ជំងឺចំលែក បណ្ដាលពីមេរោគ EV-71 ក្នុងទូរទស្សន៍បារាំង និងប៊ែលហ្សិក
- ដោយ: សេក មនោរកុមារ - ប៉ារីស ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១២
- កែប្រែចុងក្រោយ: July 12, 2012
- ប្រធានបទ: សុខភាព
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រសិនជាកម្ពុជា កំពុងតែរៀបចំកិច្ចប្រជុំកំពូល ក្នុងថានៈជាប្រធានផ្លាស់វេន របស់សមាគមប្រជាជាតិអាស៊ាន ដោយមាន ការចូលរួម ពីថ្នាក់ដឹកនាំកំពូលៗរបស់ តំបន់នៅជុំវិញមហាសាគរ ប៉ាស៊ីហ្វិច និងមកពីសហគមន៍អ៊ឺរ៉ុប នោះក៏ដោយ តែបើ ពិនិត្យសង្កេត អោយស៊ីជំរៅបន្តិចទៅ បណ្ដាប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ឺរ៉ុប មិនសូវជាបានយកចិត្តទុកដាក់ ពីកិច្ចប្រជុំនេះ ប៉ុន្មាននោះទេ។ តែផ្ទុយទៅវិញ គឺជាការប្រកាសអាសន្ន កាលពីថ្ងៃទី២កក្កដាកន្លងទៅ ពីជំងឺដ៏ចំលែកមួយ នៅកម្ពុជា របស់ អង្គការសុខភាពពិភពលោក នោះទៅវិញទេ ដែលវាបានពញ្ញាក់អោយ ទ្វីបអ៊ឺរ៉ុបទាំងមូល បានងាកក្រឡេក ចាប់អារម្មណ៍ ទៅមើលប្រទេសកម្ពុជា នោះ។
ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ឺរ៉ុប ជាពិសេសនៅប្រទេសបារាំង បានចុះផ្សាយយ៉ាងព្រោងព្រាត ទាំងកាសែត ទាំងទស្សនាវដ្ដី ក៏ព្រមទាំងវិទ្យុ និងទូរទស្សន៍ផងដែរ ពីជំងឺចំលែក គួរអោយព្រួយបារម្ភ ដែលបានសំលាប់កុមារខ្មែរ ប្រមាណជា ៦៤នាក់ (៥៦នាក់ ជាតួលេខផ្លូវការផ្ដល់ដោយ អង្គការសុខភាពពិភពលោក) ចាប់តាំងពីខែមេសាឆ្នាំ២០១២មក។ ជាទូទៅ នៅបណ្ដា ប្រទេសលោកខាងលិច គេបានអោយតំលៃខ្លាំង ពីបញ្ហាសុខភាពអនាម័យនេះណាស់ ព្រោះ វាជាសេចក្ដីត្រូវការចាំបាច់ ជាទីបំផុតមួយ សំរាប់ជីវិតរបស់មនុស្សម្នាក់ៗ ក៏ដូចជាសំរាប់បំរើអោយ ការវិវត្តន៍ទៅមុខ នៃសង្គមទាំងមូលដែរ។
គ្មានសុខភាព គឺគ្មានជីវិត ហើយក៏គ្មានការងារ និងគ្មានការអភិវឌ្ឍន៍។
មនោរម្យ.អាំងហ្វូ សូមលើកយកបទយកការណ៍ ជាវីដេអូ របស់ទូរទស្សន៍ «ZOOMIN» នៅប៊ែលហ្សិក យកមកចាក់ជូនលោកអ្នក ដូចតទៅ៖