Posts in ‘អត្ថបទមានវីដេអូ’ Category

នៅប្រទេសក្រិច ទះតប់តំណាងរាស្ត្រ នៅ​ក្នុង​កញ្ចក់​ទូរទស្សន៍ ANT1

នៅប្រទេសក្រិច ទះតប់តំណាងរាស្ត្រ នៅ​ក្នុង​កញ្ចក់​ទូរទស្សន៍ ANT1

ប្រទេសក្រិច ដូចជាមិនសូវខ្វះរឿង វាយតប់គ្នា តាមស្ថានីយ៍ទូរទស្សន៍សោះ។ កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៧ ខែមិថុនានេះ សមាជិករបស់គណបក្សស្ដាំនិយម (Aube Dorée) មួយ លោក អ៊ីលីយ៉ាស កាស៊ីឌីយ៉ារីស (Ilias Kasidiaris) បានទះតប់ចំ កណ្ដាលមុខលោកស្រី លីយ៉ាណា កាណេលី (Liana Kanelli) ជាតំណាងរាស្រ្តម្នាក់​ មកពីគណបក្សឆ្វេងនិយម ខណៈកំពុង ធ្វើការជជែកនយោបាយ តាមកញ្ចក់ទូរទស្សន៍ ANT1។


លោក អ៊ីលីយ៉ាស កាស៊ីឌីយ៉ារីស កំពុងទះតប់ចំកណ្ដាលមុខលោកស្រី លីយ៉ាណា កាណេលី

នៅពេលដែលការបោះឆ្នោត ជ្រើសរើសអ្នកតំណាងរាស្រ្ត នៅថ្ងៃទី១៧ ខែមិថុនាខាងមុខ ឈានជិតមកដល់ លោក អ៊ីលីយ៉ាស កាស៊ីឌីយ៉ារីស បានបញ្ចេញអោយគេឃើញពីភាព ច្រឡោមកោងកាចរបស់គាត់ ដោយបានជះទឹកក្នុងកែវ ទៅលើ [...]

អាជ្ញាធរប្រើធម៌ក្ដៅ នៅក្នុង ជម្លោះដីធ្លី ?

អាជ្ញាធរប្រើធម៌ក្ដៅ នៅក្នុង ជម្លោះដីធ្លី ?

ជម្លោះដីធ្លី មិនមែន ជារឿងមួយថ្មីទេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ តែអ្វី ដែលបានធ្វើ អោយមតិជាតិ និងមតិ អន្ដរជាតិ ចាប់អារម្មណ៍កាន់តែខ្លាំង គឺនៅរយះកាល ពេលចុងក្រោយនេះ អំពើហឹង្សា និងការបង្រ្កាបពីសំណាក់ អាជ្ញាធរ​មាន​សមត្ថកិច្ច មានសន្ទុះកើនឡើងកាន់តែខ្លាំង។ បើតាមអ្នកវិភាគស្ថានការណ៍ គេបានសង្កេតឃើញពី អាជ្ញាធរនៅ ពេលនេះ ជាងពេលណាៗទាំងអស់ ដូចជាមានគោលបំណង ចង់បំបាត់ចោលទាំងស្រុង នូវសំលេង នៃរាល់ការ ទាមទារតវ៉ាទាំងឡាយ។

ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ សូមលើកយក បទពិពណ៌នា ដែលនិយាយពី​ព្រឹត្តិការណ៍ ដ៏សោកសៅចុងក្រោយនេះ មកជូន លោកអ្នកមិត្តអ្នកអាន ដូចតទៅ៖

សំលេងដង្ហោយហៅអោយជួយ បានលាន់លឺចេញ [...]

អ៊ឺរ៉ូ២០១២៖ អ៊ុយក្រែន ធ្វើអោយភ្ញាក់ផ្អើល ក្រោយពេលជួប ជាមួយ អេស្តូនី

អ៊ឺរ៉ូ២០១២៖ អ៊ុយក្រែន ធ្វើអោយភ្ញាក់ផ្អើល ក្រោយពេលជួប ជាមួយ អេស្តូនី

ក្រុមជំរើសជាតិ បាល់ទាត់របស់ប្រទេស អ៊ុយក្រែន បានធ្វើអោយភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលជួបជាមួយនឹង ក្រុមជំរើសជាតិមកពីប្រទេស អេស្តូនី នៅក្នុងការជួបជាលក្ខណៈមិត្តភាពមួយ កាលពីថ្ងៃ២៨កន្លងទៅ ជាមួយនឹង ពិន្ទុ ៤ ទល់នឹង ០។

ជាការពិតហើយ ដែលថា ក្រុមជំរើសជាតិមកពីប្រទេស អេស្តូនី ជាក្រុមមួយដែលមិនមានឈ្មោះល្បីពីមុនមក តែគេមិនអាច មើលរំលង បច្ចេកទេស ដែលរៀបចំយ៉ាងល្អឥតខ្ចោះរបស់ ក្រុមជំរើសជាតិ នៃម្ចាស់ផ្ទះ អ៊ឺរ៉ូ ២០០១២ (អ៊ុយក្រែន) នេះបាន ទេ។ ក្រុមជំរើសជាតិ បាល់ទាត់របស់ប្រទេស អ៊ុយក្រែន និងមកជួបជាមួយ ក្រុមជំរើសជាតិ បាល់ទាត់របស់ប្រទេស បារាំង ក្នុងការជូបប្រកួត ជំរុះជុំ នៅក្នុង អ៊ឺរ៉ូ ២០០១២ នៅថ្ងៃទី ១៩ មិថុនាខាងមុខ។ តែបើងាកមកមើល ក្រុមជំរើសជាតិ [...]

បឈ្ឈប់ពីការងារ ព្រោះសុដន្ដធំពេក

បឈ្ឈប់ពីការងារ ព្រោះសុដន្ដធំពេក

នាងឈ្មោះ ឡូរ៉ង់ អូដេស​ Lauren Odes អាយុ២៩ឆ្នាំ មានសុដន្ដទាំងគូរយ៉ាងធំអស្ចារ្យ ដែលនាងបាននិយាយថា វាជាហេតុ ដែលធ្វើអោយនាង ត្រូវថៅកែរបស់នាង បណ្ដេញចេញពីការងារ នៅក្នុងហាងលក់ខោអាវក្នុង នៅញ៉ូ ជែស៊ី New Jersey ទីកន្លែងដែលនាងនៅធ្វើការនៅមុនការបណ្ដេញ។ កាសែត ញ៉ូយក ប៉ុស្ដ៍ New York Post បានធ្វើរបាយការណថា នាងបាន ប្ដឹងថៅកែរបស់នាង ដោយមានបញ្ជាក់ពីមេធាវី ដែលធ្វើដំណើរមកជាមួយផង។

នាងបាននិយាយបកស្រាយថា នៅក្នុងប្រមាណជា រយះពេលចុងក្រោយនេះ ថៅកែរបស់នាងបាន សំនូមពរអោយនាង ដោះស្រាយ យ៉ាងម៉េចក៏ដោយ ត្រូវធ្វើអោយសុដន្ដរបស់នាង ប្រែរួមជាតូច។ នាងឧទានឡើងថា «ខ្ញុំភ្ញាក់ព្រើតតែម្ដង ហើយ មានអារម្មណ៍ថា កំពុងត្រូវបានគេជ្រៀតជ្រែកទៀត»។

នាងត្រូវបានវិន្និឆ្ឆ័យ ថាមានរូបរាងស៊ិចស៊ីពេក [...]

នៅប៉ារីស រថយន្ដមួយបើកចូលក្នុង រន្ធរទេះភ្លើងក្រោមដី

នៅប៉ារីស រថយន្ដមួយបើកចូលក្នុង រន្ធរទេះភ្លើងក្រោមដី

រថយន្ដមួយបើកចូលក្នុង រន្ធរទេះភ្លើងក្រោមដី កណ្ដាលទីក្រុងប៉ារីស កាលពីថ្ងៃអង្គាទី២៤ខែមេសាកន្លងទៅ ក្រោយពី អ្នកបើកបររបស់វា បានច្រឡំរន្ធរទេះភ្លើងនេះ ទៅនឹងច្រកចូលចំណតរថយន្ដក្រោមដី ដែលមើលទៅមានរាង ប្រហាក់ ប្រហែលគ្នា។  គ្រោះថ្នាក់​ដែលបណ្ដាលមកពីការយល់ច្រឡំនេះ មិនបានធ្វើអោយមានរបួស ឬការខូចខាត អ្វីធំដុំនោះទេ ប៉ុន្តែបានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសពីសំណាក់អ្នកទេសចរណ៍ ដែលតែងតែមកតំបន់នោះដើម្បី ទិញទំនិញ។

អ្នកបើកបររថយន្ដ ចូហន់​ អាយុ២៦ឆ្នាំ បាននិយាយប្រាប់ ទីភ្នាក់ងារសារពត៌មានបារាំង AFP ថា«ខ្ញុំឃើញមានផ្លាកមួយ ដែលដាក់ថា ចំណតរថយន្ដរបស់ហាងទំនិញដ៏ធំនេះ "Parking Haussmann, grands [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...