Posts in ‘អត្ថបទមានវីដេអូ’ Category

វីដេអូ៖ ម៉ាដូណា សម្ដែងការប្រគុំតន្ត្រី នៅពហុកីឡាដ្ឋានបារាំង

វីដេអូ៖ ម៉ាដូណា សម្ដែងការប្រគុំតន្ត្រី នៅពហុកីឡាដ្ឋានបារាំង

មិនខុសពីការសំដែងមុនៗ ម៉ាដូណា មិនបានធ្វើអោយអ្នកស្រឡាញ់ចូលចិត្តគាត់ ដែលបានទិញសំបុត្រមកទស្សនា ការប្រគុំតន្ត្រីរបស់គាត់ នៅពហុកីឡាដ្ឋានធំជាងគេ របស់បារាំង មានការខកបំណងឡើយ។ សូមទស្សនា ខ្សែរវីដេអូ ខ្លីៗ​ដែល បង្ហាញពីការសំដែងរបស់ ម៉ាដូណា នៅពហុកីឡាដ្ឋាននេះ ដូចតទៅ៖

ជំងឺចំលែក បណ្ដាលពីមេរោគ EV-71 ក្នុងទូរទស្សន៍បារាំង និងប៊ែលហ្សិក

ជំងឺចំលែក បណ្ដាលពីមេរោគ EV-71 ក្នុងទូរទស្សន៍បារាំង និងប៊ែលហ្សិក

ប្រសិនជាកម្ពុជា កំពុងតែរៀបចំកិច្ចប្រជុំកំពូល ក្នុងថានៈជាប្រធានផ្លាស់វេន របស់សមាគមប្រជាជាតិអាស៊ាន ដោយមាន ការចូលរួម ពីថ្នាក់ដឹកនាំកំពូលៗរបស់ តំបន់នៅជុំវិញមហាសាគរ ប៉ាស៊ីហ្វិច និងមកពីសហគមន៍អ៊ឺរ៉ុប នោះក៏ដោយ តែបើ ពិនិត្យសង្កេត អោយស៊ីជំរៅបន្តិចទៅ បណ្ដាប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ឺរ៉ុប មិនសូវជាបានយកចិត្តទុកដាក់ ពីកិច្ចប្រជុំនេះ ប៉ុន្មាននោះទេ។ តែផ្ទុយទៅវិញ គឺជាការប្រកាសអាសន្ន កាលពីថ្ងៃទី២កក្កដាកន្លងទៅ ពីជំងឺដ៏ចំលែកមួយ នៅកម្ពុជា របស់ អង្គការសុខភាពពិភពលោក  នោះទៅវិញទេ ដែលវាបានពញ្ញាក់អោយ ទ្វីបអ៊ឺរ៉ុបទាំងមូល បានងាកក្រឡេក ចាប់អារម្មណ៍ ទៅមើលប្រទេសកម្ពុជា នោះ។

ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ឺរ៉ុប ជាពិសេសនៅប្រទេសបារាំង បានចុះផ្សាយយ៉ាងព្រោងព្រាត ទាំងកាសែត ទាំងទស្សនាវដ្ដី ក៏ព្រមទាំងវិទ្យុ និងទូរទស្សន៍ផងដែរ ពីជំងឺចំលែក គួរអោយព្រួយបារម្ភ ដែលបានសំលាប់កុមារខ្មែរ ប្រមាណជា ៦៤នាក់ (៥៦នាក់ [...]

រសជាតិ​«ជូ​»​នៃ​ស្ករ​កម្ពុជា សំរាប់​​អ្នក​ដែល​ត្រូវ​គេ​រឹប​អូស​យក​ដី​ធ្លី (vdo)

រសជាតិ​«ជូ​»​នៃ​ស្ករ​កម្ពុជា សំរាប់​​អ្នក​ដែល​ត្រូវ​គេ​រឹប​អូស​យក​ដី​ធ្លី (vdo)

កោះកុង៖ ពលរដ្ឋកម្ពុជារាប់ពាន់នាក់ ត្រូវបានគេដកហូតយកដីដោយបង្ខំ ប្រគល់ទៅអោយក្រុមហ៊ុនផលិតស្ក ដើម្បី​នាំចេញយកទៅលក់ក្នុងទីផ្សារអ៊ឺរ៉ុប។  ក្រុមសកម្មជន មកពីអង្គការសង្គមស៊ីវិលជាច្រើន បានចោទប្រកាន់ក្រុមហ៊ុន​ទាំងនេះ និងបន្ទោសអាជ្ញាធរ ថាបានបិតភ្នែកធ្វើមិនដឹងមិនលឺ។


LAND IS LIFE ជាពាក្យនៅក្នុងយុទ្ធនាការ បញ្ឈប់ប្រើប្រាស់ស្កកម្ពុជា ដែលអាជីវកម្មរបស់វា កំពុងតែធ្វើនៅលើ ដីជម្លោះដ៏ចំរូងចំរាស់ ដូចក្នុងរូបថត។ Photo: boycottbloodsugar.net

ក្នុងយុទ្ធនាការមួយ​ ដែលចាប់ផ្ដើមសកម្មភាព តាំងពីដើមសប្ដាហ៍មកនោះ បានសុំអោយគេបញ្ឈប់ចរាចរណ៍ នៅ​លើទីផ្សារបស់សហគមន៍អ៊ឺរ៉ុប នូវផលិតផលស្ករកម្ពុជា ដែលត្រូវបានគេអនុញ្ញាតិ អោយរួចពន្ធនាំចូល។ ការនាំចូល ដោយមានការ [...]

អ៊ឺរ៉ូ២០១២៖​ បារាំងធ្លាប់បំបាក់អេស្ប៉ាញរួចហើយ ចុះឆ្នាំ២០១២នេះវិញ?

អ៊ឺរ៉ូ២០១២៖​ បារាំងធ្លាប់បំបាក់អេស្ប៉ាញរួចហើយ ចុះឆ្នាំ២០១២នេះវិញ?

បារាំងមិនដែលចាញ់អេស្ប៉ាញ ម្ដងណាឡើយ​ នៅរៀងរាល់ការជួបប្រកួតបាល់ទាត់ធំៗ និងជាផ្លូវការ ហើយក្នុងឆ្នាំនេះ បារាំងចង់បន្តទំលាប់នេះ បន្ដទៅទៀត នៅក្នុងការជួបប្រកួត នាថ្ងៃសៅរិ៍ទី២៣មិថុនា ខាងមុខនេះ។ សូមអាន នូវការ រំលឹកឡើងវិញ ពីអនុស្សាវរីយ៍ ដ៏ល្អ របស់ក្រុមជំរើសជាតិបារាំង ដែលបានជួបអេស្ប៉ាញ ២ដង ចុងក្រោយគេ។


បារាំងដែលបានប្រកួតឈ្នះអេស្បាញ បានលោតសប្បាយជាមួយនឹងជ័យជំនះ។

ជួបប្រកួតនៅឆ្នាំ ១៩៨៤ បារាំង ទល់នឹងអេស្ប៉ាញ ៖ ២-០

បន្ទាប់ពីបានបំបាក់ ព័រទុយហ្គាល់ កាលពេលនោះ ជាមួយនឹងពិន្ទុ ៣-២ ក្នុងវគ្គ ១ភាគ២ផ្ដាច់ព្រ័ត្រមក បារាំងត្រូវឡើងមក ដល់ វគ្គផ្ដាច់ព្រ័ត្រ ហើយត្រូវជួបប្រកួត ជាមួយនឹងក្រុមអេស្ប៉ាញ។ [...]

អ៊ឺរ៉ូ២០១២៖ ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ធ្វើអោយមានការវែកញែក

អ៊ឺរ៉ូ២០១២៖ ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ធ្វើអោយមានការវែកញែក

ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ត្រូវបានគេកត់សំគាល់ ថាបានកើតមានឡើងនៅ អ៊ឺរ៉ូ២០១២ ខណៈដែល ក្រុមបាល់ ទាត់ជំរើសជាតិរបស់ប្រទេសហូឡង់ បានចេញទៅហ្វឹកហាត់កាលពីថ្ងៃសុក្រទី៨ ខែមិថុនា កន្លងទៅនេះ។ ប្រធានក្រុម កីឡាករហូឡង់ លោក ម៉ាក វ៉ាន ប៊ូមែល (Mark van Bommel) បានបរិហា ពី«សំលេងស្រែកហ៊ោ របៀបស្វាព្រៃ (cris de singe)» បានកើតឡើង នៅទីក្រុង ក្រាកូវីរ នៃប្រទេសប៉ូឡូញ ក្នុងពេលក្រុមកីឡាករ កំពុងរត់ដើម្បីកំដៅសាច់ដុំ ហើយចេញសេចក្ដីប្រកាសបន្ទាប់ពីនោះថា «ជារឿងមិនអាចទទួលយកបាន»។ កីឡាកររូបនេះ បានបន្តអោយដឹងក្នុង ទស្សនាវដ្ដីហូឡង់មួយឈ្មោះ De Telegraaf ថា «នៅក្នុងរាល់ការប្រកួត ប្រសិនបើមានតែកីឡាករតែម្នាក់ ក្នុងចំណោម គ្នាយើង ត្រូវរងនឹងសម្រែកបែបនេះ យើង​នឹងនាំគ្នាទៅរកអាជ្ញាកណ្ដាលដើម្បី សុំអោយធ្វើអន្តរាគមន៍។»



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...