
យន្ដហោះប្រដេញរ៉ូស្ស៊ីហោះរំលងជិតបំផុត ពីលើនាវាសង្គ្រាមអាមេរិក
យន្ដហោះជាច្រើនគ្រឿង របស់កងទ័ពរ៉ូស្ស៊ី បានធ្វើការហោះហើរ «យ៉ាងព្រហើន» នៅពីលើនាវាសង្គ្រាម របស់កងទ័ពអាមេរិក ក្នុងខណ:ដែលនាវានេះ ស្ថិតក្នុងដែនទឹកអន្តរជាតិ នៃសមុទ្របាល់ទិក (Baltique)។ នេះបើតាមការប្រកាសឱ្យដឹង របស់អ្នកទទួលខុសត្រូវមួយរូប មកពីក្រសួងការពារជាតិអាមេរិក ដែលបានថ្លែង ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
ហេតុការណ៍ នៃករណីហោះហើរ របស់យន្ដហោះរ៉ូស្ស៊ី រំលងពីលើនាវាសង្គ្រាម ធុន «USS Donald Cook» របស់អាមេរិក បានកើតឡើងជាច្រើនដង នៅថ្ងៃចន្ទ និងថ្ងៃអង្គារ។ អ្នកទទួលខុសត្រូវអាមេរិកដដែល បានបញ្ជាក់បន្ថែមថា ជាពិសេសនៅថ្ងៃពុធ យន្ដហោះប្រដេញរ៉ូស្ស៊ី ធុន «Su-24» បានហោះរំលង នៅកំពស់ប្រមាណ ជា៩ម៉ែត្រ ពីលើនាវាចម្បាំងអាមេរិកប៉ុណ្ណោះ។ មន្ត្រីរូបនេះបានហៅទង្វើខាងលើ ថាមានសណ្ឋានដូច ជាផែនការវាយប្រហារមួយ។
មន្ត្រីក្រសួងការពារជាតិអាមេរិក បានឲ្យដឹងទៀតថា៖ «គឺជាការបំពានដ៏ខ្លាំងបំផុតមួយ [...]