Posts in ‘អត្ថបទមានវីដេអូ’ Category

សត្រូវ​ធំ​ជាង​គេ​របស់​អ៊ឺរ៉ុប ដែល​ជា​ជន​សង្ស័យ​ក្នុង​ភេរវកម្ម​នៅ​ប៉ារីស ត្រូវ​បាន​ចាប់​ខ្លួន

សត្រូវ​ធំ​ជាង​គេ​របស់​អ៊ឺរ៉ុប ដែល​ជា​ជន​សង្ស័យ​ក្នុង​ភេរវកម្ម​នៅ​ប៉ារីស ត្រូវ​បាន​ចាប់​ខ្លួន

នៅទីបំផុត សត្រូវដ៏ធំជាងគេ​របស់អ៊ឺរ៉ុប និងជាជនសង្ស័យចុងក្រោយ នៅក្នុងព្រឹត្តិការណ៍ភេរវកម្ម ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ កណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំង ត្រូវបានចាប់ខ្លួន«ទាំងរស់»ហើយ បន្ទាប់ពីរង​ការ​តាម​ប្រម៉ាញ់ អស់រយៈពេល ១២៥ថ្ងៃ។ នៅពេលចាប់ខ្លួន ក្នុងសង្កាត់ ម៉ូឡង់ប៊ិច (Molenbeek - ស្ថិតនៅ​ជុំវិញ​រាជធានី ប្រ៊ុយសែល ប្រទេសប៊ែលហ្សិក) កាលពីល្ងាចថ្ងៃសុក្រទី១៨ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ១៦និង​៤០នាទី ជននេះបានរងរបួសត្រង់ជើង ដែលបណ្ដាលមកពីការបាញ់តបតរគ្នា ជាមួយនឹងកងកម្លាំង​អាជ្ញាធរ។ ជននេះ មានឈ្មោះ សាឡាហ៍ អាបដេស្លាម (Salah Abdeslam) មានសញ្ជាតិបារាំង តែកើតនៅ​ក្នុង​ប្រទេស​ប៊ែលហ្សិក ពីត្រកូលដែលមានដើមកំណើត ជាជនជាតិម៉ារុក មកពីប្រទេសអាល់ហ្សេរី។

បើតាមអ្នកនាំពាក្យ នៃស្ថាប័នព្រះរាជអាជ្ញាសហព័ន្ធ របស់ប្រទេសប៊ែលហ្សិក បានថ្លែងឲ្យដឹង​នៅ​វេលា​យប់​ឡើងថា អាជ្ញាធរបានធ្វើការចាប់ខ្លួន ជន៤នាក់ទៀត [...]

ឆ្កែ​ច្រមុះ​«ព្រែក» រក​បាន​ម្ចាស់​ថ្មី​ដ៏​ប្រសើរ​មួយ​រូប

ឆ្កែ​ច្រមុះ​«ព្រែក» រក​បាន​ម្ចាស់​ថ្មី​ដ៏​ប្រសើរ​មួយ​រូប

ម្ចាស់ថ្មីរបស់ «Toby» ឆ្កែប្រភេទប៊ែរហ្សេរអូស្ត្រាលី ដែលមានច្រមុះព្រែក និងដែលត្រូវបានបំបរបង់ចោល កាល​ពីជាងបួនឆ្នាំមុន មានឈ្មោះថា ថូក រ៉េ (Todd Ray)។ ម្ចាស់ឯកត្តកម្ម «Guinness» ពិភពលោកឆ្នាំ២០១០ លោក រ៉េ ជាអ្នកមានជំនក់ចិត្ត ខាងការចិញ្ចឹមសត្វដែលកើតមក មានធម្មជាតិដ៏ចម្លែកៗ ដូចយ៉ាងពស់ក្បាលពីរ ជីងចក់មានជើងពីរ ឬថ្លែនមានកន្ទុយពីរជាដើម។ លោកថែមជាស្ថាបនិក នៃកម្មវិធី «freak show» ដែល​បញ្ចាំង​តាម​កញ្ចក់ទូរទស្សន៍ នៅសហរដ្ឋអាមេរិកនោះទៀតផង។

ប្រសិនបើ «Toby» មិនអាចរកបាន នូវគ្រួសារណាមួយ ដើម្បីយកវាទៅចិញ្ចឹមនោះទេ ឆ្កែច្រមុះ​ព្រែក​មួយ​ក្បាល​នេះ អាចនឹងត្រូវ​ចាក់ថ្នាំសម្លាប់ចោល។ ជាការរំលឹកឡើងវិញ កាលពីខែកញ្ញា ឆ្នាំ២០១៤ គេបានឃើញ «Toby» ដើរអនាថានៅតាមដងផ្លូវ នៃក្រុង «Fresno» ក្នុងរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក។ តែ «Toby» មាន​សុខភាពល្អ និងលក្ខណៈសម្បត្តិដូចឆ្កែដទៃដែរ។ នៅខណៈពេលដែលក្រុមពេទ្យសត្វ [...]

បើ​សូម្បី​ពេល ណីម៉ា កម្ដៅ​សាច់​ដុំ ក៏​អស្ចារ្យ...

ទស្សនិកជន ដែលមកទស្សនាដោយផ្ទាល់ នូវការប្រកួតរវាង ក្រុមបាសឺឡូន (Barcelone) និងក្រុម​អាសឺណល (Arsenal) កាលពីថ្ងៃពុធទី១៧ ខែមីនានេះ ពិតជាបានសប្បាយភ្នែកមិនស្ទើរទេ ដោយឃើញ កីឡាករ ណីម៉ា (Neymar) បានបង្ហាញ ពីទេពកោសល្យដ៏អស្ចារ្យរបស់ខ្លួន ដើម្បីជាការកម្ដៅសាច់ដុំ នៅមុន​ការ​ប្រកួត​មក​ដល់។

បើមើលវីដេអូខាងលើ ណីម៉ា មិនគ្រាន់តែជា កីឡាករបាល់ទាត់ប៉ុណ្ណោះទេ តែយុវជនអាយុ ២៤ឆ្នាំរូបនេះ ក៏​ជា​សិល្បករម្នាក់ដែរ។ នេះបង្ហាញឲ្យគេឯងកាន់តែដឹងថា បើសិនជាកីឡាករ មានបាល់នៅក្នុង​ជើងទាំងពីរ​របស់​ខ្លួន ប្រាកដណាស់ហើយថា កីឡាករពិតជាមានវិធី ដើម្បីរក្សា បណ្ដើរ មុននឹងទាត់វាបញ្ចេញទៅ។

នៅក្នុងការប្រកួត នាកីឡាដ្ឋាន កំព្នូ (Camp Nou ក្នុងក្រុងបាសឺឡូន ប្រទេសអេស្បាញ) ជាមួយក្រុម អាសឺណល់ គឺកីឡាកររូបនេះហើយ ដែលរកគ្រាប់បាល់បានមុនគេ ឲ្យក្រុមបាសឺឡូន នៅនាទីទី១៨ ជាមួយ​នឹង​បាល់ ដែលទាត់បញ្ជូនមកឲ្យ ដោយកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel [...]

ឆ្មាំសមុទ្រ​អាហ្សង់ទីន បាញ់​ពន្លិច​នាវា​នេសាទ​ចិន​ដ៏​ធំ​មួយ

ជាចម្បាំងលើទឹក ក្នុងរយៈពេលដ៏ខ្លីមួយ ដែលបានកើតឡើង កាលពីថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០១៦ នៅ​ក្នុង​លំហសមុទ្រ «Patagonie» នៃប្រទេសអាហ្សង់ទីន ស្ថិតក្នុងមហាសាគរអាត្លង់ទិក ភាគខាងត្បូង។ នៅ​ទីបំផុត​នៃ​ចម្បាំងនេះ នាវានេសាទចិន ដែលមានឈ្មោះ «Lu Yan Yuan Yu 010» ត្រូវបានបាញ់ពន្លិច ដោយ​ក្រុម​ឆ្មាំ​សមុទ្រ នៃប្រទេសអាហ្សង់ទីន បន្ទាប់ពីនាវានេះ បានព្យាយាមតដៃជាមួយនឹងអាជ្ញាធរ។

សេចក្ដីប្រកាសព័ត៌មានមួយ របស់អាជ្ញាធរអាហ្សង់ទីន ប្រចាំតំបន់ឲ្យបានដឹងថា ពួកគេបានដឹងពីវត្តមាន របស់​នាវានេសាទនេះ ដែលចូលមកធ្វើការនេសាទ ដោយខុសច្បាប់ តាំងពីថ្ងៃទី១៤ ខែមីនាមកម្លេះ។ នាវា​នេសាទ​បានព្យាយាមតដៃ ជាមួយនឹងក្រុមឆ្មាំសមុទ្រអាហ្សង់ទីន នៅខណៈពេល ដែលពួកគេទាមទារ ឲ្យមាន​ការ​ត្រួត​ពិនិត្យ​មួយ។ ដោយសារតែហេតុនេះ ទើបក្រុមអាជ្ញាធរ​បានធ្វើការផ្ទុះអាវុធ រហូតធ្វើឲ្យនាវានោះបានលិច ចូល​ទៅ​ក្នុង​សមុទ្រ។

មិនមានមនុស្សណាម្នាក់ [...]

អគ្គិភ័យ​ឆក់​យក​កាណូត​មួយ​គ្រឿង ថ្លៃ​ជិត​៣លាន​ដុល្លា

ភាពស្ងប់ស្ងៀម នៃស្ថានសួគ៌លោកិយ៍ របស់ប្រជុំកោះ«Virgin Islands» របស់អាមេរិក (ដែលស្ថិត​ក្នុង​សមុទ្រ​ការ៉ាអ៊ីប ភាគអាគ្នេយ៍អាមេរិក) ត្រូវបានរំខាន ហើយត្រូវបានជំនួសមកវិញ ដោយការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយ​សារ​កាណូតឯកជនមួយគ្រឿង ដែលមានតម្លៃដល់ទៅជិត៣លានដុល្លា បានរងអគ្គិភ័យឡើង យ៉ាង​សន្ធោសន្ធៅ។

កាណូត«Positive Energy» ដែលមានបណ្ដោយប្រមាណជា២៣ម៉ែត្រ បានឆេះជាអណ្ដាតភ្លើងឡើង យ៉ាង​ខ្មួល​ខ្មាញ់ ខណៈកាណូតនេះបានចូលមកចត នៅក្នុងកំពង់ផែ «Charlotte Amalie» នៃកោះ «Saint Thomas»។

បើតាមសារព័ត៌មាន «St Thomas Source» បានឲ្យដឹងថា ក្រុមឆ្មាំសមុទ្រ «US Coast Guard» បាន​ជួយ​កង​កម្លាំង​នគរបាល និងក្រុមអ្នកជួយសង្គ្រោះឲ្យរំកិលកាណូតនេះ ទៅកាន់កន្លែងមួយ ដែលមិនប៉ះពាល់ ដល់​កាណូត​ដទៃទៀត ដែលកំពុងចតនៅក្បែរគ្នា មុននឹងចាត់វិធានការ ដើម្បីពន្លត់អគ្គិភ័យ។ គេនៅមិន​ទាន់​ដឹង​ថា តើអគ្គិភ័យនេះ បានឆាបឆេះឡើងបណ្ដាលពីអ្វីឡើយ។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...