Posts in ‘អត្ថបទមានវីដេអូ’ Category

វីដេអូ​បុរស​យួន​វាយ​ទារក​ខ្មែរ បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​បរទេស

វីដេអូ​បុរស​យួន​វាយ​ទារក​ខ្មែរ បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​បរទេស

«ក្អែកមួយ ទៅជាក្អែកដប់!»

ដោយមិនដឹងហេតុការណ៍ច្បាស់លាស់ អ្នកដែលផ្សាយបន្ត នូវវីដេអូបង្ហាញពីទារុណកម្ម លើកុមារកម្ពុជា ពី​សំណាក់​បុរសជាតិវៀតណាម្នាក់នោះ បានបង្កឲ្យមានការភ័ន្តច្រឡំ នៅពាសពេញពិភពលោក ជាពិសេស​ពិភព​អ្នកកាន់សាសានាអ៊ីស្លាម ដោយសាររូបភាព និងការធ្វើអត្ថាធិប្បាយ នៅអមជាមួយនឹងវីដេអូ បានធ្វើ​ឲ្យ​អ្នក​ទាំង​នោះ យល់ច្រឡំថា ជាសកម្មភាពដ៏ទារុណ ធ្វើទៅលើកុមារជនជាតិភាគតិច «Rohingya» ដែលកាន់​សាសនា​ឥស្លាម នៅក្នុងប្រទេសភូមាទៅវិញ។

មិនត្រឹមតែប៉ុណ្ណឹង វីដេអូដែលដំបូងឡើយ ត្រូវបានបង្ហោះផ្សាយ នៅត្រឹមតែក្នុងបណ្ដាញសង្គម ត្រូវបាន​គេហទំព័រ និងសារព័ត៌មានមួយចំនួន (ជាពិសេសសារព័ត៌មានអង់គ្លេស) យកទៅបង្ហោះផ្សាយបន្ត បង្កឲ្យ​ការ​ភ័ន្ត​ច្រឡំ មានទំហំកាន់តែធំឡើង។ តើនរណាមួយ ដែលមិនតក់ស្លុត នៅចំពោះល្បែងដ៏អប្រិយ របស់បុរស​មនុស្សធំ​ពេញ​វ័យម្នាក់ ធ្វើទៅកុមារដ៏តូចមួយរូប ទាំងគ្នាស្រែកយំ [...]

ភេរវកម្ម​នៅ​ប៊ែរឡាំង៖ ISIS ទម្លាយ​វីដេអូ​ស្បថ របស់​ជន​សង្ស័យ

ភេរវកម្ម​នៅ​ប៊ែរឡាំង៖ ISIS ទម្លាយ​វីដេអូ​ស្បថ របស់​ជន​សង្ស័យ

ទីភ្នាក់ងារ «Amaq» ដែលជាឧបករណ៍ឃោសនា របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​​ហៅ EI អង់គ្លេស​​​​ហៅ ISIS) បានបង្ហោះនៅល្ងាចថ្ងៃសុក្រនេះ បង្ហាញពីជនសង្ស័យជាតិទួនេស៊ី អាយុ​២៤ឆ្នាំ ដែល​ទើប​នឹង​ត្រូវ​​នគរបាល​​អ៊ីតាលី បាញ់សម្លាប់កាលពីព្រឹកព្រហាម ថ្ងៃដដែលនេះ។

ក្នុងវីដេអូនោះ (ដាក់ជូនខាងក្រោម) ជនសង្ស័យឈ្មោះ អានីស អាមរី (Anis Amri) បានធ្វើការស្បថស្បែ បម្រើ​ប្រមុខ​ដឹកនាំ​អង្គការភេរវនិយម ឈ្មោះ អាប៊ូ បាក្រ៍ អាល់បាដាឌី (Abou Bakr al-Baghdadi) យ៉ាង​ស្មោះ​ស្ម័គ្រ និង​ដោយ​ឥត​ងាករេ។ ជនសង្ស័យ ដែលពាក់អាវរងារ ឈរថតវីដេអូនេះ នៅលើស្ពានមួយ បាន​ថ្លែង​ឡើង​ថា ខ្លួន​មាន​បំណង​ចង់​សង​សឹក ឲ្យបណ្ដាជនម៉ូស្លីមទាំងឡាយ ដែលបានរងគ្រោះ ព្រោះការវាយប្រហារ តាម​ផ្លូវ​អាកាស ពី​សំណាក់​ក្រុម​សម្ព័ន្​ធមិត្ត «ឈើ​ឆ្កាង (និមិត្តសញ្ញារបស់សាសនាគ្រឹស្ទ៍)»។

ស្លាប់​៥នាក់​និង​របួស​ច្រើន​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធំ​មួយ នា​ភាគ​ខាង​លិច​បារាំង

ស្លាប់​៥នាក់​និង​របួស​ច្រើន​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធំ​មួយ នា​ភាគ​ខាង​លិច​បារាំង

មនុស្សយ៉ាងតិច ៥នាក់ បានស្លាប់ និងច្រើននាក់ទៀត បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងគ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធំ​មួយ ដែលបានកើតឡើង នៅវេលា​ម៉ោង​ប្រមាណជា ៩និង៤៥នាទី ព្រឹកថ្ងៃអង្គារទី២០ ខែធ្នូនេះ ក្នុង​តំបន់​វ៉ង់ដេ (Vendée) ស្ថិតនៅភាគខាងលិច​ប្រទេសបារាំង។ នេះបើតាមការអះអាងឲ្យដឹង ពីសំណាក់​​ក្រុម​អ្នក​​ជួយ​សង្គ្រោះ និងស្នងការនគរបាលតំបន់។

ហេតុការណ៍បានកើតឡើង នៅលើដងផ្លូវល្បឿនលឿន ក្នុងតំបន់ «D160» (ភាសា​បារាំងហៅ Route dépatementale) នៅត្រង់ចំណុច «Sainte-Flaive-des-Loups» ចន្លោះ​ពីក្រុង «Les Sables-d'Olonne» ជាប់​មហា​សមុទ្រអាត្លង់ទីក និងក្រុង «La Roche-sur-Yon»។ បើតាមវិទ្យុ​បារាំង​ឈ្មោះ «FranceBleu» បាន​បញ្ជាក់​ថា អ័ព្ទដ៏ក្រាស់ឃ្មឹក ដែលគ្របដណ្ដប់ លើតំបន់ជាច្រើន ក្នុងប្រទេស​បារាំង តាំង​ពីច្រើន​សប្ដាហ៍​មក​ហើយ​នោះ ទំនងជា​មូលហេតុ ដែលបណ្ដាល​ឲ្យកើតមាន នូវគ្រោះថ្នាក់​ចរាចរណ៍​ខាងលើ។