរីភាព​ខ្លាំងណាស់ និងសប្បាយចិត្តជាទីបំផុត ពេលដែលនៅម្នាក់ឯង ហើយមិនចង់បានអ្នកណាទៀត ចូលមកក្នុងបេះដូង​របស់អ្នកនាងនោះទេ។


តារាសម្ដែង ចន ចន្ទលក្ខិណា។ (រូបថតហ្វេសប៊ុក)

តារា - តារាសម្តែង និងជាពិធីការិនីរបស់ស្ថានីទូរទស្សន៍បាយ័នអ្នកនាង ចន ចន្ទលក្ខណាបានលើកឡើងថា កុំថា​ឡើយ ដែលអ្នកនាងចង់បានអ្នកមកស្អំបេះដូង សូម្បីតែគិតក៏មិនដែលផង ព្រោះអ្នកនាងមិនចង់អោយ​កូនស្រី​មាន​ប៉ាប៉ាហៅដល់ទៅពីរ ហើយអ្វីដែលសំខាន់ មិនចង់អោយប៉ះពាល់ដល់អារម្មណ៍កូន។

[...]
សម រង្ស៊ី ប្រាប់​អ្នក​គាំទ្រ​ឲ្យ​«ចាំ​មើល»​សិន (vdo)

សម រង្ស៊ី ប្រាប់​អ្នក​គាំទ្រ​ឲ្យ​«ចាំ​មើល»​សិន (vdo)

ទំនងជាបារម្ភថាអ្នកគាំទ្រមួយចំនួនអស់ក្តីសង្ឃឹម ក្នុងការធ្វើឲ្យមានការផ្លាស់ប្តូរ ព្រោះគណបក្សសង្រ្គោះជាតិ បាន​សម្រេចចូលប្រជុំសភាទៅហើយនោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានចេញមកថ្លែងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ នេះ ស្នើឲ្យអ្នកគាំទ្រគប្បីរងចាំមើលសិន។


លោក កឹម សុខា និងលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅក្នុងកិច្ចប្រជុំជាមួយ គណបក្សប្រជាជន​កម្ពុជា។ (រូបថត MONOROOM.info/ O. Vary)

នយោបាយ - លោកសម រង្ស៊ី បានពន្យល់ថា អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ គម្បីកុំទាន់មានការថ្កោលទោស ចំពោះជំហរគណបក្សសង្រ្គោះជាតិ ហើយថាកាលដែលគណបក្សសង្រ្គោះជាតិ ចូលប្រជុំសភា ក៏ព្រោះតែគណបក្ស​សង្រ្គោះជាតិ [...]

ទទួល​ទាន​ទឹក ពី​៦​ដល់​១០​កែវ ក្នុង​មួយ​ថ្ងៃ ជួយ​សុខភាព

ទទួល​ទាន​ទឹក ពី​៦​ដល់​១០​កែវ ក្នុង​មួយ​ថ្ងៃ ជួយ​សុខភាព

ឯកសារស្រាវជ្រាវមួយ បានផ្សាយឲ្យដឹងថា ការទទួលទឹកឲ្យបានពី៦ ទៅដល់១០កែវ ក្នុងមួយថ្ងៃ នឹងជួយដល់​សុខភាព របស់មនុស្សក្នុងជីវិតប្រចាំថ្ងៃ។ សូមតាមដានអត្ថបទ ស្ដីពីអំពីផលប្រយោជន៍នៃការទទួលទានទឹក និង​សារធាតុរាវមួយចំនួន ដូចខាងក្រោម។


រូបកែវដាក់ទឹក ជាមួយនឹងទឹកកក។ (រូបថតឯកសារ)

សុខភាព - ទឹកគឺជាវត្ថុរាវមួយ ដ៍មានសារៈសំខាន់ ដែលមនុស្សម្នាក់ៗត្រូវការមិនអាចខ្វះបាន ដើម្បីទ្រទ្រង់​សុខភាព​ប្រចាំថ្ងៃ។ តម្រូវការប្រចាំថ្ងៃរបស់មនុស្ស ក្នុងការប្រើប្រាស់ទឹក ដោយខានមិនបាននោះ មានដូចជា សំរាប់ញ៉ាំ សំរាប់​ងូត។ល។ ពោល ប្រសិនបើមនុស្សគ្មានទឹកប្រើប្រាស់ មនុស្សនឹងមិនអាចរស់នៅបានឡើយ។

ការទទួលទានទឹក បានឲ្យបានសមល្មមជាការសំខាន់ [...]

មតិ​ប្រតិកម្ម៖ ភាព​ជាប់​គាំង​នយោបាយ​ត្រូវ​បាន​បញ្ចប់ ក្រោម​«គំនាប»

មតិ​ប្រតិកម្ម៖ ភាព​ជាប់​គាំង​នយោបាយ​ត្រូវ​បាន​បញ្ចប់ ក្រោម​«គំនាប»

បញ្ហាជាប់«គាំង»នយោបាយនៅកម្ពុជា ទំនងជាត្រូវបាន«បញ្ចប់» បន្ទាប់ពីការចចាររយៈពេលជាងប្រាំម៉ោង រវាង​គណបក្សធំៗទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដា ម្សិលម៉ិញនេះ បានឯកភាពគ្នាលើ«កិច្ចព្រមព្រៀង»​ប្រាំពីរ​ចំណុច​នោះ។ មតិមួយចំនួនលើកឡើងថា ការឯកភាពគ្នានេះ បានបន្យល់ទុកនូវ«មន្ទិល»មួយចំនួន ដែលស្ថិតក្រោម​ស្ថាន​ការណ៍ដ៏ទើសទាល់ ឬមានគំនាបនយោបាយនៅពីក្រោយ។


មួកមានរូបសញ្ញាគណបក្សនយោបាយធំពីរ នៅប្រទេសកម្ពុជា។

នយោបាយ - ជាក់ស្តែងបន្ទាប់ពីបញ្ចប់ការព្រងព្រៀងនៃគណបក្សនយោបាយទាំងពីរ នៅវិមានព្រឹទ្ធសភា កាល​ពី​ថ្ងៃទី២២ ខែកក្កដា ម្សិលម៉ិញ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានចេញមកទាំងទឹកមុខក្រៀមក្រំ ហាក់មិនពេញចិត្ត ទៅនឹងលទ្ធផលនៃកិច្ចប្រជុំនោះឡើយ។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...